លោកស្រី សុទ្ធី ហៃដ្ឋ ភរិយាលោកឯកអគ្គរដ្ឋទូតថ្មីរបស់សហរដ្ឋអាមេរិកមកប្រចាំប្រទេសកម្ពុជា បានធ្វើឲ្យសាធារណជននិងសារព័ត៌មានជាច្រើនមានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារលោកស្រីមានដើមកំណើតជាជនជាតិខ្មែរ។
បណ្តាញសង្គមបានក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការចែករំលែកព័ត៌មាន។ ជាមួយនឹងអ្នកគាំទ្រប្រហែលជាង៨០០០នាក់នៅតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងបណ្តាញសង្គមសម្រាប់អ្នកថតរូប 500 Pixel លោក សួង ម៉ារឌី បានប្រើបណ្តាញសង្គមនេះ ក្នុងគោលបំណងផ្សព្វផ្សាយវិស័យទ
លោក កឹម សុវណ្ណា គឺជាអ្នកថតរូបអាជីពបែបកីឡានៅកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣មក។ លោកបានតំណាងកម្ពុជាចូលរួមថតរូបកីឡា SEA Game ពីរដងរួចមកហើយនៅប្រទេសភូមានិងសឹង្ហបុរី ។ ទឹកចិត្តស្រឡាញ់កីឡាបាល់ទាត់និងកង្វះរូបថតកីឡា ជំរុញឲ្យលោកចាប់ជំនាញជាអ្នកថតរូបកីឡា។
នេះគឺជាកម្រងរូបភាពនៅក្នុងសហគមន៍នេសាទ២នៃខេត្តសៀមរាប ដែលស្ថិតនៅក្បែរបឹងទន្លេសាប។ បឹងទន្លេសាបជាជង្រុកត្រីដ៏ធំជាងគេសម្រាប់ប្រទេសកម្ពុជា ដែលប្រជានេសាទពឹងផ្អែកលើបឹងដ៏ធំនេះ ដើម្បីប្រកបរបរនេសាទត្រីចញ្ចឹមជីវិតពួកគេ។ ប៉ុន្តែការប្រែប្រួលអាកាសធាតុបានធ្វើឲ្យប្រជានេសាទបាត់បង់ផលិតកម្មរបស់ពួកគេ ហើយជីវភាពរបស់ពួកគេធ្លាក់ចុះ។
នាពេលថ្មីៗនេះ អង្គការក្នុងស្រុកចំនួនពីរនៅកម្ពុជាបានទទួលពានរង្វាន់ Star Impact Award ពីមូលនិធិ Star Foundation ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស។
រតនគិរីគឺជាខេត្តក្នុងតំបន់ដាច់ស្រយាលមួយ ដែលធ្លាប់សម្បូរទៅដោយព្រៃឈើនិងមានសក្កានុពលផ្នែកកសិឧស្សាហកម្ម។ ក៏ប៉ុន្តែកសិករ ដែលភាគច្រើនជាជនជាតិដើមភាគតិចអំបូរផ្សេងៗគ្នាក្នុងតំបន់នេះ កំពុងជួបបញ្ហាជីវភាព ក្រោយពេលដែលមានការបាត់បង់ព្រៃឈើ និងកំពុងប្រឈមនឹងការផ្លាស់ប្តូរអាកាសធាតុ។
ពលរដ្ឋខ្មែរជាងមួយរយគ្រួសារបានប្រមូលផ្តុំគ្នានៅមុខតុលាការខេត្តរតនគីរី ដោយបានព្យាយាមសម្រុកចូលតុលាការទាំងកំហឹងពេលតុលាការសម្រេចឃុំខ្លួនអ្នកភូមិបីនាក់ពាក់ព័ន្ធនឹងជម្លោះដីធ្លីក្នុងតំបន់មួយ។
នាយករដ្ឋមន្ត្រីកម្ពុជានាពេលថ្មីៗក៏បានចាប់ផ្តើមប្រើប្រាស់ហ្វេសប៊ុកជាផ្លូវការដើម្បីផ្សព្វផ្សាយព័ត៌មានអំពីសកម្មភាពរបស់លោក។
អ្នកជំនាញផ្នែកធនធានធម្មជាតិ និងប្រជាជនក្នុងខេត្តក្រចេះ បង្ហាញក្តីបារម្ភចំពោះគម្រោងទំនប់វារីអគ្គិសនី ដនសាហុង ដែលគេជឿជាក់ថា នឹងមានការគំរាមកំហែងដល់ជីវិតសត្វផ្សោត និងអាចឈានទៅដល់ការបាត់បង់ទៀតផង។
លោក ម៉ក់ រ៉េមីស្សា (Mak Remisa) គឺជាអ្នកថតរូបអាជីពសារព័ត៌មាននៃទីភ្នាក់ងារ European Photopress Agency បានផ្តល់បទសម្ភាសន៍ជាមួយ VOA ទាក់ទិននឹងអាជីពនិងសារៈសំខាន់នៃរូបថតបែបសារព័ត៌មាន ក្រោយការបំពេញការងារក្នុងអាជីពនេះអស់រយៈពេលជាង២០ឆ្នាំ។
