យុវជនខ្មែរចំនួនប្រាំមួយនាក់ មកពីវិទ្យាល័យពីរនៅខេត្តសៀមរាប បានចូលរួមប្រកួតការបញ្ជាមនុស្សយន្តលំដាប់ពិភពលោក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ ការប្រកួតមនុស្សយន្តក្រោមឈ្មោះថា FIRST Global Challenge ដែលប្រព្រឹត្តឡើងជាលើកដំបូងបង្អស់ មានការចូលរួមពីយុវជន មកពី ១៥៧ ប្រទេស និងមានគោលបំណងជំរុញទឹកចិត្តយុវជននៅលើពិភពលោក ឲ្យបន្តការសិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្រ្ត ភាពជាអ្នកដឹកនាំផ្នែកបច្ចេកវិទ្យា និងគំនិតច្នៃប្រឌិតថ្មី។
កម្រងរូបភាព៖ ពិធីបើកនិងថ្ងៃទី១នៃកម្មវិធីប្រកួតការបញ្ជាមនុស្សយន្តរបស់យុវជនលំដាប់ពិភពលោក

១
ក្រុមយុវជនកម្ពុជាកំពុងតែប្រកួតប្រជែងជាមួយនឹងក្រុមផ្សេងទៀតនៅក្នុងការប្រកួតបញ្ជាមនុស្សយន្តជុំទី១នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានី Washington នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)

២
ក្រុមយុវជនកម្ពុជាត្រៀមបង្ហាញខ្លួនក្នុងពិធីបើកកម្មវិធីប្រកួតការបញ្ជាមនុស្សយន្តលំដាប់ពិភពលោកនៅសាលសម្តែងសិល្បៈDAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។ (សឹង សុផាត/ VOA)

៣
លោក Dean Kamen ស្ថាបនិកអង្គការ FIRST Global កំពុងឡើងថ្លែងសុន្ទរកថាបើកកម្មវិធីប្រកួតការបញ្ជាមនុស្សយន្តលំដាប់ពិភពលោកនៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានី Washington កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)

៤
យុវជនកម្ពុជាកំពុងដើរតំណាងឲ្យប្រទេសកម្ពុជាជាមួយនឹងទង់ជាតិខ្មែរនៅក្នុងពិធីបើកកម្មវិធីប្រកួតការបញ្ជាមនុស្សយន្តលំដាប់ពិភពលោកនៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានី Washington កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។ (សឹង សុផាត/ VOA)

៥
ថ្លែងនៅក្នុងពិធីបើកកម្មវិធីប្រកួតការបញ្ជាមនុស្សយន្តលំដាប់ពិភពលោកនៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានី Washington កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/VOA)

៦
ក្រុមយុវជនកម្ពុជាកំពុងពិនិត្យមើលមនុស្សយន្តរបស់ខ្លួនមុនចូលរួមការប្រកួតបញ្ជាមនុស្សយន្តជុំទីពីរនៅសាលសម្តែងសិល្បៈDAR Constitution Hall ក្នុងរដ្ឋធានី Washington នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)

៧
ក្រុមយុវជនកម្ពុជាកំពុងពិនិត្យមើលមនុស្សយន្តរបស់ខ្លួនមុនចូលរួមការប្រកួតបញ្ជាមនុស្សយន្តជុំទី១នៅសាលសម្តែងសិល្បៈDAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ (សឹង សុផាត/ VOA)

៨
ក្រុមយុវជនកម្ពុជាកំពុងពិនិត្យមើលមនុស្សយន្តរបស់ខ្លួនមុនចូលរួមការប្រកួតបញ្ជាមនុស្សយន្តជុំទីពីរនៅសាលសម្តែងសិល្បៈDAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)

៩
លោក អ៊ុង សាវី ប្រធានប្រចាំប្រទេសនៃអង្គការ Caring for Cambodia ដែលឧបត្ថម្ភក្រុមយុវជនកម្ពុជាពីខេត្តសៀមរាបឈរនៅក្បែរក្រុមយុវជនកម្ពុជានៅក្នុងការប្រកួតបញ្ជាមនុស្សយន្តជុំទី១មួយនៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានី Washington នៅថ្ងៃ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។ (សឹង សុផាត/ VOA)

១០
មនុស្សយន្តរបស់ក្រុមកម្ពុជាកំពុងតែប្រកួតប្រជែងជាមួយនឹងក្រុមផ្សេងទៀតនៅក្នុងការប្រកួតបញ្ជាមនុស្សយន្តជុំទី១នៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានីវ៉ាស៊ីនតោននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)

១១
កម្មវិធីប្រកួតការបញ្ជាមនុស្សយន្តលំដាប់ពិភពលោកនៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានី Washington កាលពីថ្ងៃចន្ទ ទី១៧ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)

១២
ក្រុមយុវជនកម្ពុជាក្រោយទទួលបានជ័យជម្នះនៅក្នុងការប្រកួតបញ្ជាមនុស្សយន្តជុំទី១មួយនៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានី វ៉ាស៊ីនតោន នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)

១៣
ក្រុមយុវជនកម្ពុជាផ្តល់បទសម្ភាសន៍ដល់ VOA ក្រោយទទួលបានជ័យជមុ្នះនៅក្នុងការប្រកួតបញ្ជាមនុស្សយន្តជុំទី១មួយនៅសាលសម្តែងសិល្បៈ DAR Constitution Hall ក្នុងរដ្ឋធានី Washington នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៧។ (ណឹម សុភ័ក្រ្តបញ្ញា/ VOA)