ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ៖ ពលរដ្ឋ​មាន​កាតព្វកិច្ច​ចូលរួម​​ជ្រើសរើស​បេក្ខជន​ដែល​​ប្រឆាំង​អំពើ​ពុករលួយ​ដាច់ខាត


រូបភាព​ឯកសារ៖ប្រអប់​រាយការណ៍​អំពី​ករណី​អំពើ​ពុករលួយ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)
រូបភាព​ឯកសារ៖ប្រអប់​រាយការណ៍​អំពី​ករណី​អំពើ​ពុករលួយ​ នៅតាម​បណ្តោយ​មហាវិថី​នរោត្តម​ ក្នុង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃទី​២៤ ខែ​មករា ឆ្នាំ​២០១៧។ (ហ៊ាន​ សុជាតា/ VOA)

អ្នក​តស៊ូ​មតិ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​នៅ​កម្ពុជា ថ្លែង​ថា ពលរដ្ឋ​ខ្មែរ​ មាន​កាតព្វកិច្ច​ចូលរួម​បោះឆ្នោត​ជ្រើសរើស​ បេក្ខជន​ណា ដែល​ស្អប់​និង​ប្ដេជ្ញា​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុករលួយ។

ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក ព្រាប កុល នាយក​ប្រតិបត្តិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា បាន​មាន​ប្រសាសន៍​បែប​នេះ​ក្នុង​កម្មវិធី​ «Hello VOA» កាល​ពី​ថ្ងៃ​ច័ន្ទ ទី​១១​ ខែ​ឧសភា៖

«ប្រជាពលរដ្ឋ​យើង ត្រូវ​តែ​ចូលរួម​ក្នុង​ការ​ប្រឆាំង ទប់ស្កាត់ ហើយ​ចូលរួម​ស្អប់​អំពើ​ពុករលួយ។ ចូល​រួម​សួរ​នូវ​សំណួរ នៅ​ពេល​ដែល​យើង​សង្ស័យ​ថា មន្ត្រី​សាធារណៈ​ប្រព្រឹត្ត​អំពើ​ពុករលួយ ហើយ​ជា​ឱកាស​មួយ​នៅ​ពេល​បោះឆ្នោត ត្រូវ​បោះឆ្នោត ដោយ​មាន​លក្ខខ័ណ្ឌ​មួយ​ថា បេក្ខជន​ ដែល​យើង​បោះឆ្នោត ជា​មនុស្ស​ដែល​មាន​ការ​ទទួល​ខុសត្រូវ មាន​សុចរិត​ភាព មាន​តម្លាភាព ហើយ​ត្រូវ​តែ​ជា​អ្នក​ស្អប់​អំពើ​ពុករលួយ និង​ប្ដេជ្ញា​ប្រឆាំង​អំពើ​ពុករលួយ​ដាច់ខាត»។

ការ​ថ្លែង​បែបនេះ ធ្វើឡើង​នៅ​មុន​ពេល​ដែល​ប្រទេស​កម្ពុជា នឹង​រៀប​ចំ​ការ​បោះឆ្នោត​ឃុំ​សង្កាត់​អាណត្តិ​ទី​៤​របស់​ខ្លួន​នៅ​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០១៧​ខាង​មុខ​នេះ។

គណបក្ស​នយោបាយ​ចំនួន​១២ បាន​ចុះ​ឈ្មោះ​ចូល​រួម​ប្រកួតប្រជែង ដើម្បី​ដណ្ដើម​តំណែង​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ចំនួន១១៥៧២ នៅ​ទូទាំង​១៦៤៦ ឃុំ​សង្កាត់​ក្នុង​ប្រទេស​កម្ពុជា៕

XS
SM
MD
LG