នេះគឺជាកម្រងរូបភាពនៃជីវភាពប្រជាជននៅក្នុងសហគមន៍នេសាទ២នៃខេត្តសៀមរាប ដែលស្ថិតនៅក្បែរបឹងទន្លេសាប។ បឹងទន្លេសាបជាជង្រុកត្រីដ៏ធំជាងគេសម្រាប់ប្រទេសកម្ពុជា ដែលប្រជានេសាទពឹងផ្អែកលើបឹងដ៏ធំនេះ ដើម្បីប្រកបរបរនេសាទត្រីចញ្ចឹមជីវិតពួកគេ។ ប៉ុន្តែការប្រែប្រួលអាកាសធាតុបានធ្វើឲ្យប្រជានេសាទបាត់បង់ផលិតកម្មរបស់ពួកគេ ហើយជីវភាពរបស់ពួកគេធ្លាក់ចុះ។
ផលនេសាទនៅបឹងទន្លេសាបធ្លាក់ចុះដោយសារការប្រែប្រួលអាកាសធាតុ

១
ទូកតូចៗចតនៅក្បែរច្រាំងរបស់ប្រជានេសាទ នៅឃុំចុងឃ្នាស ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។ ចុងឈ្នាសគឺជាភូមិបណ្តែតទឹកស្ថិតនៅជ្រុងម្ខាងនៃបឹងទន្លសាប ដែលមានប្រជាជនភាគច្រើនជាអ្នកនេសាទ។ (នូវ ពៅលក្ខិណា/VOA)

២
ប្រជានេសាទលើកកន្រ្តកត្រីចេញពីទូកនេសាទ ដើម្បីយកទៅលក់ នៅឃុំចុងឃ្នាស ខេត្តសៀមរាប កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)

៣
អ្នកនេសាទម្នាក់អង្គុយនៅក្បាលទូក ខណៈពេលត្រលប់មកពីរកត្រីវិញលើបឹងទន្លេសាប នៅក្បែរភូមិកំពង់ភ្លុក ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។ នៅឆ្នាំនេះ ទឹកទន្លេតូចជាងធម្មតា ដែលធ្វើឲ្យប្រជានេសាទមានការលំបាកក្នុងការនេសាទ ដោយត្រូវទៅនេសាទនៅទឹកជ្រៅៗ ហើយបានផលនេសាទបានតិចជាងមុន។ (នូវ ពៅលក្ខិណា/VOA)

៤
អ្នកនេសាទម្នាក់ កំពុងរៀបចំសំណាញ់នៅក្នុងភូមិកំពង់ភ្លុក ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។ កំពង់ភ្លុកគឺជាសហគមន៍នេសាទស្ថិតនៅក្នុងខេត្តសៀមរាបទឹកដីអង្គរក្បែរបឹងទន្លេសាប ដែលប្រជាជនជាច្រើនពាន់គ្រួសាររស់នៅ។ (នូវ ពៅលក្ខិណា/VOA)

៥
ស្រ្តីម្នាក់កំពុងដេរសំណាញ់ត្រី នៅក្នុងភូមិកំពង់ភ្លុក ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)

៦
ក្មេងស្រីម្នាក់កំពុងជួយម្តាយរបស់នាង រៀបចំសំណាញ់នៅក្នុងភូមិកំពង់ភ្លុក ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)

៧
អ្នកទេសចរកំពុងថតរូប នៅលើបឹងទន្លេសាប ក្បែរភូមិកំពង់ភ្លុក ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។ (នូវ ពៅលក្ខិណា/VOA)

៨
ស្រ្តីម្នាក់កំពុងអុំទូកដឹកចៅរបស់គាត់ នៅក្នុងភូមិកំពង់ភ្លុក ខេត្តសៀមរាប កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥។