លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
ខណៈដែលអ្នកវិទ្យាសាស្ត្រនៅជុំវិញពិភពលោកកំពុងស្រវាស្រទិញស្រាវជ្រាវនិងបង្កើតវ៉ាក់សាំង ឬថ្នាំបង្ការជំងឺកូវីដ១៩ ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយចំនួនក្នុងប្រទេសកម្ពុជា បានអំពាវនាវដល់មេដឹកនាំពិភពលោកនិងក្រុមហ៊ុនផលិតវ៉ាក់សាំង ឲ្យចែកចាយវ៉ាក់សាំងកូវីដ១៩នេះដោយឥតគិតថ្លៃ។
ក្រុមអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិចំនួន៣២ បានអំពាវនាវឲ្យរដ្ឋាភិបាលជួយឲ្យពលរដ្ឋខ្មែរដែលជាប់នៅក្នុងប្រទេសម៉ាឡេស៊ីបានត្រឡប់មកកម្ពុជាវិញ«ដោយសុវត្ថិភាពនិងជាបន្ទាន់»។
របាយការណ៍អង្គការខុមហ្វ្រែល៖ សកម្មភាពអ្នកតំណាងរាស្ត្រចុះសំណេះសំណាលជាមួយពលរដ្ឋ ចុះពង្រឹងផ្ទៃក្នុងបក្ស និងអមដំណើរថ្នាក់ដឹកនាំកាលពីឆ្នាំ២០១៩មានលក្ខណៈផុសផុលជាងសកម្មភាពចុះជួយធ្វើអន្តរាគមន៍ដោះស្រាយបញ្ហាជូនពលរដ្ឋ ជាពិសេសទំនាស់ដីធ្លី។
សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលចុះថ្ងៃទី២៧ខែឧសភាឆ្នាំ២០២០សម្រេចថា លុបចោលការតម្រូវឲ្យមានវិញ្ញាបនបត្របញ្ជាក់គ្មានជំងឺកូវីដ១៩ សម្រាប់ពលរដ្ឋខ្មែរដែលធ្វើដំណើរពីក្រៅប្រទេស តែវិធានការផ្សេងទៀតនៅតែស្ថិតនៅជាធរមានដដែល។
តុលាការកំពូលបានរក្សាទុកលិខិតឆ្លងដែនរបស់អតីតអ្នកសារព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទដោយបកស្រាយថា«ឯកសារទាំងនោះចាំបាច់សម្រាប់នីតិវិធីបន្ថែមនៅតុលាការ»។
នៅថ្ងៃអង្គារនេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចដាក់ចេញកម្មវិធីជំនួយសង្គម ដោយចាប់ផ្តើមពីខែក្រោយទៅដើម្បីជួយសម្រួលជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋក្រីក្រ និងក្រុមជនងាយរងគ្រោះ«ដែលមានបណ្ណសមធម៌»ឬបណ្ណក្រីក្រ ក្នុងគ្រាមានវិបត្តិជំងឺកូវីដ១៩។
ក្រោយពីរដ្ឋាភិបាលថៃបានសម្រេចពន្យារពេលដាក់ប្រទេសក្នុងគ្រាមានអាសន្ន រហូតដល់ចុងខែមិថុនាដើម្បីទប់ស្កាត់ការរាលដាលជំងឺកូវីដ១៩ ស្ថានទូតខ្មែរប្រចាំប្រទេសថៃបានអំពាវនាវដល់ពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ សហការជាមួយអាជ្ញាធរថៃក្នុងការអនុវត្តវិធានការនេះ។
អាជ្ញាធរខេត្តបន្ទាយមានជ័យមិនឲ្យសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ធ្វើបាតុកម្មនៅច្រកអន្តរជាតិប៉ោយប៉ែតដែលគ្រោងធ្វើនៅសប្តាហ៍ក្រោយ ដោយលើកឡើងថា អាជ្ញាធរអនុវត្តវិធានការបង្ការរលកទី២នៃការចម្លងជំងឺកូវីដ១៩នៅកម្ពុជា។
នៅពេលដែលប្រទេសកម្ពុជារកឃើញករណីជំងឺកូវីដ១៩ពីរករណីទៀតចូលពីក្រៅប្រទេសនោះ អង្គការសុខភាពពិភពលោកជំរុញឲ្យកម្ពុជាបន្តប្រុងប្រយ័ត្នចំពោះកូវីដ១៩ ទោះជាប្រទេសនេះមិនបានរកឃើញការឆ្លងវីរុសក្នុងស្រុកក្នុងពេលថ្មីៗនេះក៏ដោយ។
