ការកោះហៅថ្នាក់ដឹកនាំអតីតគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការកំពូលរំលាយនេះ ធ្វើឡើង ខណៈដែលថ្នាក់ដឹកនាំបក្សប្រឆាំងទាំង៩នាក់នេះ កំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសនៅឡើយ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃសុក្រនេះ បានបញ្ជាដល់គ្រប់អាជ្ញាធរខេត្តទូទាំងប្រទេស ឲ្យបង្កលក្ខណៈងាយស្រួលដល់លោក កឹម សុខា ប្រធានគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជា ក្នុងការចុះជួបនិងជួយប្រជាពលរដ្ឋដែលរងគ្រោះ ដោយសារទឹកជំនន់បច្ចុប្បន្ននេះ។
ប្រទេសកម្ពុជា ទទួលបានពិន្ទុ៤៣លើ១០០ ដែលមានន័យថា មានសេរីភាពតិចតួចប៉ុណ្ណោះ។
នៅយប់ថ្ងៃពុធ បេក្ខជនអនុប្រធានាធិបតីសហរដ្ឋអាមេរិករបស់គណបក្សធំៗពីរ គឺអនុប្រធានាធិបតីលោក Mike Pence ខាងគណបក្សសាធារណរដ្ឋ និងសមាជិកព្រឹទ្ធសភាអ្នកស្រី Kamala Harris ខាងគណបក្សប្រជាធិបតេយ្យ បានជជែកដេញដោលគ្នា ដោយផ្តោតលើគោលនយោបាយ។
លោកប្រធានាធិបតី Donald Trump បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ និងលោក Joe Biden បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យនឹងជជែកដេញដោលគ្នាជាលើកដំបូង នៅយប់ថ្ងៃអង្គារស្អែកនេះ។
ការប្រកាសសេចក្តីណែនាំថ្មីនេះ កើតមានឡើងពីរសប្តាហ៍ក្រោយពីលោកប្រធានាធីបតី ដូណាល់ ត្រាំ បានរិះគន់ការណែនាំមុនរបស់ស្ថាប័ន CDC។
តុលាការកំពូលនៅថ្ងៃពុធ បានសម្រេចឲ្យសាលាឧទ្ធរណ៍កាត់ក្តីឡើងវិញចំពោះសំណុំរឿងរបស់លោក រ៉ាត់ រត្នមុនី ព្រោះមានបញ្ហាទាក់ទងនឹងការណ៍ពិត។
ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីរដ្ឋាភិបាលកម្ពុជាបានសម្រេចប្រកាសបិទសាលារៀន និងគ្រឹះស្ថានអប់រំទូទាំងប្រទេស ខណៈករណីឆ្លងវីរុសក្នុងប្រទេសបានកើនដល់ ១២ករណី ក្នុងនោះរួមមានជនជាតិខ្មែរយ៉ាងតិច៣នាក់។
សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ Massachusetts លោកស្រី Elizabeth Warren ដែលធ្លាប់ជាបេក្ខជនប្រធានាធិបតីនាំមុខគេម្នាក់នៃគណបក្សប្រជាធិបតេយ្យ បានប្រកាសបោះបង់ចោលយុទ្ធនាការរកសំឡេងឆ្នោត នៅថ្ងៃព្រហស្បតិ៍។
កំណើននៃវត្តមាននិងឥទ្ធិពលនយោបាយចិននៅក្នុងប្រទេសកម្ពុជាបានបង្កឱ្យមានការខឹងសម្បារលើជនជាតិចិន។ ការណ៍នេះបានធ្វើឱ្យមនុស្សមួយចំនួនបារម្ភថា ប្រវត្តិសាស្ត្រជូរចត់អាចនឹងកើតឡើងម្តងទៀត។
ការហូរចូលយ៉ាងគំហុកនូវចំនួនពលរដ្ឋនិងវិនិយោគទុនចិន បានប្រែក្លាយទីក្រុងជាប់មាត់សមុទ្រនៃខេត្តព្រះសីហនុដែលធ្លាប់តែស្ងាត់ស្ងៀម ទៅជាទីក្រុងរបស់ចិន ពោរពេញទៅដោយកាស៊ីណូ រង្គសាល ភោជនីយដ្ឋាន និងហាងម៉ាស្សាដែលគ្រប់គ្រងដោយអ្នកវិនិយោគជនជាតិចិន មកពីប្រទេសចិន។
លោក David Keller ភ្នាក់ងារពិសេសប្រចាំទីក្រុងសាន់ហ្វ្រានស៊ីស្កូ ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានរឹបអូសរូបបដិមានេះ នៅកន្លែងដាក់លក់ដេញថ្លៃមួយ ក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ក្រោយពេលដែលអ្នកប្រមូលវត្ថុបុរាណម្នាក់ដែលបានទិញរូបបដិមានេះ បានស្លាប់កាលពីឆ្នាំ២០១៥។
សកម្មជនអតីតគណបក្សសង្រ្គោះជាតិកើនដល់ជាង៣០នាក់ហើយ ដែលត្រូវតុលាការខ្មែរចាប់ខ្លួននិងចោទប្រកាន់។ ជាពិសេសការចោទប្រកាន់ចុងក្រោយពាក់ព័ន្ធនឹងការ«រួមគំនិតក្បត់» ដែលជាការចាប់និងចោទជាសេរីក្រោយពីការប្រកាសវិលចូលមកប្រទេសកម្ពុជាវិញរបស់លោកសម រង្ស៊ី។
សហព័ន្ធស្រូវអង្ករកម្ពុជាអំពាវនាវកុំឲ្យសហភាពអឺរ៉ុបព្យួរការអនុគ្រោះពន្ធ EBA សម្រាប់កម្ពុជាដែលប៉ះពាល់កម្មករនិងគ្រួសាររាប់សែនគ្រួសារ បន្ថែមលើពន្ធគយលើអង្ករកម្ពុជាបានធ្វើឱ្យប៉ះពាល់ដល់កសិករច្រើនម៉ឺនគ្រួសារជាស្រេចទៅហើយនោះ។
កិច្ចព្រមព្រៀងកម្ពុជាវៀតណាមជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យចំនួន២៨ មានតាំងពីវិស័យឧស្សាហកម្មរហូតដល់វិស័យវប្បធម៌ និងកីឡា។
មួយឆ្នាំក្រោយពីការបោះឆ្នោតដែលទទួលរងការស្តីបន្ទោសនៅកម្ពុជា សហរដ្ឋអាមេរិកបានរំឭកឡើងវិញនៅថ្ងៃអង្គារនេះថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នោះ«មានកំហុសយ៉ាងខ្លាំង»។
ពិធីបុណ្យនំបញ្ចុកសាមគ្គីនេះនឹងធ្វើឡើងនៅវត្តពោធិវង្ស ជាយក្រុងប៉ារីស ប្រទេសបារាំង។
ព័ត៌មានផ្សេងទៀត