លោក សាយ មុន្នី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហានយោបាយ សិទ្ធិមនុស្ស ការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ការអភិវឌ្ឍ និងបរិស្ថាន។
របាយការណ៍ថ្មីមួយរបស់អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters Without Borders) បានទទូចដល់អាជ្ញាធរកម្ពុជា ឲ្យដោះលែងនិងទម្លាក់ចោលបទចោទប្រកាន់ប្រឆាំងនឹងអ្នកកាសែតចំនួន៥នាក់ រួមទាំងអ្នកថតភាពយន្តឯកសារម្នាក់ផង។
អង្គការសារព័ត៌មានទាំង៥ ក៏ជំរុញឲ្យអ្នកសារព័ត៌មាននិងអ្នកគាំទ្រផ្សេងទៀត តាមដានការវិវត្តន៍នានា លើសំណុំរឿងក្តីរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីទាំងពីរនាក់នេះផងដែរ។
សេចក្តីស្នើរបស់រដ្ឋាភិបាលក្នុងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញត្រង់មាត្រាមួយចំនួននោះ ផ្តោតសំខាន់ទៅលើសិទ្ធិនិងការដកសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ ដោយមួយផ្នែកកំណត់ថា គណបក្សនយោបាយ សមាគម និងប្រជាពលរដ្ឋគ្រប់រូប «ត្រូវតម្កល់ផលប្រយោជន៍ជាតិជាធំ» និងមានកាតព្វកិច្ចរួមចំណែក កសាងនិងការពារជាតិ ជាដើម ។
អង្គការ Amnesty International បានរៀបរាប់នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួនថា បុគ្គលទាំងពីរនាក់គឺឈ្មោះ សំ សុខា ជាជនជាតិខ្មែរ និងម្នាក់ទៀតឈ្មោះ A Ga ជាជនជាតិវៀតណាម កំពុងរងហានិភ័យនៃការចាប់បង្ខំឲ្យត្រឡប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេរៀងៗវិញ ដែលការណ៍នេះ គឺជាការរំលោភកាតព្វកិច្ចរបស់ប្រទេសថៃ បើយោងតាមច្បាប់អន្តរជាតិ។
លោក ហ៊ុន វណ្ណៈ និងលោក ឌឹម គុនឌី ត្រូវបានចាប់ខ្លួន បន្ទាប់ពីមានពាក្យបណ្ដឹងពីក្រុមហ៊ុន LYP របស់សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា គឺលោក លី យ៉ុងផាត់។
ការចាប់ខ្លួនអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី ធ្វើឡើងក្រោយពីមានយុទ្ធនាការបង្ក្រាបយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាល ទៅលើក្រុមប្រឆាំង អង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួនដែលមិនចំណុះរដ្ឋាភិបាល។
វេទិកាមួយរបស់អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង គ្រោងនឹងធ្វើឡើងនៅថ្ងៃអាទិត្យទី២១ខែមករាឆ្នាំ២០១៨នេះ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដែលជារដ្ឋមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅច្រើនជាងគេ នៅសហរដ្ឋអាមេរិក។
សង្គមស៊ីវិលអាមេរិកាំង បានសម្ដែងសុទិដ្ឋិនិយមចំពោះភាពរស់រវើកនៃអង្គការសង្គមស៊ីវិលនៅកម្ពុជាក្នុងការរុញឆ្ពោះទៅមុខនូវសេរីភាពនិងលទ្ធិប្រជាធិបតេយ្យ។ ការជំរុញទឹកចិត្តនេះធ្វើឡើងបន្ទាប់ពីមានការបង្ក្រាបយ៉ាងទូលំទូលាយរបស់រដ្ឋាភិបាលខ្មែរ ទៅលើគណបក្សប្រឆាំង និងអ្នករិះគន់។
របាយការណ៍នេះបានបញ្ជាក់ចំឈ្មោះលោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ថាបានធ្វើការបង្ក្រាបទាំងកម្រោលទៅលើគណបក្សប្រឆាំង និងអ្នកបំពេញវិជ្ជាជីវៈសារព័ត៌មាន នៅពេលដែលគណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចរបស់លោក កំពុងត្រៀមខ្លួនសម្រាប់ការបោះឆ្នោតជាតិឆ្នាំ២០១៨នេះ។