គណបក្សសង្គ្រោះជាតិទាមទារឲ្យពន្យារពេល ព្យួរ ឬផ្អាកការសងបំណុលរបស់ពលរដ្ឋ និងឲ្យអាជ្ញាធរកុំឲ្យមានការរឹបអូសកម្មសិទ្ធិដីធ្លីនិងផ្ទះសម្បែងរបស់ប្រជាពលរដ្ឋដែលជំពាក់ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែននៅថ្ងៃសុក្រនេះបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកសារព័ត៌មានក្នុងស្រុកគឺលោកសុខ ឧត្តម ដែលត្រូវបានចាប់ និងឃុំខ្លួនកាលពីសប្តាហ៍មុន។
ប្រទេសកម្ពុជាដែលអះអាងថា មិនមានជនរងគ្រោះស្លាប់ដោយសារវីរុសកូរ៉ូណា បានសម្រចបើកឲ្យដំណើរការឡើងវិញនូវវិស័យកីឡា និងសារមន្ទីរនៅទូទាំងប្រទេស ចាប់ពីខែក្រោយមិថុនា ដោយមានវិធានការបង្ការ។
លិខិតចុះថ្ងៃទី១៣ខែឧសភាបស់គណៈកម្មាធិការប្រជាជនវៀតណាមខេត្តអានយ៉ាង ផ្ញើជូនអាជ្ញាធរខេត្តកណ្តាលបានអះអាងថា ភាគីវៀតណាមបានបញ្ជាឲ្យកងកម្លាំងរបស់ខ្លួនរុះរើតង់ភាគីវៀតណាមបោះនៅ«ជាប់នឹងខ្សែព្រំប្រទល់ខេត្តកណ្តាល»។
របាយការណ៍ថ្មីមួយរបស់អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិថា វីរុសកូរ៉ូណាដែលបានសម្លាប់មនុស្សជាង៣សែននាក់ និងបង្កឲ្យមានជំងឺកូវីដ១៩ជាង៥លាននាក់នោះធ្វើឲ្យការអភិវឌ្ឍរបស់មនុស្សជាតិធ្លាក់ចុះជាលើកដំបូងក្នុងពេល៣០ឆ្នាំ។
ក្នុងការធ្វើតេស្តអ្នកដំណើរ ៦៣ នាក់ចូលក្នុងប្រទេស អាជ្ញាធរកម្ពុជាបានរកឃើញអ្នកផ្ទុកវីរុសកូរ៉ូណាម្នាក់ទៀតជាជនជាតិខ្មែរ ដែលបានធ្វើត្រឡប់ពីកូរ៉េខាងត្បូង ឆ្លងកាត់ប្រទេសហ្វីលីពីន។
អង្គការធំៗចំនួន៥ដែលធ្វើការងារផ្តោតសំខាន់លើការអភិវឌ្ឍ សុខភាពនិងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសកម្ពុជាបានទាមទារឲ្យមេដឹកនាំពិភពលោកធ្វើឲ្យប្រាកដថា ពលរដ្ឋគ្រប់រូបអាចទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយឥតគិតថ្លៃ នៅពេលដែលវ៉ាក់សាំងនេះត្រូវបានរកឃើញ។
កម្ពុជាលើកបម្រាមធ្វើដំណើរពីប្រទេសចំនួន៦រួមមាន សហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ អ៊ីតាលី អេស្ប៉ាញ និងអឺរ៉ង់ ដែលសុទ្ធតែជាប្រទេសមានករណីឆ្លងជំងឺកូវីដ១៩នេះច្រើនជាងគេក្នុងពិភពលោក។
ឯកអគ្គរដ្ឋទូតអាមេរិកលោក Patrick Murphy និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្ន នឹងប្រកាសជំនួយឥតសំណងរបស់សហរដ្ឋអាមេរិកដល់កម្ពុជានេះនៅថ្ងៃព្រហស្បតិ៍ទី២១ ខែឧសភា ឆ្នាំ២០២០ ដើម្បីស្រោចស្រង់សេដ្ឋកិច្ចក្រោយវិបត្តិកូវីដ១៩។
ប្រទេសកម្ពុជាបដិសេធព័ត៌មានរបស់កាសែតវៀតណាម Vietnam News Express ដែលថា បុរសវៀតណាម វ័យ៣៩ឆ្នាំម្នាក់ បានធ្វើដំណើរពីខេត្តសៀមរាបប្រទេសកម្ពុជា ចូលប្រទេសវៀតណាមវិញ ត្រូវបានធ្វើតេស្តរកឃើញថា មានផ្ទុកវីរុសកូវីដ១៩។
អាជ្ញាធររាជធានីភ្នំពេញព្រមានបិទហាងដែលមិនបានធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាលឲ្យបានត្រឹមត្រូវ ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅពេលប្រទេសនេះប្រកាសថា ករណីជំងឺកូវីដ១៩បានជាសះស្បើយអស់ និងគ្មានករណីឆ្លងថ្មី។
ព័ត៌មានផ្សេងទៀត