លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
បរិមាណខ្សាច់នាំចេញពីកម្ពុជាទៅប្រទេសសិង្ហបុរីប្រមាណ៧០លានតោននេះ ត្រូវគេប្រមាណថាមានតម្លៃជាង៧០០លានដុល្លារអាមេរិក។
ក្រុមអ្នកជំនាញទាំងនេះ លើកឡើងថា នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយផ្នែកណាមួយ បានធ្លាក់ទៅក្នុងដៃបុគ្គលឬក្រុមហ៊ុនឯកជន ដែលមានឥទ្ធិពល ឬដែលមានទំនាក់ទំនងជិតស្និទ្ធនឹងរដ្ឋាភិបាលទៀតនោះ នោះវានឹងរឹតតែធ្វើរដ្ឋាភិបាលកាន់តែរួចផុតពីការទទួលខុសត្រូវចំពោះពលរដ្ឋរបស់ខ្លួន។
សេចក្ដីប្រកាសព័ត៌មានដដែលនេះ បានឲ្យដឹងថា សហចៅក្រមស៊ើបអង្កេតអន្តរជាតិ ក៏បានចេញសេចក្ដីសម្រេចមួយផ្សេងទៀត ដែលកាត់បន្ថយវិសាលភាពនៃការស៊ើបសួររបស់តុលាការពាក់ព័ន្ធនឹងឈ្មោះ មាស មុត ដែលជាអតីតមេបញ្ជាការកងទ័ពជើងទឹកនៃរបបខ្មែរក្រហមរូបនេះដែរ។
លោក ទូច វណ្ណៈ អ្នកស្រាវជ្រាវនិងអ្នកប្រឹក្សាយោបល់នៅរដ្ឋម៉ាស្សាឈូសេត សហរដ្ឋអាមេរិក បានលើកឡើងនៅក្នុងកម្មវីធី «Hello VOA» កាលពីថ្ងៃចន្ទទី៩ ខែមករានេះថា ទោះបីជាជំនួយនិងកម្ចីបរទេស ផ្ដល់ផលវិជ្ជមានខ្លះដល់ការអភិវឌ្ឍន៍ប្រទេសកម្ពុជាក៏ដោយ ក៏លោកថា ប្រជាពលរដ្ឋភាគច្រើន គឺជាអ្នកខាតបង់។
នៅក្នុងដំណើរទស្សនកិច្ចពីរថ្ងៃនៅប្រទេសវៀតណាម លោកនាយករដ្ឋមន្ត្រីកម្ពុជារូបនេះ ក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការទ្វេភាគីចំនួនបី។
លោក សេក កុសល ថ្លែងថា ចំពោះករណីពលរដ្ឋខ្មែរ វាមានលក្ខណៈពិសេសជាងជាតិសាសន៍ដទៃ ដោយសារពលរដ្ឋខ្មែរដែលបានភៀសខ្លួនមករស់នៅសហរដ្ឋអាមេរិកមុនឆ្នាំ១៩៩៤ ភាគច្រើនគឺជាជនរងគ្រោះនៃសង្គ្រាម ដែលពាក់ព័ន្ធនឹងសហរដ្ឋអាមេរិកផងដែរ។
ប្រទេសកម្ពុជា ត្រូវបានចាត់ចំណាត់ថ្នាក់ថា ជាប្រទេសដែលពុករលួយខ្លាំងជាងគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើយោងតាមអង្គការតម្លាភាពអន្តរជាតិ។
កម្រងករណីសិក្សានេះបានរៀបរាប់ថា នៅប៉ុន្មានខែចុងក្រោយនេះ មានការបង្ក្រាបកាន់តែខ្លាំងឡើងទៅលើសង្គមស៊ីវិលពីសំណាក់រដ្ឋាភិបាល ដោយបានយាយី ចាប់ខ្លួន និងវាយដំទៅលើអ្នកការពារសិទ្ធិមនុស្សលេចធ្លោមួយចំនួន។
ការលើកឡើងរបស់លោក សម រង្ស៊ី បែបនេះធ្វើឡើង ក្រោយពីមានភាពចម្រូង ចម្រាសលើសំណើមួយរបស់រដ្ឋាភិបាលកម្ពុជា ដែលចង់កែប្រែខ្នាតផែនទីបច្ចុប្បន្នពី១លើ១០០ពាន់ ទៅខ្នាត១លើ៥០ពាន់វិញ។
លិខិតរបស់លោក ប្រាក់ សុខុន បញ្ជាក់ថា តំណាងនិងអ្នកនាំពាក្យរបស់ការិយាល័យនេះ បានបញ្ចេញឥរិយាបថព្រហើននិងមិនគោរពអធិបតេយ្យភាពកម្ពុជា ដែលរដ្ឋាភិបាលកម្ពុជា ចាត់ទុកថាជាទង្វើមិនអាចទទួលយកបាននិងជាការបំពានក្រមសីលធម៌ការទូត ដូចមានចែងនៅក្នុងអនុសញ្ញាទីក្រុងវីយែនស្តីពីទំនាក់ទំនងការទូត។
