«ព្រះនាងផាមីណាទេវី» ជារឿងដែលច្នៃចេញពីរឿង «ខ្លុយវេទមន្ត» របស់លោក Mozart បានបង្ហាញពីទស្សនៈអំពីស្រ្តីនិងបុរស ក្នុងការស្វែងរកសុភមង្គលតាមរយៈ ការដឹកនាំនិងដើរតាម ក៏ដូចជាការពន្យល់និងចេះស្តាប់គ្នាទៅវិញទៅមក។
ការតាំងពិព័ណ៌រូបថតដែលមានចំណងជើងថា «មិនមានអ្នកណាម្នាក់គួរធ្វើការបែបនេះទេ» បានបង្ហាញអំពីរឿងរ៉ាវដែលស្រ្តីបម្រើការងារតាមផ្ទះបានឆ្លងកាត់ការរំលោភបំពានដូចជា ពលកម្មកុមារ ការធ្វើការដោយបង្ខំ ការជួញដូរមនុស្ស ការរំលោភនិងការបង្អត់បាយជាដើម។
ពិព័រណ៍រូបថត «មិនមានអ្នកណាម្នាក់គួរធ្វើការបែបនេះទេ» ត្រូវបានដាក់តាំងបង្ហាញនៅភោជនីយដ្ឋាន Foreign Correspondent of Phnom Penh បង្ហាញពីស្រ្តីដែលបម្រើការងារតាមផ្ទះត្រូវរងគ្រោះពីការរំលោភបំពាននិងរងអំពើហិង្សាពីសំណាក់ម្ចាស់ផ្ទះ ចាប់ពីថ្ងៃទី៧ ខែឧសភារហូតដល់ថ្ងៃទី៧ ខែមិថុនា។
ពិព័រណ៍ជំនាញសិក្សានិងការងារគឺជាកម្មវិធីមួយដែលធ្វើឡើងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សក្នុងការទទួលបានព័ត៌មាននិងវិធីសាស្រ្តនៃការជ្រើសរើសជំនាញសិក្សានិងស្វែងរកការងារដែលសមស្របនឹងទីផ្សារក៏ដូចជាចំណង់ចំណូលចិត្ត។
ម្ចាស់ចំការកាហ្វេនៅក្នុងខេត្តមណ្ឌលគិរីនិយាយថា កាហ្វេកំពុងតែមានតម្រូវការពីទីផ្សារ ខណៈការផ្គត់ផ្គង់នៅមានកម្រិតនៅឡើយ។
នេះជាទិដ្ឋភាពប្រចាំថ្ងៃនៅក្នុងភូមិដាច់ស្រយាលមួយក្នុងខេត្តមណ្ឌលគិរី ដែលស្ថិតនៅក្បែរតំបន់ព្រៃការពារ។
ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសកម្ពុជានឹងប្រារព្ធពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ចាប់ពីថ្ងៃទី១៤ ទី១៥ ទី១៦ ខែមេសា ឆ្នាំនេះ។
នៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈបានរៀបចំពិធីតាំងពិព័រណ៌ «ទេពកោសល្យនិងស្នាដៃ» កាលពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥។
ទីក្រុងសៀមរាបមានសភាពធម្មតានៅព្រឹកថ្ងៃសុក្រ ទី២០ ខែមីនា ឆ្នាំ២០១៥នេះ ថ្វីបើនៅត្រឹមប្រមាណ១២ម៉ោងប៉ុណ្ណោះមុនការអញ្ជើញមកដល់នៃលោកស្រី Michelle Obama ដែលលោកស្រីនឹងក្លាយជាភរិយានៃប្រធានាធិបតីសហរដ្ឋអាមេរិកកំពុងកាន់តំណែងដំបូងដែលមកទស្សនកិច្ចប្រទេសកម្ពុជា។ (នៅ ពៅលក្ខិណា/VOA)
ខណៈពេលដែលយុវជនជាច្រើនបានយកថ្ងៃទី១៤ ខែកុម្ភៈ មកបង្ហាញពីក្តីស្រឡាញ់ ដែលជារឿយៗត្រូវបានយុវវ័យហៅថាបុណ្យនៃក្តីស្រឡាញ់នោះ ស្ថាប័នជាច្រើនបានយកថ្ងៃ១៤ ខែកុម្ភៈ នៅក្នុង២០១៥ឆ្នាំនេះ មកបង្កើតជាកម្មវិធីផ្សេងៗ ដើម្បីជាប្រយោជន៍ដល់សង្គមជំនួសវិញ។
នេះជាទិដ្ឋភាពទូទៅនៃវត្តសាមគ្គីរង្សី ដែលត្រូវបានគេស្គាល់ជារឿយៗថាជាវត្តព្រះសង្ឃខ្មែរកម្ពុជាក្រោម។
កាលពីថ្ងៃព្រហស្បតិ៍នេះ សកម្មជនសិទ្ធិមនុស្ស ក្រុមអង្គការសង្គមស៊ីវិល មេដឹកនាំសហជីព និងមេដឹកនាំគណបក្សប្រឆាំងក្នុងប្រទេសកម្ពុជាបានចូលរួមពិធីបុណ្យសពលោក ចាន់ សាវ៉េត អ្នកស៊ើបអង្កេតខាងសទ្ធិមនុស្សដ៏ឆ្នើមម្នាក់ ដែលបានទទួលមរណភាពកាលពីថ្ងៃពុធ ដោយសារជំងឺគាំងបេះដូង ក្នុងជន្មាយុ ៥១ឆ្នាំ។ លោក ចាន់ សាវ៉េត បានស៊ើបអង្កេតលើការរំលោភសិទ្ធិមនុស្សនៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩៦ឲ្យអង្គការលីកាដូ។ សពលោក ចាន់ សុវ៉េត សកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោមួយ បានតម្កល់ទុកនៅវត្តគល់ទទឹង ស្ថិតនៅភូមិ កោះក្របី សង្កាត់ព្រែកថ្មី ខ័ណ្ឌច្បារអំពៅ៕
