លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
តុលាការ ICC នេះ ភាគច្រើនសម្រេចក្តីតែលើសំណុំរឿងទាក់ទិននឹងឧក្រិដ្ឋកម្មប្រល័យពូជសាសន៍និងឧក្រិដ្ឋកម្មសង្គ្រាមប៉ុណ្ណោះ ចាប់តាំងពីតុលាការនេះ ត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១២។
លោក លឺ ឡាយស្រេង បានសរសេរថានៅក្នុងលិខិតរបស់លោកថា ស្ថានការណ៍នយោបាយក្នុងប្រទេសកម្ពុជាសព្វថ្ងៃ តឹងតែងណាស់ ហើយអាចក្លាយជាព្រឹត្តិការណ៍មួយដ៏អាក្រក់បំផុត។
ក្រុមអង្គការសង្គមស៊ីវិលចំនួន៨ ដែលរួមទាំងអង្គការអាដហុក និកហ្វិច និងខុមហ្វ្រែលជាដើម បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់ខ្លួនថា ការកាត់ទោសទៅលើមេដឹកនាំគណបក្សប្រឆាំងនេះ គឹជាការរំលោភទៅលើស្មារតីនៃរដ្ឋធម្មនុញ្ញ ត្រង់មាត្រាទី៨០ ដោយសារការកាត់ទោសនេះ មិនបានអនុវត្តទៅតាមនីតិវិធី ដកហូតអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្រជាមុន។
លោក ឆាំ ប៊ុនថេត ថ្លែងថា ការប្រកែកមិនទទួលស្គាល់ការពិតពីសំណាក់គណបក្សកាន់អំណាច គឺជារឿងធម្មតាទៅហើយ ប្រៀបដូចអ្នកដែលបានប្រព្រឹត្តិកំហុស តែមិនដែលហ៊ានឆ្លើយថាខ្លួនធ្វើខុសដូច្នោះដែរ។
អង្គការ Global Witness ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានលើកឡើងថា ខ្លួនមិនបានទាក់ទងលោកបណ្ឌិត កែម ឡី សម្រាប់របាយការណ៍ស៊ើបអង្កេតថ្មីមួយរបស់ខ្លួន ដែលមានចំណងជើងថា Hostile Takeover ឬបណ្តាញនៃក្រុមហ៊ុនដ៏មហិមារបស់គ្រួសារកាន់អំណាចនៅកម្ពុជានោះទេ។
ក្រុមអ្នកតំណាងរាស្ត្រអាស៊ាន ដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) បានថ្លែងរិះគន់ប្រទេសឡាវ ដែលធ្វើជាប្រធានឆ្លាស់វេនអាស៊ានឆ្នាំនេះថា អាចដឹកនាំតំបន់នេះបានតែខាងការគាបសង្កត់សិទ្ធិមនុស្សប៉ុណ្ណោះ។
អ្នកជំនាញនៅរដ្ឋធានីវ៉ាស៊ីនតោន យល់ថា អនាគតទន្លេមេគង្គ ដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងកម្ពុជា មានភាពស្រពិចស្រពិលច្រើន ដោយសារតែចិនអាចនឹងសង់ទំនប់វារីអគ្គិសនីដើម្បីស្តុកទឹកទន្លេទុក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្តាប្រទេសនៅភាគខាងក្រោមទន្លេមេគង្គនៅតែត្រូវការថាមពលអគ្គិសនីដែលមានតម្លៃថោក៕
កាលនៅមានជីវិត អ្នកវិភាគបញ្ហាសង្គមនិងនយោបាយនៅកម្ពុជាដ៏មានប្រជាប្រិយភាពរូបនេះ បានចូលរួមផ្តល់ការវិភាគត្រង់ៗរបស់លោកទៅលើបញ្ហាសំខាន់ៗនានា ដូចជាបញ្ហាព្រំដែនជាមួយប្រទេសជិតខាង ការកាប់បំផ្លាញព្រៃឈើ និងការផ្តល់ដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលដល់ក្រុមហ៊ុនឯកជនជាដើម។
ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែលសព្វថ្ងៃនេះមិនមានតំណាងជាខ្មែរដែលជាប់តំណែងជាសមាជិកក្រុមប្រឹក្សាក្រុង ដែលមានតួនាទីអភិវឌ្ឍក្រុងនេះទេ។ សម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាក្រុងខាងមុខនេះ ពួកគេទទូចចង់បានតំណាងជាខ្មែរ។
