លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
ក្រុមសាស្ត្រាចារ្យខ្មែរនិងអាមេរិកាំង នឹងធ្វើទស្សនកិច្ចសិក្សានៅក្នុងប្រទេសកម្ពុជារយៈពេល៤សប្តាហ៍ ចាប់ពីដើមខែកក្កដានេះ ដើម្បីជំរុញឲ្យមានការស្ញប់ស្ញែងអំពីទម្រង់សិល្បៈខ្មែរបុរាណបន្ថែមទៀត ទាំងនៅក្នុងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក។
ពលរដ្ឋខ្មែរអាមេរិកាំង ដែលមិនពេញចិត្តនឹងរបបដឹកនាំដោយលោក ហ៊ុន សែន នៅតែបន្តធ្វើបាតុកម្មជាហូហែរ ដើម្បីរក្សាក្តីសង្ឃឹមថានឹងមានការផ្លាស់ប្ដូរមួយនៅក្នុងប្រទេសកម្ពុជា។
លោក ខូ តារាឫទ្ធិ មានប្រសាសន៍ថា ប្រសិនបើ បុគ្គលម្នាក់ៗ ត្រូវគេបញ្ឈប់ពីការងារដោយសារតែការហ៊ានបំពេញតួនាទីរបស់ខ្លួនដោយឯករាជ្យបែបនេះក៏ដោយ ក៏បុគ្គលនោះ នៅតែជាបុគ្គល ដែលមានតម្លៃនិងបានចូលរួមកែប្រែសង្គមទៅរកភាពត្រឹមត្រូវនិងវិជ្ជមានដែរ។
ពលរដ្ឋខ្មែរគួរតែប្រុងប្រយ័ត្នបន្ថែមទៀត ចំពោះការប្រើប្រាស់ផលិតផលណាមួយ ប្រសិនបើមិនមានការបញ្ជាក់ច្បាស់លាស់ពីខាងវេជ្ជសាស្ត្រ ពីព្រោះវាអាចបង្កគ្រោះថ្នាក់ដល់សុខភាពអ្នកប្រើប្រាស់បាន។
ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម ត្រូវបានប្រកាសឲ្យប្រើកាលពីខែកក្កដា ឆ្នាំ២០១៤ ក្នុងគោលបំណងជួយព្រះមហាក្សត្រ ដើម្បីធានាឯករាជ្យនៃអំណាចតុលាការ។
ក្រសួងការបរទេសកម្ពុជាបានលើកឡើងនៅក្នុងសេចក្ដីប្រកាសព័ត៌មាននោះថា «រដ្ឋអធិបតេយ្យនេះ គឺគ្រាន់តែអនុវត្តច្បាប់ និងធ្វើតាមនីតិវិធីច្បាប់ និងតុលាការដូចដែលត្រូវបានអនុវត្តនៅក្នុងរដ្ឋនានា ដែលបានបញ្ចេញប្រតិកម្មដូចខាងដើមនោះប៉ុណ្ណោះ»។
មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ រងការចោទប្រកាន់ជាថ្មីទៀត ដោយលើកនេះ ពាក់ព័ន្ធនឹងបញ្ហាគ្រួសារនិយម និងការប្រើប្រាស់មូលនិធិមិនត្រឹមត្រូវ ដែលលើកមុនគឺពាក់ព័ន្ធនឹងអំពើពុករលួយជុំវិញប្រាក់ជំនួយបរទេសរាប់សិបម៉ឺនដុល្លារអាមេរិក។
លោក ប៉ិច ពិសី នាយកកម្មវិធីនៃអង្គការតម្លាភាពកម្ពុជាថា ទង្វើដែលគេតែងហៅថាគ្រួសារនិយមនេះ នឹងធ្វើឲ្យប៉ះពាល់ដល់សតិអារម្មណ៍របស់មន្ត្រីនិងបុគ្គលិកផ្សេងទៀតក្នុងស្ថាប័ន ដែលធ្វើការដោយផ្អែកលើសមត្ថភាពពិតប្រាកដ ជាជាងលើសែស្រឡាយឬញាតិបក្សរបស់ខ្លួន។
លោក កែ សំអឿន លើកឡើងថា រដ្ឋាភិបាល ចាំបាច់ត្រូវសិក្សាពីលទ្ធភាពយកទឹកក្រោមដីមកប្រើប្រាស់ឬយកទឹកពីទន្លេ ដើម្បីបញ្ចៀសបញ្ហាកង្វះទឹកនេះ នៅពេលអនាគតដ៏វែងឆ្ងាយទៀត។
វគ្គបណ្ដុះបណ្ដាលសម្រាប់អ្នកកាសែតខ្មែរនេះ គឺជាកម្មវិធីតាមបណ្ដាញអ៊ីនធឺណិត ជាភាសាខ្មែរ ដែលនឹងរួមបញ្ចូលការបង្រៀនតាមបណ្ដាញអ៊ីនធឺណិតសម្រាប់សិក្ខាកាមម្នាក់ៗ និងការបំពេញទស្សនកិច្ចសិក្សានៅក្នុងសហរដ្ឋអាមេរិក សម្រាប់សិក្ខាកាមចំនួន១៥នាក់ ដែលនឹងត្រូវជ្រើសរើសចេញពីអ្នកចូលរួមទាំងអស់។
ការសម្ដែងការអបអរសាទរនេះ ធ្វើឡើងក្រោយពេលដែល ក្រសួងបរិស្ថាន បានរៀបចំសិក្ខាសាលាមួយកាលពីថ្ងៃច័ន្ទ ដើម្បីប្រមូលមតិយោបល់ពីភាគីពាក់ព័ន្ធ រួមទាំងបណ្ដាញសហគមន៍ព្រៃឡង់នេះផង មុនពេលដាក់តំបន់ព្រៃចំនួន៥កន្លែងជាតំបន់ការពារធម្មជាតិ។
លោក អ៊ូច ឡេង ជ័យលាភីរង្វាន់វីរជនបរិស្ថាន Goldman Environmental Prize សម្រាប់តំបន់អាស៊ីប្រចាំឆ្នាំ២០១៦ បានទទូចឲ្យរដ្ឋាភិបាលចាត់វិធានការឲ្យបានម៉ឺងម៉ាត់ ដើម្បីទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើបន្ថែមទៀត និងបង្ក្រាបឈ្មួញរកស៊ីឈើខុសច្បាប់ ដើម្បីរក្សាការពារព្រៃឈើដែលនៅសេសសល់។
ជ័យលាភីរង្វាន់វីរជនបរិស្ថានសម្រាប់តំបន់អាស៊ីប្រចាំឆ្នាំ២០១៦ អះអាងថា ការកាប់បំផ្លាញព្រៃឈើនៅកម្ពុជា អាចជាប់ពាក់ព័ន្ធរាប់ចាប់តាំងពីមន្ត្រីមូលដ្ឋានរហូតដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល ដែលលោកហៅថា«ព្រះឥន្ទ»ទៀតផង។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងក្នុងកម្មវិធី «Hello VOA» នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែមេសានេះថា ការខកខាន មិនបានគោរពតាមស្តង់ដារដូចគ្នា ក្នុងការស៊ើបអង្កេតនេះ អាចធ្វើឲ្យពលរដ្ឋបាត់បង់ជំនឿចិត្តទៅលើស្ថាប័នទទួលខុសត្រូវក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា។
លោក ឡុង គឺម ឃន ស្ថាបនិកនិងជាប្រធានអង្គការសភាយុវជនខ្មែរ បានថ្លែងបែបនេះនៅក្នុងកម្មវិធី Hello VOA កាលពីយប់ថ្ងៃព្រហស្បតិ៍ទី៣១ ខែមីនា ឆ្នាំ២០១៦
កញ្ញា ផន សុភាក់ ត្រូវជនមិនស្គាល់អត្តសញ្ញាណលបកាប់នឹងពូថៅត្រូវចំប្រអប់ជើងខាងឆ្វេង ដោយបណ្ដាលឲ្យរបួសជាទម្ងន់ កាលពីរំលងអាធ្រាត្រចូលថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៦ នៅចំណុចអូតាជើល ក្នុងតំបន់ព្រៃឡង់។
លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា បានថ្លែងថា គេចាំបាច់ត្រូវអប់រំអំពីសីលធម៌និងគុណធម៌ដើម្បីបង្រៀនមនុស្សឲ្យស្អប់ខ្ពើមអំពើពុករលួយតាំងពីតូចៗទៅ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានវ័យជាង៦០ឆ្នាំបា្លយ បានដឹកនាំប្រទេសកម្ពុជាអស់ជាង៣០ឆ្នាំមកហើយ ហើយមន្ត្រីរដ្ឋាភិបាលភាគច្រើនរបស់លោក ត្រូវគេជឿថា សុទ្ធតែជាអតីតកម្មាភិបាលខ្មែរក្រហមនិងអតីតយុទ្ធជន ដែលបានឆ្លងកាត់សម័យសង្គ្រាមក្នុងប្រទេសកម្ពុជា ក្នុងអំឡុងពេលជាង៥ទសវត្សចុងក្រោយនេះ។
ក្រុមអង្គការសមាគមការពារអ្នកកាសែតធំៗចំនួន៣០នៅជុំវិញពិភពលោក បានជំរុញរដ្ឋមន្ត្រីការបរទេសអាមេរិក លោក ចន ឃែរី (John Kerry) ឲ្យរក្សាការសន្យារបស់លោក ក្នុងការការពារសុវត្ថិភាពអ្នកសារព័ត៌មាន។
ខណៈដែលកិច្ចប្រជុំកំពូលអាស៊ាននិងអាមេរិកកំពុងប្រព្រឹត្តទៅ ក្រុមបាតុកររាប់រយនាក់បាននាំគ្នាតវ៉ាប្រឆាំងនឹងមេដឹកនាំអាស៊ានមួយចំនួនដោយរួមទាំងលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ផង ដែលបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះ។
ព័ត៌មានផ្សេងទៀត