លោក សម រង្ស៊ី បានប្រកាសតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោកដោយសរសេរថា៖ «ពីព្រោះរបប ហ៊ុន សែន មិនមែនជាតំណាងឲ្យប្រជារាស្ត្រខ្មែរទេ ដោយសារតែការបោះឆ្នោតក្លែងក្លាយជាបន្តបន្ទាប់នៅកម្ពុជា ហើយទស្សនកិច្ចលោក ហ៊ុន សែន នៅប្រទេសភូមានេះ គឺផ្ទុយពីសេចក្តីសម្រេចរបស់សមាគមអាស៊ានទាំងមូល»។
ថ្លែងក្នុងពេលសម្ភោធសណ្ឋាគារមួយក្នុងទីក្រុងភ្នំពេញ លោក ហ៊ុន សែន បានអះអាងថា៖ «ហាមឃាត់ខ្ញុំមិនបានទេ ទុកឱកាសឲ្យខ្ញុំធ្វើ។ ទុកឱកាសឲ្យខ្ញុំធ្វើបានទេ»។
ឧបនាយករដ្ឋមន្ត្រីលោក ស ខេង នៅថ្ងៃអង្គារ បានប្រកាសជាសាធារណៈតាមទំព័រហ្វេសប៊ុករបស់លោកថា លោកនឹងគោរពតាមការសម្រេចរបស់គណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន ចំពោះការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។
អណ្តើកហ្លួងនេះដំបូងឡើយត្រូវគេជឿថាបានផុតពូជពីប្រទេសកម្ពុជាទៅហើយរហូតដល់ឆ្នាំនាំ២០០០នៅពេលដែលក្រុមអ្នកជំនាញអាមេរិកមួយក្រុមមកពីអង្គការ WCS និងរដ្ឋបាលជលផលកម្ពុជាបានរកឃើញពពួកសត្វអណ្តើកនោះឡើងវិញនៅតាមដងព្រែកស្រែអំបិល។
សេចក្តីថ្លែងការណ៍របស់គណបក្សដែលបានផ្ញើមកឲ្យវីអូអេខេមភាសាបានឲ្យដឹងថាព្រះសពរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិនឹងត្រូវយាងដង្ហែពីប្រទេសបារាំងមកកាន់ប្រទេសកម្ពុជាដើម្បីធ្វើបុណ្យក្នុងពេលដ៏ខ្លីខាងមុខ។
កម្ពុជាមានគម្រោងអភិវឌ្ឍរោងចក្រអគ្គិសនីដើរដោយចំហេះធ្យូងថ្មចំនួនបីទីតាំងដែលកំពុងសាងសង់ និងកំពុងដំណើរការ ដូចជានៅខេត្តព្រះសីហនុ ខេត្តកោះកុង និងខេត្តឧត្ដរមានជ័យនិងមានអានុភាពផលិតអគ្គិសនីសរុបប្រមាណ ១.២១៥ មេកាវ៉ាត់។
នាង Emma Raducanu អាយុ ១៨ ឆ្នាំ មកពីចក្រភពអង់គ្លេស បានប្រកួតឈ្នះនាង Leylah Fernandez អាយុ ១៩ ឆ្នាំ មកពីប្រទេសកាណាដា ដើម្បីកាន់តំណែងជើងឯកស្ត្រីនៃការប្រកួតកីឡាវាយតេនីស US Open ឆ្នាំ ២០២១។ យុវតីទាំងពីរសុទ្ធតែមានម្ដាយជាជាតិសាសន៍អាស៊ី។
ក្រៅពីរៀបរាប់ទឡ្ហីករណ៍ជាច្រើន សហមេធាវីការពារក្តីឲ្យលោក មាស មុត ក៏បានជំរុញឲ្យអង្គបុរេ ជំនុំជម្រះ«ត្រូវតែបំពេញកិច្ចឲ្យឆាប់រហ័ស នៅក្នុងការសម្រេចពីជោគវាសនានៃរឿងក្តី០០៣»។
ការប្រកាសដកតំណែងលោក ឌុច សុវណ្ណារី រដ្ឋលេខាធិការនៃក្រសួងនេះ ធ្វើឡើងតាមសារបង្ហោះតាមបណ្តាញសង្គមហ្វេសប៊ុករបស់លោក ហ៊ុន សែន នៅថ្ងៃទី១៦ខែកក្កដានេះ ដោយមានភ្ជាប់ខ្លឹមសារសំណេរនៅលើទំព័រហ្វេសប៊ុករបស់លោករដ្ឋលេខាធិការរូបនោះផង។
វ៉ាក់សាំង Sinovac មានតម្លៃ១៣,៦០ដុល្លារក្នុងមួយដូសនៅឥណ្ឌូណេស៊ីនិងឥណ្ឌា បើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ ខណៈវ៉ាក់សាំង AstraZeneca របស់អង់គ្លេសមានតម្លៃពី៤ទៅ៥ដុល្លារក្នុង១ដូស។
ប្រទេសកម្ពុជាបានប្រកាសផ្អាកការធ្វើដំណើរចេញចូលឆ្លងកាត់ព្រំដែនរវាងកម្ពុជា-វៀតណាមរយៈពេល១ខែ ចាប់ពីថ្ងៃអាទិត្យទី១៨ ខែកក្កដានេះតទៅ ដោយលើកហេតុផលថាដើម្បីទប់ស្កាត់ការឆ្លងរាលដាលបន្ថែមទៀតនៃជំងឺកូវីដ១៩ចូលក្នុងប្រទេស។
ការលើកឡើងនេះ កើតឡើងចំពេលដែលសហរដ្ឋអាមេរិកកំពុងរៀបចំបញ្ជូនវ៉ាក់សាំងផលិតនៅសហរដ្ឋអាមេរិកទៅឱ្យប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយចំនួនរួមទាំងកម្ពុជាផង។
ការរិះគន់នេះ ធ្វើឡើងចំខួបមួយឆ្នាំនៃការបាត់ខ្លួនរបស់សកម្មជនថៃ គឺលោក Wanchalearm Satsaksit ដែលរិះគន់ឥតសំចៃមាត់ប្រឆាំងនឹងរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រីថៃ Prayut Chan-O-Cha (ប្រាយុទ្ធ ចាន់អូចា) កាលពីថ្ងៃទី៤ខែមិថុនា ឆ្នាំ២០២០។
ដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសសហរដ្ឋអាមេរិកធ្វើឡើងក្នុងខណៈពេលដែលស្ថានភាពសិទ្ធិមនុស្សសិទ្ធិនយោបាយនិងសិទ្ធិសេរីភាពសហជីពនៅកម្ពុជាធ្លាក់ចុះយ៉ាងខ្លាំង។
លោកស្រី Sherman ក៏បានស្នើឲ្យកម្ពុជាពន្យល់ពីការវាយចោលអគារចំនួន២ដែលសហរដ្ឋអាមេរិកផ្តល់ថវិកាសាងសង់ក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ដោយចាត់ទុកថាទង្វើនេះនឹងធ្វើឲ្យខូចខាតអធិបតេយ្យភាពកម្ពុជា។
អ្នកស្រី Wendy Sherman អនុរដ្ឋមន្រ្តីការបរទេសអាមេរិក គ្រោងនឹងជួបជាមួយរដ្ឋមន្រ្តីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ ក្នុងអំឡុងពេលលោកស្រីបំពេញទស្សនកិច្ចនៅទីក្រុងភ្នំពេញ នៅថ្ងៃអង្គារ សប្តាហ៍នេះ។