អ្នកនាង ទែន សុខស្រីនិត គឺជាអ្នករាយការណ៍ព័ត៌មានបែបពណ៌នា និងជាអ្នកផលិតវីដេអូនិងក្រាហ្វិកឲ្យវីអូអេខ្មែរ ប្រចាំទីក្រុង Chicago រដ្ឋ Illinois។
នៅថ្ងៃអង្គារ ទី៧ ខែវិច្ឆិកានេះ ពលរដ្ឋនៅទូទាំងសហរដ្ឋអាមេរិកដែលគ្រប់អាយុបោះឆ្នោត បាននាំគ្នាទៅបោះឆ្នោតថ្នាក់ក្រុង។
ការបោះឆ្នោតឆ្នាំ២០១៧នេះ នឹងប្រព្រឹត្តធ្វើឡើង នៅពេលដែលថ្នាក់ដឹកនាំក្រុងនេះកំពុងប្រឈមនឹងពាក្យបណ្តឹងស្តីពីសិទ្ធិបោះឆ្នោត ដែលពលរដ្ឋជនជាតិភាគតិចចំនួន១៣នាក់ រួមមានពលរដ្ឋអាមេរិកាំងដើមកំណើតអាស៊ី និងអាមេរិកាំងដើមកំណើតអេស្ប៉ាញ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការកាលពីខែឧសភា។
ក្រុមប្រឹក្សាក្រុងឡូវែលក៏បានបង្កើតអនុគណៈកម្មាធិការពិសេសមួយ ដើម្បីស្វែងរកដំណោះស្រាយតាមវិធីផ្ទៃក្នុង លើការចង់ឲ្យមានការផ្លាស់ប្តូរប្រព័ន្ធដឹកនាំក្រុង និងការទាមទារឲ្យមានការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតទូទាំងក្រុង ឬ At Large ដែលត្រូវបានចោទនៅក្នុងពាក្យបណ្តឹងមួយ។
លោក Many Uch សកម្មជនខ្មែរអាមេរិកាំង យុទ្ធនាការ ReleaseMN8 និងអង្គការ Khmer Girls in Action គឺជាជ័យលាភីក្នុងចំណោមសកម្មជន និងអង្គការឆ្នើមទាំង៦ ដែលនឹងទទួលពានរង្វាន់នៅល្ងាចថ្ងៃសុក្រនេះ។
លទ្ធផលនៃការបោះឆ្នោតបឋមជ្រើសរើសក្រុមប្រឹក្សាក្រុង នៅទីក្រុងឡូវែល សហរដ្ឋអាមេរិក ដែលមានពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាង៣០០០០នាក់រស់នៅ បានបង្ហាញឲ្យឃើញថា បេក្ខជនខ្មែរអាមេរិកាំងពីររូបបានឈ្នះការបោះឆ្នោតបឋម ហើយបន្តទៅការបោះឆ្នោតផ្តាច់ព្រ័ត្រនៅថ្ងៃទី៧ ខែវិច្ឆិកាខាងមុខនេះ។
ការបោះឆ្នោតក្រុមប្រឹក្សាក្រុងឡូវែលនៅឆ្នាំ២០១៧នេះ ត្រូវបានគេរំពឹងថា នឹងមានបេក្ខជនមកពីសហគមន៍ជនជាតិភាគតិចនៅក្រុងឡូវែល ឈ្នះការបោះឆ្នោត តែលទ្ធភាពនេះ ត្រូវបានស្មុគស្មាញដោយសារតែបញ្ហាទីតាំងវិទ្យាល័យឡូវែល។
ប្រវត្តិសាស្ត្រនៃជនភៀសខ្លួនខ្មែរ ដែលបានរត់គេចពីរបបប្រល័យពូជសាសន៍នៃរបបខ្មែរក្រហមនៅចន្លោះឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ ត្រូវបានកត់ត្រាជាប្រវត្តិសាស្ត្រ ដោយការសាងសង់ជាបូជនីយដ្ឋានមួយ ដែលបង្ហាញរូបស្ត្រីជនភៀសខ្លួនខ្មែរម្នាក់កំពុងពរកូននៅក្នុងដៃ។ បូជនីយដ្ឋាននេះ ស្ថិតនៅសាលាក្រុងឡូវែល នៅទីក្រុងឡូវែល រដ្ឋម៉ាសាឈូសេត (Massachusetts) សហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យ ទី២៤ ខែកញ្ញា ឆ្នាំ២០១៧។
