អ្នកនាង ទែន សុខស្រីនិត គឺជាអ្នករាយការណ៍ព័ត៌មានបែបពណ៌នា និងជាអ្នកផលិតវីដេអូនិងក្រាហ្វិកឲ្យវីអូអេខ្មែរ ប្រចាំទីក្រុង Chicago រដ្ឋ Illinois។
លោក Christian des Pallieres ដែលជាស្ថាបនិកនៃអង្គការដើម្បីស្នាមញញឹមនៃកុមារ បានទទួលមរណភាពក្នុងវ័យ៨២ឆ្នាំ កាលពីខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។
សមាជិកព្រឹទ្ធសភារូបនេះ នឹងជួបពិភាក្សាជាមួយនឹងសហគមន៍ពលរដ្ឋជនជាតិភាគតិចមកពីប្រទេសកម្ពុជា ឡាវ និងវៀតណាមនៅរដ្ឋ Connecticutនៅថ្ងៃសៅរ៍ ទី៤ ខែមីនាខាងមុខនេះ ដើម្បីពន្យល់អំពីសេចក្តីស្នើច្បាប់នេះ និងដើម្បីស្វែងយល់បន្ថែមលើតម្រូវការរបស់ពលរដ្ឋនៃសហគមន៍អាស៊ីអាគ្នេយ៍។
លោកសាស្ត្រាចារ្យ Sorpong Peou យល់ថា សព្វថ្ងៃនេះប្រទេសកម្ពុជាគឺជាប្រទេសកំពុងអភិវឌ្ឍធម្មតាដែលរងកត្តាប្រឈមខាងសង្គម សេដ្ឋកិច្ច និងនយោបាយ។
នាពេលថ្មីៗនេះ នាង Ana Salvá អ្នករាយការណ៍ក្រៅក្របខ័ណ្ឌជនជាតិអេស្ប៉ាញម្នាក់ប្រចាំទីក្រុងបាងកក ប្រទេសថៃ បានរាយការណ៍ថា សិទ្ធិបន្តពូជរបស់ស្រ្តីកម្ពុជានៅក្រោមរបបខ្មែរក្រហមមិនត្រូវបានយកចិត្តទុកដាក់ នៅក្នុងអត្ថបទរបាយការណ៍របស់នាង ដែលចេញផ្សាយដោយ Diplomat។
អ្នកនាង ទុយ ពៅ មានអាយុត្រឹមតែបួនឆ្នាំប៉ុណ្ណោះ នៅពេលដែលអ្នកនាង និងក្រុមគ្រួសារ បានរត់ភៀសខ្លួនពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម ហើយបានមករស់នៅសហរដ្ឋអាមេរិក។
អ្នកស្រី ជូន ឃឿន តែងស្រមៃថា អ្នកស្រី និងបងប្អូនទាំង៥នាក់របស់អ្នកស្រី នឹងលែងបែកគ្នាតទៅទៀតហើយ ក្រោយពីបានរួចរស់ជីវិតពីរបបខ្មែរក្រហម និងបានភៀសខ្លួនមករស់នៅទឹកដីសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨០មកនោះ។
លទ្ធផលនៃការបោះឆ្នោតនេះបានធ្វើឲ្យសហគមន៍ខ្មែរនៅរដ្ឋខ្លះភ្ញាក់ផ្អើល និងតក់ស្លុត ដោយសារតែគោលនយោបាយរស៊ើបមួយចំនួនរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតរូបនេះ។
លោក រឿន វាសនា បានឲ្យដឹងថា លោកមានគោលបំណងបង្កើតប្រវត្តិសាស្ត្រនៅក្នុងវិស័យនយោបាយនៅរដ្ឋ Connecticut នេះ ដោយឈរឈ្មោះជាបេក្ខជនខ្មែរអាមេរកាំងម្នាក់ដំបូងគេបង្អស់ សម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រថ្នាក់រដ្ឋនៅឆ្នាំ២០១៦នេះ។
ការស្ទង់មតិរបស់មជ្ឈមណ្ឌលអាមេរិកាំងមួយឈ្មោះ Center for American Progress សម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១២ បានបង្ហាញថា ពលរដ្ឋខ្មែរ២៦ភាគរយទោរទន់ទៅរកគណបក្សប្រជាធិបតេយ្យ ហើយ៥ភាគរយប៉ុណ្ណោះដែលទោរទន់ទៅរកគណបក្សសាធារណរដ្ឋ។ រីឯ៦៨ភាគរយផ្សេងទៀតមិនទោរទន់ទៅរកគណបក្សណាមួយឡើយ។
បេក្ខជនខ្មែរអាមេរិកាំងទាំងពីររូបនេះធ្វើយុទ្ធនាការបោះឆ្នោតដោយផ្តោតលើបញ្ហាជាច្រើនស្រដៀងគ្នា ដូចជាការពង្រឹងវិស័យអប់រំ ពង្រីកឱកាសការងារ និងបង្កើនកំណើនសេដ្ឋកិច្ច និងការរក្សាសន្តិសុខក្នុងសង្កាត់ទី១៨ ក៏ដូចជាទីក្រុងឡូវែលទាំងមូល។