ក្រោយពីការរំលាយគណបក្សសង្គ្រោះជាតិកាលពីពាក់កណ្ដាលខែវិច្ឆិកាឆ្នាំមុន អាសនៈសភាចំនួន៥៥របស់គណបក្សនេះ ត្រូវបានបែងចែកទៅឲ្យគណបក្សប្រជាជនកម្ពុជានិងគណបក្សផ្សេងទៀត ដែលមិនបានឈ្នះសូម្បីតែមួយអាសនៈ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣កន្លងទៅ។
ការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតនេះ នឹងធ្វើឡើងដោយសម្ដេចសង្ឃទាំងពីរគណៈនៃព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់គ.ជ.បដដែល។
កម្មវិធីសុំកូនចិញ្ចឹមរវាងអាមេរិកនិងកម្ពុជា ត្រូវបានព្យួរលែងដំណើរការចាប់តាំងពីឆ្នាំ២០០១មក។ រហូតមកដល់ពេលនេះ ក្រុមគ្រួសារអាមេរិកាំង ដែលបានយកកូនខ្មែរទៅចិញ្ចឹមនៅសហរដ្ឋអាមេរិក បានចោទជាសំណួរថាតើហេតុអ្វី បានជាកម្មវិធីនេះ នៅតែមិនអាចបន្តឡើងវិញបាន នៅពេលដែលឪពុកម្ដាយអាមេរិកាំង នៅតែចង់បានកូនខ្មែរច្រើនទៀតទៅចិញ្ចឹមនោះ។
អ្នករៀបចំកម្មវិធីបោះជំរំនិងឪពុកម្ដាយអាមេរិកាំងទាំងនេះ និយាយថា វាមានសារៈសំខាន់ណាស់ក្នុងការឱ្យឲ្យកូនចិញ្ចឹមរបស់ពួកគេ ស្គាល់ពីអត្តសញ្ញាណនិងឫសគល់នៃប្រទេសកំណើតរបស់ពួកគេ។
ក្រុមវាគ្មិនបានទទូចដល់សមាជិកអង្គការសហប្រជាជតិ ឲ្យពិនិត្យមើលស្ថានការណ៍នយោបាយកម្ពុជាឡើងវិញ និងព្យួរអាសនៈកម្ពុជានៅឯអ.ស.បឲ្យនៅទំនេរ។
អ្នកតំណាងរាស្រ្តគណបក្សសង្គ្រោះជាតិបានរួមគ្នាជាមួយនឹងពលរដ្ឋខ្មែរអាមេរិកាំង និងកាណាដា ធ្វើបាតុកម្មនៅមុខសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃអាទិត្យ ទី១០ ខែធ្នូកន្លងទៅនេះ ដើម្បីស្នើឱ្យមានអន្តរាគមន៍បន្ថែមទៀតពីសហរដ្ឋអាមេរិក។
អ្នកស្រី អ៊ឹម ចែម គឺជាអតីតកម្មាភិបាលខ្មែរក្រហមម្នាក់ដែលរងការចោទប្រកាន់ពីសហព្រះរាជអាជ្ញាអន្តរជាតិនៃសាលាក្តីខ្មែរក្រហម ថាស្ថិតក្នុងចំណោមបុគ្គល «ដែលទទួលខុសត្រូវខ្ពស់បំផុត» ចំពោះឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តក្នុងរបបកម្ពុជាប្រជាធិបតេយ្យឬសម័យខ្មែរក្រហម។
សភាអាស៊ានដើម្បីសិទ្ធិមនុស្ស (ASEAN Parliamentarians for Human Rights) ប្រតិកម្មចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការប៉ុនប៉ងបិទមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។
សេចក្ដីថ្លែងការណ៍របស់ក្រុមអ្នកសារព័ត៌មានបរទេសក្នុងប្រទេសថៃ បន្តថា ការចាប់ខ្លួនអតីតអ្នកកាសែតអាស៊ីសេរីទាំងពីរនាក់នេះ ធ្វើឡើង ក្រោយពីរដ្ឋាភិបាលកម្ពុជា បានបង្កើនយុទ្ធនាការ ប្រឆាំងនឹងសារព័ត៌មានឯករាជ្យនៅប្រទេសកម្ពុជា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។
មេដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយក្នុងស.រ.អា បានជំរុញឲ្យស.រ.អាពិចារណា ប្រើប្រាស់ច្បាប់ Magnitsky Act ដើម្បីហាមប្រាមមន្ត្រីជាន់ខ្ពស់កម្ពុជាដែលរំលោភសិទ្ធិមនុស្ស មិនឲ្យចូលក្នុងទឹកដីអាមេរិក និងបង្កកទ្រព្យសម្បត្តិរបស់ពួកគេ ដែលរក្សាទុកនៅអាមេរិក។
លោក សាយ មុន្នី នៃ VOA បានសម្ភាសន៍លោក ប៉ា ងួនទៀង នាយកមជ្ឈមណ្ឌលកម្ពុជា ដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ក្នុងពេលលោកបំពេញទស្សនកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃទី១៣ ខែវិច្ឆិកាកន្លងទៅនេះ៕
ព័ត៌មានផ្សេងទៀត