នាពេលថ្មីៗនេះ អង្គការក្នុងស្រុកចំនួនពីរនៅកម្ពុជាបានទទួលពានរង្វាន់ Star Impact Award ពីមូលនិធិ Star Foundation ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេស ដែលទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងធ្វើឲ្យមានភាពប្រសើរឡើងចំពោះកុមារដែលជួបការលំបាក ក្នុងនោះក៏មានអង្គការសកម្មភាពដើម្បីកុមារហៅកាត់ថា APLE ដែលធ្វើការប្រយុទ្ធប្រឆាំងនឹងការរំលោភផ្លូវភេទ និងការកេងប្រវ័ញ្ចលើកុមារកម្ពុជាផងដែរ។ នាង នូវ ពៅលក្ខិណាបានសម្ភាសលោក ណេង វណ្ណៈ មន្រ្តីទំនាក់ទំនងសាធារណៈនៃអង្គការ APLE អំពីពានរង្វាន់ និងស្ថានភាពកុមារដែលរងគ្រោះពីការរំលោភបំពាននៅកម្ពុជាដូចតទៅ៖