តាំងពីឆ្នាំ១៩៤៣មក ទីក្រុងឡូវែលបានអនុវត្តប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬហៅថា At-Large មានន័យថា បេក្ខជនឈរឈ្មោះ ត្រូវធ្វើយុទ្ធនាការទូទាំងក្រុងឡូវែល ដើម្បីស្វែងរកសំឡេងគាំទ្រឲ្យបានច្រើនបំផុត ដើម្បីទទួលបានកៅអីក្នុងសាលាក្រុង ដែលមាន៩អាសនៈ។
សព្វថ្ងៃនេះ ចំនួនពលរដ្ឋខ្មែរអាមេរិកាំងដែលបានភៀសខ្លួន និងធ្វើចំណាកស្រុកមកសង្កាត់ Orange County រដ្ឋកាលីហ្វ័ញ៉ាមានចំនួនជាង១ម៉ឺននាក់ ដែលភាគច្រើនធ្វើការនៅក្នុងរោងចក្រផលិតសម្ភារៈពេទ្យ និងផលិតនំជាដើម។
នៅក្នុងបទសម្ភាសន៍ជាមួយ VOA អ្នកនាង ហ៊ុយ បូច័ន្ទ បានឲ្យដឹងថា បទចម្រៀង «ដូចផ្កាកុលាប» នេះត្រូវបាននិពន្ធសម្រាប់វ៉ុលចម្រៀងទី១របស់អ្នកនាង ដែលចេញផ្សាយកាលពីឆ្នាំ២០១៤។
សកម្មជនមួយចំនួនកំពុងជំរុញឲ្យមានការកែប្រែប្រព័ន្ធបោះឆ្នោត At-Large ដើម្បីធានាឲ្យមានតំណាងចម្រុះ ដែលចេញពីតំបន់ផ្សេងៗចូលកាន់តំណែងជាអ្នកដឹកនាំនៅទីក្រុងឡូវែល ដែលមានពលរដ្ឋខ្មែរអាមេរិកាំងរស់នៅប្រមាណជាង៣ម៉ឺននាក់៕
ទោះបីជាយុវជនខ្មែរអាមេរិកាំងនៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត បាននិងកំពុងប្រឈមនឹងបញ្ហាមួយចំនួន ដូចជាក្រុមក្មេងទំនើង គ្រឿងញៀន និងអំពើហិង្សាក៏ដោយ ក៏ពួកគេកាន់តែច្រើនបានងាកទៅចាប់យកការអប់រំកាន់តែខ្ពស់ ដោយសារការជំរុញទឹកចិត្តពីឪពុកម្តាយរបស់ពួកគេ៕
ក្នុងចំណោមសិស្សវិទ្យាល័យ Lowell ជាង៤០០០នាក់ មានសិស្សដែលជាពលរដ្ឋខ្មែរអាមេរិកាំង និងមានឪពុកម្តាយជាខ្មែរជាង១០០០នាក់។
នៅក្នុងកិច្ចពិភាក្សាសាធារណៈមួយនៅរដ្ឋធានីវ៉ាស៊ីនតោន ដែលត្រូវបានរៀបចំឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវឈ្មោះ Stimson អ្នកជំនាញបានលើកយកសេណារីយោពីរដ៏គួរឲ្យចាប់អារម្មណ៍ ដើម្បីពិភាក្សាអំពីអនាគតរបស់ទន្លេមេគង្គ។
អ្នកជំនាញនៅរដ្ឋធានីវ៉ាស៊ីនតោន យល់ថា អនាគតទន្លេមេគង្គ ដែលហូរកាត់ប្រទេសចិន មីយ៉ាន់ម៉ា ឡាវ ថៃ វៀតណាម និងកម្ពុជា មានភាពស្រពិចស្រពិលច្រើន ដោយសារតែចិនអាចនឹងសង់ទំនប់វារីអគ្គិសនីដើម្បីស្តុកទឹកទន្លេទុក ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន ហើយបណ្តាប្រទេសនៅភាគខាងក្រោមទន្លេមេគង្គនៅតែត្រូវការថាមពលអគ្គិសនីដែលមានតម្លៃថោក៕
បេក្ខជនខ្មែរអាមេរិកាំងទាំងបីនាក់នេះ ដែលបានតាំងចិត្តបម្រើ និងធ្វើឲ្យមានការផ្លាស់ប្តូរបន្ថែមទៀតនៅក្នុងសហគមន៍នេះ រួមមានលោក មុំ រ៉ាឌី និងលោក ឃឹម ឆេត ដែលអ្នកទាំងពីរជាបេក្ខជននៃគណបក្សប្រជាធិបតេយ្យ និងលោក កៃ កាម៉ារ៉ា បេក្ខជនមកពីគណបក្សសាធារណៈរដ្ឋ។
Prominent members of the diaspora warn disillusionment with the CPP will not automatically result in further support for opposition leader Sam Rainsy
ព័ត៌មានផ្សេងទៀត