លោក ម៉ក់ រ៉េមីស្សា គឺជាអ្នកថតរូបអាជីពបែបសារព័ត៌មាន ហើយលោកបានបំពេញការងារក្នុងអាជីពនេះអស់រយៈពេលជាង២០ឆ្នាំមកហើយ ដើម្បីផ្តិតយកព្រឹត្តិការណ៍នានានៅក្នុងប្រទេសកម្ពុជា។
យុវជនខ្មែរមួយរួបបានក្លាយជាជ័យលាភីចំណាត់ថ្នាក់លេខ២ ក្នុងការប្រកួតផ្នែកព័ត៌មានវិទ្យាថ្នាក់ពិភពលោកដែលមានឈ្មោះថា Microsoft Office Specialist World Champion 2015 នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក កាលពីដើមខែសីហាកន្លងទៅ។
សកម្មភាពរឹតត្បិតលើការយកព័ត៌មានបែបនេះធ្វើឲ្យមានការព្រួយបារម្ភពីស្ថាប័នព័ត៌មាន និងប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានរបស់សារធារណជនផងដែរ។
«Consuming Passion» គឺជាពិព័ណ៌ថ្មីមួយរបស់លោក ក្នុងគោលបំណងឲ្យមានការថែរក្សាបរិស្ថានធម្មជាតិជុំវិញខ្លួននៅក្នុងប្រទេសកម្ពុជា។
បើទោះជាមានការរារាំងពីក្រុមអាជ្ញាធរក្រុងភ្នំពេញ អ្នកគាំទ្រនិងសកម្មជនសិទ្ធិមនុស្ស បានព្យាយាមមកប្រមូលផ្តុំគ្នានៅមុខរដ្ឋសភាជាតិ កាលពីព្រឹកថ្ងៃអង្គារនេះ។ ពួកគេនាំគ្នាហ៊ោកញ្ជៀវនិងរាំដើម្បីប្រឆាំងនឹងការអនុម័តច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលដ៏ចម្រូងចម្រាស។
គណបក្សសង្គ្រោះជាតិបានផ្សព្វផ្សាយថា ប៉ុស្តិ៍ទូរទស្សន៍ថ្មីដែលមានឈ្មោះថា «ព្រះអាទិត្យ»នឹងចាប់ផ្តើមផ្សព្វផ្សាយមុនដំណាច់ឆ្នាំ២០១៥នេះ ផ្តោតលើការអប់រំផងដែរ ដើម្បីបង្កើនចំណេះដឹង និងប្រាជ្ញាមូលដ្ឋាន សម្រាប់វិភាគបញ្ហាមូលដ្ឋាន សម្រាប់វិភាគបញ្ហាសង្គម និងជំរុញឲ្យមានភាពជឿនលឿន។
វិស័យកីឡាបាល់ទាត់កំពុងតែមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់យុវជនកម្ពុជា។ អ្នកជំនាញបានមើលឃើញពីសក្តានុពលយ៉ាងច្រើនតាមរយៈការគាំទ្រនាពេលថ្មីៗនេះ។
ការធ្វើចំណាកស្រុកប្រកបដោយសុវត្ថិភាពគឺជាប្រធានបទដែលកំពុងត្រូវបានយកមកពិភាក្សានៅក្នុងប្រទេសកម្ពុជា។
ព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាព្រឹកថ្ងៃទី៣ មិថុនា ២០១៥ នៅមុខព្រះបរមរាជវាំង។ ព្រះគោរមងារនេះ ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១៤ ក្នុងពិធីប្រជុំព្រះពុទ្ធសាសនាលើពិភពលោកនៅប្រទេសជប៉ុន មានន័យថា « ព្រះរាជាមានគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក » ។
សនិ្នសីទនិស្សិតមានលក្ខណៈអន្តរជាតិដែលជំរុញឲ្យមានការស្រាវជ្រាវ និងជួយរៀបចំនិស្សិតឱ្យត្រៀមខ្លួនចូលក្នុងសហគមន៍អាស៊ានបានធ្វើឡើងកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅសាកលវិទ្យាល័យហ្សាម៉ាន់ក្នុងទីក្រុងភ្នំពេញ។
ព័ត៌មានផ្សេងទៀត