អ្នកដឹកនាំសហគមន៍ និងសកម្មជនខាងសង្គម លើកឡើងថា ចំនួនពលរដ្ឋខ្មែរអាមេរិកាំងដែលចេញទៅបោះឆ្នោត នៅតិច នៅឡើយ ដោយសារតែការយល់ដឹងអំពីសារៈសំខាន់នៃការបោះឆ្នោតនៅមានកម្រិត និងការមិនជឿទុកចិត្តលើបេក្ខជនដែលឈរឈ្មោះ។
ពលរដ្ឋខ្មែរអាមេរិកាំងនៅទីក្រុងឡូវែលនេះមានសំឡេងចម្រុះគ្នាលើបេក្ខជនប្រធានាធិបតីទាំងពីរនេះ។
«អ្នកនយោបាយ គួរតែមានចិត្តសឿង ក្នុងការប្រកួតប្រជែងដោយយុត្តិធម៌តែម្តង។ មានន័យថា ឈ្នះដោយកិត្តិយស បើចាញ់ ក៏ចាញ់ដោយកិត្តិយស ដូចទឹកចិត្តកីឡាករ គឺប្រកួតបែបហ្នឹង ឲ្យអ្នកទស្សនាក៏ល្អមើល ហើយឲ្យអ្នកទស្សនាទាំងក្នុងនិងក្រៅប្រទេសពីគ្រប់ភាគី ពេញចិត្តនឹងមើលតែម្តង»។
លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវខាងការអភិវឌ្ឍសង្គម ដែលធ្លាប់ធ្វើការវិភាគបញ្ហាសង្គមផ្សេងៗជាមួយលោកបណ្ឌិត កែម ឡី បានថ្លែងប្រាប់ VOA នៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗនេះថា ការវិវត្តចុងក្រោយក្នុងសង្គមខ្មែរនាពេលបច្ចុប្បន្ននេះគឺជាចលនាថ្មីមួយ ដែលលោកហៅថាជា«បដិវត្តគំនិត»។
លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ថ្លែងថា៖ «ផលប៉ះពាល់នៃការស្លាប់នេះ គឺលោក កែម ឡី ម្នាក់ បានបិទភ្នែក បិទមាត់ ប៉ុន្តែ វាបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ រាប់លាននាក់ បានងើបឡើង»។
លោក ហង្ស វិទូ ប្រធានក្រុមអ្នកវិភាគវ័យក្មេងនេះ បានថ្លែងប្រាប់ VOA កាលពីថ្ងៃអាទិត្យ ទី១៧ ខែកក្កដានេះថា ក្រុមរបស់លោកដែលមានសមាជិកជាអ្នកវិភាគវ័យក្មេងជាង១០នាក់ នៅតែមានឆន្ទៈបន្តវេនពីលោកបណ្ឌិត កែម ឡី។
លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍តាមទូរស័ព្ទជាមួយលោកបណ្ឌិត មាស នី ដែលធ្លាប់ធ្វើការវិភាគជាមួយលោកបណ្ឌិត កែម ឡី។
មាត្រាទី១៥នៃច្បាប់ស្ដីពីគណបក្សនយោបាយបច្ចុប្បន្នកំណត់ថា បព្វជិត មន្ត្រីតុលាការនិងកងកម្លាំងជាតិ អាចចូលជាសមាជិកគណបក្សនយោបាយនានាបាន តែមិនត្រូវធ្វើសកម្មភាពនយោបាយគាំទ្រឬប្រឆាំងគណបក្សនយោបាយណាមួយឡើយ។
លោក ប៉ា ងួនទៀង ថ្លែងបន្តថា ទោះបីជាការស្លាប់លោក កែម ឡី គឺជាការបាត់បង់ដ៏ធំធេងរបស់កម្ពុជាក៏ដោយ ក៏លោកជឿថា មនសិការប្រជាពលរដ្ឋខ្មែរ ដែលចង់បានសង្គមមួយស្អាតស្អំ នឹងបន្តបេសកកម្មរបស់លោក កែម ឡី ជាបន្តទៀត។
សេចក្ដីសម្រេចចិត្តនេះក៏ថ្កោលទោសរាល់ទម្រង់នៃអំពើហិង្សានយោបាយនៅក្នុងប្រទេសកម្ពុជា និងជំរុញឲ្យបញ្ឈប់ការរំលោភសិទ្ធិមនុស្សដែលកំពុងកើតឡើងនៅក្នុងប្រទេសនេះផងដែរ។
ពលរដ្ឋអង់គ្លេស កាលពីពេលថ្មីៗនេះ បានបោះឆ្នោតប្រជាមតិ សម្រេចដកប្រទេសរបស់ពួកគេ ចេញពីសមាជិកភាពនៃសហគមន៍អឺរ៉ុប ដែលខ្លួនចូលជាសមាជិក តាំងពីឆ្នាំ១៩៧៣មកនោះ។
ព័ត៌មានផ្សេងទៀត