ទឹកសាបពីទន្លេនានានៃប្រទេសកម្ពុជាជាចំណែកដ៏សំខាន់មួយដែលមិនអាចខ្វះបានសម្រាប់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងប្រទេសនេះ ហើយក៏ជាកត្តាដ៏សំខាន់មួយនៃបុគ្គលិកលក្ខណៈជាតិខ្មែរផងដែរ។ គណៈកម្មការជាតិទន្លេមេគង្គនឹងជួបប្រជុំនៅទីក្រុងប៉ាកសេនៃប្រទេសលាវនៅថ្ងៃទី១២ ខែធ្នូខាងមុខនេះ ដើម្បីស្វែងយល់អំពីទស្សនៈសាធារណជនចំពោះគម្រោងដនសាហុងដែលស្នើដោយរដ្ឋាភិបាលលាវក្នុងការសាងសង់ការដ្ឋានទំនប់វារីអគ្គិសនីដែលមានចម្ងាយ២គីឡូម៉ែត្រពីខេត្តស្ទឹងត្រែងនិងព្រំដែននៃប្រទេសកម្ពុជា។ គណៈកម្មការជាតិទន្លេមេគង្គ នឹងនាំអ្នកចូលរួមទៅទស្សនកិច្ចសិក្សានៅតំបន់ដែលត្រូវសាងសង់នោះ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៤ នេះ៕
ថ្វីបើរដូវវស្សាឆ្នាំនេះនៅប្រទេសកម្ពុជា បានចប់ផុតទៅហើយក្តី ក៏លោក ឃឹន សុវាត អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ២២ ក្នុងតំបន់បឹងកក់ នៅប្រឈមនឹងបញ្ហាទឹកលិចដែលបណ្តាលមកពីទឹកភ្លៀងនៅឡើយ។ ផ្ទះរបស់លោក បានលិចទឹកអស់រយៈពេលជាងកន្លះខែមកហើយដោយសារតែទឹកភ្លៀង។ លោកបាន និយាយថា លោកត្រូវចំណាយប្រាក់បង់ថ្លៃអគ្គិសនីទ្វេដង ព្រោះត្រូវប្រើម៉ាស៊ីនបូមទឹកចេញពីផ្ទះ។ នៅពេលដែលទឹកលិចខ្លាំងនោះ លោកត្រូវបង្ខំចិត្តលើកគ្រែចេញមកសំរាន្តនៅក្រៅផ្ទះ៕
អ្នកភូមិត្រពាំងល្វាក្នុងសហគមន៍អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលហៅកាត់ថា «SOS» នាំគ្នាសរសេរជាអក្សរអង់គ្លេសថា «SOS» នៅលើដំបូលផ្ទះរបស់ពួកគេ ដើម្បីឲ្យមានការចាប់អារម្មណ៍ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅដែលលោកត្រលប់មកពីកិច្ចប្រជុំកំពូលអាស៊ាន នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៤។ សម្រាប់ការសរសេរ «SOS» លើកនេះ គឺតំណាងអោយពាក្យ«ជោគជ័យនៃសាមគ្គីភាព»។ ពួកគេទាមទារអោយមានការដោះស្រាយបញ្ហាដីធ្លីពីការពង្រីកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រកបដោយភាពជោគជ័យតាមរយៈការសាមគ្គីគ្នារវាងរដ្ឋាភិបាលនិងប្រជាពលរដ្ឋ៕
នេះជាកម្រងរូបភាពបង្ហាញអំពីទិដ្ឋភាពទូទៅ និងសកម្មភាពរបស់ប្រជាពលរដ្ឋនិងទូក ដែលចូលរួមនៅក្នុងថ្ងៃទីមួយនៃព្រះរាជពិធីបុណ្យអុំទូកនៅរាជធានីភ្នំពេញនៃប្រទេសកម្ពុជា នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៤។
ការតាំងពិព័រណ៌រថយន្តខ្នាតអន្តរជាតិដ៏ធំមួយនៅទីក្រុងភ្នំពេញ ដែលធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌កោះពេជ្រនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៤។ មានក្រុមហ៊ុននាំចូលរថយន្តជាច្រើន បានដាក់បង្ហាញរថយន្តម៉ូដែលចុងក្រោយដូចជា Ford Land Rover Jaguar BMW VW Mazda MG and Nissan និងរថយន្ត Mercedes មួយគ្រឿងម៉ូដែល ឆ្នាំ១៩៦៥។
ការរៀបចំតុបតែងលម្អនៅមុខព្រះបរមរាជវាំង ដើម្បីអបអរថ្វាយព្រះពរខួបទី១០នៃព្រះរាជពិធីគ្រងរាជសម្បត្តិរបស់ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី។ ព្រះអង្គបានឡើងគ្រងរាជសម្បត្តិជាផ្លូវការកាលពីថ្ងៃសុក្រ ទី២៩ ខែតុលា ឆ្នាំ២០០៤។ ព្រះអង្គ គឺជាបុត្រច្បងរបស់ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះបាទនរោត្តម សីហនុ និងព្រះវររាជមាតា មុនីនាថ សីហនុ៕
រូបភាពទាំងនេះ បង្ហាញអំពីអគារខ្ពស់ៗដែលត្រូវបានគេសង់ឡើងបន្តបន្ទាប់គ្នា នៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៤។ (នូវ ពៅលក្ខិណាVOA)
ព័ត៌មានផ្សេងទៀត