អតីតអ្នករាយការណ៍ឲ្យកាសែតនេះមួយចំនួន នៅរដ្ឋធានីវ៉ាស៊ីនតោន សង្ឃឹមថា ពលរដ្ឋខ្មែរនឹងបន្តរក្សាទំនៀមទម្លាប់នៃការគោរពសារព័ត៌មានសេរី នៅក្នុងប្រទេសកម្ពុជា បើទោះបីជាមានការរឹតត្បិតយ៉ាងណាក៏ដោយ។
បុរសជនជាតិខ្មែរម្នាក់នៅរដ្ឋមីនីសូតា (Minnesota) នៅតែប្រឈមនឹងការបញ្ជូនខ្លួនទៅប្រទេសកម្ពុជាវិញ បើទោះបីជាចៅក្រមនៃតុលាការអន្តោប្រវេសន៍បានចេញសេចក្តីសម្រេចលុបចោលបទបញ្ជាបញ្ជូនខ្លួនរូបលោកទៅកាន់ប្រទេសកម្ពុជាវិញក្តី។ នេះគឺដោយសារតែក្រសួងសន្តិសុខមាតុភូមិ ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ បានប្តឹងឧទ្ធរណ៍លើសេចក្តីសម្រេចនេះ។
សមាជិកប្រមាណ៦០នាក់នៃសហគមន៍អាស៊ីអាគ្នេយ៍មកពីរដ្ឋនានាជុំវិញសហរដ្ឋអាមេរិក បានជួបជុំគ្នានៅមុខសេតវិមានកាលពីព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនានេះ ដើម្បីបង្ហាញស្មារតីសាមគ្គីភាពគ្នា តវ៉ាប្រឆាំងនឹងទស្សនៈប្រឆាំងនឹងជនភៀសខ្លួន និងជនអន្តោប្រវេសន៍ នៅក្រោមរដ្ឋបាលរបស់លោកប្រធានាធិតបី ដូណាល់ ត្រាំ។ ការជួបជុំជាសាធារណៈនេះត្រូវបានរៀបចំឡើងដោយអង្គការ Southeast Asia Resource Action Center ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីនតោន។
ទីក្រុងឡូវែល ដែលជាតំបន់សិប្បកម្មដ៏ធំមួយនៃរដ្ឋម៉ាសាឈូសេត (Massachusetts) នៅក្នុងអំឡុងបដិវត្តឧស្សាហកម្ម កំពុងប្រឈមបញ្ហាភាពស្មើគ្នានៃតំណាងជាអ្នកដឹកនាំ នៅពេលដែលចំនួនប្រជាជនសរុបរបស់ទីក្រុងនេះមួយភាគធំគឺជាប្រជាពលរដ្ឋជនជាតិភាគតិច។
លោក Ed Royce សមាជិកសភាម្នាក់ទៀត និងជាប្រធានម្នាក់នៃក្រុមសមាជិកសភាទទួលបន្ទុកកិច្ចការកម្ពុជា (Congressional Cambodia Caucus) ក៏បានលើកឡើងថា «ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបត្រូវតែទទួលបានការចូលរួមបោះឆ្នោតដោយសេរី និងយុត្តិធម៌ ដោយគ្មានការធ្វើទុក្ខបុកម្នេញ ឬការបំភិតបំភ័យអ្វីឡើយ»។
