លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
អ្នកនិពន្ធសៀវភៅ និងអតីតអ្នកសារព័ត៌មានដែលធ្លាប់ធ្វើការនៅប្រទេសកម្ពុជា លើកឡើងថា ទោះបីជាការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧កន្លងទៅនេះ ប្រព្រឹត្តទៅដោយគ្មានអំពើហិង្សាធំដុំណាមួយក៏ដោយ ក៏លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយ នឹងបន្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីរក្សាអំណាចរបស់ខ្លួនតទៅទៀត នៅក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៨ខាងមុខ។
អាស៊ាន មានប្រជាពលរដ្ឋជាង៦០០លាននាក់ និងមានសេដ្ឋកិច្ចរួមធំជាងគេបង្អស់ទី៥លើពិភពលោក បន្ទាប់ពីអាមេរិក ចិន ជប៉ុន និង សហភាពអឺរ៉ុប។ ផលិតផលសរុបក្នុងស្រុករួមឬ GDP របស់អាស៊ានដែលមានសមាជិក១០ប្រទេសនេះ គឺមានជាង២លានលានដុល្លារអាមេរិក។
ក្រុមអ្នកជំនាញនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានជំរុញរដ្ឋាភិបាលអាមេរិកថ្មី ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យពង្រឹងទំនាក់ទំនងរវាងអាមេរិកនិងអាស៊ាន ដោយពួកគេលើកឡើងថា ការធ្វើដូច្នេះ នឹងផ្ដល់ផលប្រយោជន៍ធំធេងដល់សហរដ្ឋអាមេរិកផង និងតំបន់អាស៊ីអាគ្នេយ៍ផង។
ប្រតិកម្មរបស់សហរដ្ឋអាមេរិកនេះ ធ្វើឡើង ក្រោយពីក្រសួងការបរទេសកម្ពុជាបានរិះគន់សហភាពអឺរ៉ុបថា បានជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ដោយសារសហភាពអឺរ៉ុបកាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្ដីថ្លែងការណ៍មួយ រិះគន់ការបន្តឃុំខ្លួននៅក្នុងពន្ធនាគារ៦ខែបន្ថែមទៀតដល់មន្ត្រីសិទ្ធិមនុស្សទាំង៤រូបរបស់អង្គការអាដហុក និងមន្ត្រីរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ១រូបនោះ។
តំណាងអង្គការFreedom House ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានសម្ដែងការព្រួយបារម្ភថា សេរីភាពសារព័ត៌មាននៅក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ ជាពិសេសគឺនៅក្នុងប្រទេសកម្ពុជា នឹងមានការរឹតត្បិតកាន់តែខ្លាំងថែមទៀត ដោយសារតែប្រទេសនេះ នឹងរៀបចំការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំនេះ និងការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំក្រោយ។
ឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស បានថ្លែងនៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនថា អង្គការសហប្រជាជាតិ មានការសោកស្ដាយដែលអាជ្ញាធរខ្មែរ បានបន្តការឃុំខ្លួនអ្នកការពារសិទ្ធិមនុស្សទាំង៥នាក់។
របាយការណ៍ដែលមានចំណងជើងថា «ជើងមេឃដ៏ខ្មៅងងឹតនៃសេរីភាពសារព័ត៌មាន» ឬ Press Freedom's Dark Horizonរបស់អង្គការដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកនេះ បានរៀបរាប់ថា មេដឹកនាំនយោបាយនៅក្នុងប្រទេសជាច្រើនរួមទាំងសហរដ្ឋអាមេរិកផង បានវាយប្រហារទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យធំៗ ដោយប្រើប្រាស់វោហារសាស្ត្រគ្រោតគ្រាតគួរឲ្យភ្ញាក់ផ្អើល។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានហៅបម្រាមរបស់អាជ្ញាធរនេះថា «ពុំមានមូលដ្ឋានផ្លូវច្បាប់»នោះទេ ទោះបីជា ក្រសួងយុត្តិធម៌ បានថ្លែងថា បម្រាមនេះ ធ្វើឡើង«ដើម្បីរក្សាសន្តិសុខសង្គមនិងសណ្ដាប់ធ្នាប់សាធារណៈ» ដោយផ្អែកតាម«គោលការណ៍នៃគោលនយោបាយរដ្ឋបាលសាធារណៈ» ក៏ដោយ។
លោក ធន សារ៉ាយ ប្រធានសមាគមអាដហុក បានថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានដដែលនេះ ជំនួសឲ្យអ្នកទាំង៥ថា«វាជាកិត្តិយសដ៏ធំធេងសម្រាប់អ្នកការពារសិទ្ធិមនុស្សទាំង៥នាក់ ដែលត្រូវបានជ្រើសរើសជាបេក្ខជនចុងក្រោយ សម្រាប់ពាន់រង្វាន់នេះ» ។
របាយការណ៍នេះ មានចំណងជើងថា «ជួងមរណៈសម្រាប់លទ្ធិប្រជាធិបតេយ្យ៖ ការវាយប្រហារតំណាងរាស្ត្រនិងការគំរាមកំហែងស្ថាប័ននៅកម្ពុជា» ឬ «Death Knell for Democracy:Attacks on Lawmakers and the Threat to Cambodia's Institutions»។
លោក ស ម៉ូរី ថ្លែងថា៖ «យើងត្រូវតែមានការលះបង់ ហើយយើងត្រូវតែទទួលស្គាល់ថាបញ្ហាទាំងអស់ហ្នឹង យើងអាចនឹងជួបប្រទះ ហើយយើងត្រូវតែត្រៀមខ្លួនឯងជាមុន បើជួបបញ្ហាទាំងអស់ហ្នឹង»។
លោក ព្រាប កុល ថ្លែងថា នៅក្នុងប្រទេសមួយចំនួន ស្ថាប័នប្រឆាំងអំពើពុករលួយ ត្រូវបានផ្ដល់សិទ្ធិអំណាចយ៉ាងធំធេង ដែលមានឯករាជ្យភាពឬមិនរងឥទ្ធិពលពីបុគ្គលដែលមានអំណាចណាម្នាក់ឡើយ។
កម្ពុជា មានស្ថានីយទូរទស្សន៍ជាង២០ វិទ្យុជាង១០០ កាសែតជាង៤០០ និងប្រព័ន្ធផ្សព្វផ្សាយតាមអ៊ីនធឺណិតមួយចំនួនទៀត។ នេះបើយោងតាមតួលេខរបស់រដ្ឋាភិបាល។ ប៉ុន្តែ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យនិងហ៊ានទិតៀនចំណុចអវិជ្ជមានរបស់រដ្ឋាភិបាលនោះ មានចំនួនតិចតួចប៉ុណ្ណោះ។
លោក ឱក សេរីសោភក្តិ៍ ពន្យល់ថា ការណ៍នេះតែងកើតឡើងជាទូទៅនៅលើពិភពលោកមិនមែនតែនៅកម្ពុជា ដាច់ដោយឡែកនោះទេ។
សេចក្ដីថ្លែងការណ៍៧ចំណុចរបស់ក្រសួងការបរទេសកម្ពុជាលើកឡើងថា ច្បាប់ដែលបានធ្វើវិសោធនកម្មហើយនេះ មិនបានគំរាមកំហែងដល់ប្រព័ន្ធនយោបាយពហុបក្សដែលត្រូវបានបង្កើតឡើងដោយរដ្ឋធម្មនុញ្ញកម្ពុជានោះទេ។
ប្រតិកម្មរបស់ក្រុមសមាជិកសភាក្នុងតំបន់អាស៊ាន ដែលរួមមានសមាជិកសភាកម្ពុជា ចំនួន៩រូបនិងសមាជិកសភាម៉ាឡេស៊ី ៦រូប បានកើតឡើង ខណៈដែលសភាហ្វីលីពីន កំពុងពិភាក្សាសេចក្ដីព្រាងច្បាប់ដ៏ចម្រូងចម្រាសនេះ។
ការប្រកាសជំហររបស់អ្នកវិភាគវ័យ៣៦ឆ្នាំរូបនេះធ្វើឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយពីតុលាការក្រុងភ្នំពេញ បានចេញដីកាកោះហៅរូបលោកឲ្យចូលបំភ្លឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០១៧ ទាក់ទងនឹងបណ្ដឹងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលតំណាងដោយលោកមេធាវី គី តិច ចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។
លោក ព្រាប កុល លើកឡើងថា ច្បាប់ប្រឆាំងអំពើពុករលួយរបស់កម្ពុជាបច្ចុប្បន្ន តម្រូវឲ្យមានការប្រកាសទ្រព្យសម្បត្តិដែរ សម្រាប់មន្ត្រីដែលជាប់ឆ្នោតត្រៀមចូលកាន់មុខតំណែងនិងក្រោយពីចេញពីតំណែង ប៉ុន្តែ លោកថា វារឹតតែប្រសើរ បើបេក្ខជនឈរឈ្មោះ ធ្វើការប្រកាសទ្រព្យសម្បត្តិរបស់ពួកគេ មុនពេលជាប់ឆ្នោតនោះ។
ក្នុងខែនេះឆ្នាំមុន សមាជិកព្រឹទ្ធសភាអាមេរិកាំងចំនួន៧រូបមកពីគណបក្សប្រជាធិបតេយ្យ បានសរសេរលិខិតចំហដ៏កម្រមួយច្បាប់ ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោយបង្ហាញពីការព្រួយបារម្ភនិងការរំខានចិត្តរបស់ពួកគេ ទាក់ទងនឹងបញ្ហារំលោភសិទ្ធិមនុស្សនិងការរំលោភបំពានយកដីធ្លីប្រជាពលរដ្ឋហើយនិងការយាយីសកម្មជនសិទ្ធិមនុស្សនិងបក្សប្រឆាំងក្នុងប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត