ព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាព្រឹកថ្ងៃទី៣ មិថុនា ២០១៥ នៅមុខព្រះបរមរាជវាំង។ ព្រះគោរមងារនេះ ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០១៤ ក្នុងពិធីប្រជុំព្រះពុទ្ធសាសនាលើពិភពលោកនៅប្រទេសជប៉ុន មានន័យថា « ព្រះរាជាមានគុណធម៌ដ៏ខ្ពង់ខ្ពស់បំផុត ជាគំរូក្នុងការប្រតិបត្តិ និងផ្សព្វផ្សាយព្រះធម៌ព្រះពុទ្ធលើសកលលោក » ។
កម្រងរូបភាព ៖ ព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ"

១
ព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី មុនចេញដំណើរ នាព្រឹកថ្ងៃទី៣ មិថុនា ២០១៥។

២
កូនសិស្សឈររង់ចាំក្រោមស្លាកថ្វាយព្រះពរសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ក្នុងឱកាសទទួលបានព្រះបរមងារជាកិត្តិយស «ព្រះស្រីលោកធម្មិករាជ» កាលពីថ្ងៃច័ន្ទ ទី៣ ខែមិថុនា ឆ្នាំ២០១៥។

៣
ក្រុមភ្លេងដើរមុខក្នុងព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាព្រឹកថ្ងៃទី៣ មិថុនា ២០១៥ ។

៤
សម្តេចសង្ឃរាជកម្ពុជា សឹង្ហបុរី ម៉ុងហ្គោលី និងជប៉ុន គង់លើព្រះទីនាំង នៅក្នុងព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាព្រឹកថ្ងៃទី៣ មិថុនា ២០១៥។

៥
ប្រជាជនកម្ពុជាដែលចូលរួមក្នុងព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្យាយាមថតរូបព្រះទីនាំង នាព្រឹកថ្ងៃទី៣ មិថុនា ២០១៥ នៅមុខព្រះបរមរាជវាំង។

៦
ស្រ្តីម្នាក់សំពះកាន់ទង់ព្រះពុទ្ធសាសនា ខណៈព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានហែរកាត់មុខ នាព្រឹកថ្ងៃទី៣ មិថុនា ២០១៥ នៅមុខព្រះបរមរាជវាំង។

៧
ព្រះរាជពិធីដង្ហែព្រះរាជគោរមងារកិត្តិយស "ព្រះស្រីលោកធម្មិករាជ" ថ្វាយព្រះមហាក្សត្រសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី នាព្រឹកថ្ងៃទី៣ មិថុនា ២០១៥ នៅមុខព្រះបរមរាជវាំង។