បុគ្គលទាំង៥នាក់នេះរួមមាន លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ដែលអ្នកទាំងបួន គឺជាមន្ត្រីជាន់ខ្ពស់នៃអង្គការការពារសិទ្ធិមនុស្សអាដហុក ហើយនឹងលោក នី ចរិយា ជាអតីតបុគ្គលិកអង្គការនេះដែរ ដែលបច្ចុប្បន្ន គឺជាអគ្គលេខាធិការរងម្នាក់នៃគ.ជ.ប។
ការបែកបាក់គ្នាខាងនយោបាយនេះ គឺមិនមែនរវាងអ្នកគាំទ្រគណបក្សសាធារណរដ្ឋនិងគណបក្សប្រជាធិបតេយ្យនៅក្នុងសហរដ្ឋអាមេរិកនេះទេ ប៉ុន្តែគឺដោយសារជម្លោះនយោបាយនៅក្នុងប្រទេសកម្ពុជាទៅវិញទេ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំនៅកម្ពុជា បានប្រកាសជាសាធារណៈ គាំទ្រលោក ដូណាល់ ត្រាំ តាំងពីមុនថ្ងៃបោះឆ្នោតប្រធានាធិបតីអាមេរិកម្ល៉េះ។
លោក ព្រាប កុល មានប្រសាសន៍ថា នៅពេលដែលមានភាពចម្រូងចម្រាសពាក់ព័ន្ធនឹងក្រុមហ៊ុនឬមុខជំនួញរបស់មន្ត្រីសាធារណៈទាំងនេះ គេពិបាកក្នុងការដោះស្រាយ ដោយសារតែកង្វះខាតច្បាប់ស្តីពីទំនាស់ផលប្រយោជន៍នេះ។
សកម្មជនមួយចំនួនកំពុងជំរុញឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោត At-Large ដើម្បីធានាឲ្យមានតំណាងចម្រុះ ដែលចេញពីតំបន់ផ្សេងៗចូលកាន់តំណែងជាអ្នកដឹកនាំនៅទីក្រុងឡូវែល ដែលមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅប្រមាណជាង៣ម៉ឺននាក់៕
ទោះបីជាយុវជនខ្មែរអាមេរិកាំងនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត បាននិងកំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាក្រុមក្មេងទំនើង គ្រឿងញៀន និងអំពើហិង្សាក៏ដោយ ក៏ពួកគេកាន់តែច្រើនបានងាកទៅចាប់យកការអប់រំកាន់តែខ្ពស់ ដោយសារការជំរុញទឹកចិត្តពីឪពុកម្តាយរបស់ពួកគេ៕
លោក ឱក សេរីសោភក្តិ៍ ថ្លែងថា គណបក្សធំៗ ជាពិសេសគឺគណបក្សកាន់អំណាចនិងគណបក្សប្រឆាំង ត្រូវតែចរចាគ្នាឲ្យហើយថា ទោះបីជាលទ្ធផលនៃការបោះឆ្នោតអាណត្តិក្រោយ ចេញមកយ៉ាងដូចម្ដេចក៏ដោយ គឺត្រូវតែទទួលស្គាល់លទ្ធផលនោះ។
គណៈកម្មការទទួលបន្ទុករៀបចំពិធីបុណ្យសពលោក កែម ឡី ក៏បានឲ្យដឹងដែរថា ក្នុងកម្មវិធីបុណ្យ១០០ថ្ងៃនៃសពលោក កែម ឡី នៅពាក់កណ្ដាលខែតុលាខាងមុខនេះ ក៏មានការដង្ហែរូបសំណាករបស់លោក ទៅតម្កល់នៅបូជនីយដ្ឋានក្នុងខេត្តតាកែវ នៅថ្ងៃទី១៦ ខែតុលាផងដែរ បន្ទាប់ពីការរៀបចំពិធីបុណ្យថ្ងៃទី១៤និង១៥នៅរាជធានីភ្នំពេញ។
មានពលករខ្មែរយ៉ាងតិចរាប់សែននាក់ បានចេញទៅធ្វើការនៅក្រៅប្រទេសទាំងស្របច្បាប់និងមិនស្របច្បាប់ ដូចជានៅប្រទេសថៃ ម៉ាឡេស៊ី និងកូរ៉េខាងត្បូងជាដើម។
ព័ត៌មានផ្សេងទៀត