ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ Global Witness បដិសេធថា លោក កែម ឡី មិនពាក់ព័ន្ធនឹងរបាយការណ៍ចុងក្រោយរបស់ខ្លួនទេ


រូបឯកសារ៖​ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​
រូបឯកសារ៖​ ស្ត្រី​ម្នាក់​កាន់​រូបភាព​លោក កែម ឡី ខណៈ​ពេល​ប្រជា​ពលរដ្ឋ​រាប់​ម៉ឺន​នាក់​ចូលរួម​ជូន​ដំណើរ​លោក​ កែម ឡី​ នៅ​ថ្ងៃ​អាទិត្យ​ ទី​២៤ ខែកក្កដា​ ឆ្នាំ២០១៦​នេះ។​

អង្គការ Global Witness ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស បានលើកឡើងថា ខ្លួនមិនបានទាក់ទងលោកបណ្ឌិត កែម ឡី សម្រាប់របាយការណ៍ស៊ើបអង្កេតថ្មីមួយរបស់ខ្លួន ដែលមានចំណងជើងថា Hostile Takeover ឬបណ្តាញនៃក្រុមហ៊ុនដ៏មហិមារបស់គ្រួសារកាន់អំណាចនៅកម្ពុជានោះទេ។

អង្គការ​ Global Witness ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អង់គ្លេស បាន​លើក​ឡើង​ថា ខ្លួន​មិន​បាន​ទាក់​ទង​លោក​បណ្ឌិត​ កែម ឡី សម្រាប់​របាយការណ៍​ស៊ើបអង្កេត​ថ្មី​មួយ​របស់​ខ្លួន ដែល​មាន​ចំណង​ជើង​ថា Hostile Takeover ឬ​បណ្តាញ​នៃ​ក្រុមហ៊ុន​ដ៏​មហិមា​របស់​គ្រួសារ​កាន់អំណាច​នៅ​កម្ពុជា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​អង្គការ​នេះ​ ដែល​បាន​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ ទី៣១ ខែសីហា ឆ្នាំ២០១៦។

លោក Patrick Alley​ សហ​ស្ថាបនិក​នៃ​អង្គការ Global Witness បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​របស់​លោក​ថា៖ «ផ្ទុយ​ពី​របាយការណ៍​ព័ត៌មាន​មួយ​ចំនួន គឺ​លោក​ កែម ឡី មិន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ស៊ើបអង្កេត​របស់​អង្គការ ​Global Witness ទេ»។

ប៉ុន្តែ លោក Patrick Alley​ លើក​ឡើង​ថា លោក កែម ឡី ត្រូវ​បាន​ទាក់ទង​ត្រឹមតែ​ដើម្បី​ធ្វើ​ការ​អត្ថាធិប្បាយ​ទៅ​លើ​ការ​រក​ឃើញ​នៅ​ក្នុង​របាយការណ៍​របស់​អង្គការGlobal Witness ហើយ​ លោក កែម ឡី​ ក៏​បាន​ផ្តល់​បទ​សម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ VOA ដោយ​រៀបរាប់​ពី​អត្ថប្រយោជន៍​នៃ​របក​គំហើយ​ពីរបាយ​ការណ៍​នេះ​ដល់​ប្រជា​ពលរដ្ឋ​កម្ពុជា។

លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតករ​បាញ់​ស្លាប់​ទាំង​កណ្តាល​ថ្ងៃ​នៅ​ក្នុង​ហាង​មួយ​ចំ​កណ្តាល​ក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា គឺ​តែ​បី​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​ពី​អង្គការ Global Witness បាន​ចេញ​ផ្សាយ​របាយការណ៍ Hostile Takeoverឬ​បណ្តាញ​នៃ​ក្រុមហ៊ុន​ដ៏​មហិមា​របស់​គ្រួសារ​កាន់អំណាច​នៅ​កម្ពុជា​នេះ ដែល​បង្ហាញ​ថា ក្រុម​គ្រួសារ​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ក្តោប​ក្តាប់​ទ្រព្យសម្បត្តិ​ផ្ទាល់​ខ្លួន​ដ៏​សន្ធឹក​សន្ធាប់​នៅ​ក្នុង​វិស័យ​ឯកជន ដោយ​គ្រប់គ្រង​ក្រុមហ៊ុន​យ៉ាង​ច្រើន។ ​

​លោក Patrick Alley​ នៃ​អង្គការGlobal Witness បាន​ថ្លែង​ថា៖ «មរណភាព​របស់​លោក​ កែម ឡី ​គឺ​ជា​សារ​ដ៏​សោក​សង្រេង​មួយ ដែល​រំលឹក​យើង​អំពី​ភាព​ផុយ​ស្រួយ​នៃ​សេរីភាព​ជាច្រើន​ដែល​យើង​ខំ​តស៊ូ​រក។ លោក​បាន​ធ្វើ​ការ​ងារ​យ៉ាង​ក្លាហាន​ និង​ដោយ​ឥត​ខ្លាច​នឿយហត់ ដើម្បី​ការពារ​សិទ្ធិ​របស់​ពលរដ្ឋ​ខ្មែរ ក្នុង​ការ​សម្ដែង​មតិ​របស់​ពួកគេ ដោយ​សេរី​ និង​ធ្វើឲ្យ​រដ្ឋាភិបាល​របស់​ពួកគេ​ទទួល​ខុសត្រូវ»៕

XS
SM
MD
LG