ក៏ប៉ុន្តែ លោកស្រី Patricia Mahoney ឧបការីរងស្តីទីនៃក្រសួងការបរទេសអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ បានបញ្ជាក់ថា រដ្ឋបាលលោក ត្រាំ ទទួលស្គាល់យ៉ាងមោះមុតថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) ពិតជាមានសារៈសំខាន់ដល់សហរដ្ឋអាមេរិក ទាំងផ្នែកសេដ្ឋកិច្ច និងសន្តិសុខ។
នេះជាលើកដំបូងហើយនៅក្នុងប្រវត្តិសាស្ត្ររបស់ពលរដ្ឋខ្មែរអាមេរិកាំងនៅសហរដ្ឋអាមេរិក ដែលមានស្ត្រីខ្មែរម្នាក់បានឈ្នះការបោះឆ្នោតជ្រើសតាំងជាសមាជិកម្នាក់នៃក្រុមអភិបាលគ្រប់គ្រងសួនឧទ្យាន (Skokie Park District Commissioner) ប្រចាំសង្កាត់ Skokie ជាយក្រុង Chicago រដ្ឋអ៊ីលីណយ (Illinois) សហរដ្ឋអាមេរិក។ អ្នកស្រី ខេមរី ឃឿន សង្ឃឹមថា ជោគជ័យនៃការជាប់ឆ្នោតនេះ នឹងជួយបង្កើនសម្លេងរបស់សហគមន៍ខ្មែរ និងអាស៊ីអាមេរិកាំងទាំងមូលក្នុងសង្កាត់នេះ។
មន្ត្រីមានសមត្ថកិច្ច កំពុងបន្តការស៊ើបអង្កេតលើករណីឃាតកម្មលោក កែម ឡី បើទោះបីជាតុលាការបានកាត់ទោសបុរសឈ្មោះ «ជួប សម្លាប់» ឲ្យជាប់ពន្ធនាគារអស់មួយជីវិតកាលពីខែមីនាកន្លងទៅនេះក្តី។ ក៏ប៉ុន្តែ ក្រុមអ្នកជំនាញខាងសិទ្ធិមនុស្សបានលើកឡើងថា បើគ្មានការស៊ើបអង្កេតដែលឯករាជ្យ និងពេញលេញលើករណីឃាតកម្មនេះទេ នោះយុត្តិធម៌ពិតប្រាកដ នឹងមិនសម្រេចបាននោះទេ។
នៅពេលដែលលោក Greg Barron បានរាយការណ៍លើកដំបូងអំពីប្រជាពលរដ្ឋខ្មែរដែលបានរត់ភៀសខ្លួនពីរបបខ្មែរក្រហមមកជំរុំនៅប្រទេសថៃ លោកមិនបានដឹងច្បាស់អំពីហេតុការណ៍ដែលបានកើតឡើងនៅប្រទេសកម្ពុជានៅក្រោមរបបខ្មែរក្រហមនោះទេ។
លោក Greg Barron អតីតអ្នកសារព័ត៌មាន និងផលិតករវិទ្យុដ៏វ័យក្មេងម្នាក់នៃស្ថានីយ៍វិទ្យុជាតិ Minnesota Public Radio បានឆ្លងកាត់បទពិសោធន៍មួយ ដែលលោកមិនអាចបំភ្លេចបាននៅជំរុំជនភៀសខ្លួនខ្មែរនៅប្រទេសថៃ កាលពីខែវិច្ឆិកា ឆ្នាំ១៩៧៩។
ប្រលោមលោកនេះបានឆ្លុះបញ្ចាំងពីផលប៉ះពាល់នៃសង្គ្រាមមកលើការប្រាស្រ័យទាក់ទងគ្នារបស់មនុស្ស ជាពិសេសគឺជនភៀសខ្លួនពីសង្គ្រាមដែលបានមករស់នៅសហរដ្ឋអាមេរិក។
ចៅក្រមអន្តោប្រវេសន៍នៃរដ្ឋាភិបាលសហព័ន្ធម្នាក់បានផ្តល់សេចក្តីសម្រេចលើកលែងដ៏កម្រមួយដល់បុរសដែលមានសញ្ជាតិខ្មែរម្នាក់ ឲ្យរួចផុតពីការបញ្ជូនខ្លួនទៅប្រទេសកម្ពុជា ដោយសារតែមានប្រវត្តិប្រព្រឹត្តបទល្មើសកាលពីមុន។
ព័ត៌មានផ្សេងទៀត