អ្នកនាង ទែន សុខស្រីនិត គឺជាអ្នករាយការណ៍ព័ត៌មានបែបពណ៌នា និងជាអ្នកផលិតវីដេអូនិងក្រាហ្វិកឲ្យវីអូអេខ្មែរ ប្រចាំទីក្រុង Chicago រដ្ឋ Illinois។
មកទល់ពេលនេះ សកម្មជននយោបាយបក្សប្រឆាំងរួមទាំងអ្នកគាំទ្រគណបក្សប្រឆាំងចំនួន២៦នាក់ត្រូវបានចាប់ខ្លួន ឬចោទពីបទញុះញង់ ឬប្រព្រឹត្តឧក្រិដ្ឋកម្មជាអាទិ៍។
ការចូលបំពេញតួនាទីរបស់លោក Murphy នៅប្រទេសកម្ពុជាកើតឡើង នៅចំពេលដែលស្ថានភាពនយោបាយរបស់កម្ពុជាកំពុងតែតានតឹង
កញ្ញា Elizabeth Heng បានបន្តនិយាយទៀតថា ឪពុករបស់នាងបានរួចផុតពីការស្លាប់ក្នុងរបបខ្មែរក្រហម ក៏ដោយសារតែការរៀបការទាំងបង្ខំ ហើយថា «នេះហើយគឺជាមុខនៃមនោមវិជ្ជាសង្គមនិយម»។
មុនទិវាប្រជាធិបតេយ្យអន្តរជាតិដែលត្រូវតាក់តែងឡើងដោយអង្គការសហប្រជាជាតិ រៀងរាល់ថ្ងៃទី១៥ ខែកញ្ញា នៅកម្ពុជាគេឃើញសកម្មជនសិទ្ធិមនុស្ស និងសកម្មជននយោបាយនៃគណបក្សប្រឆាំង នៅតែបន្តរងការគាបសង្កត់ និងភាពភ័យខ្លាច ហើយសិទ្ធិមូលដ្ឋានរបស់ពួកគេភាគច្រើនក៏ត្រូវបានរឹតត្បិតផងដែរ។
ខ្សែភាពយន្តឯកសារមួយ ដែលមានចំណងជើងថា «យប់មិញបងឃើញអូនញញឹម» របស់កម្ពុជាដែលត្រូវបានដឹកនាំផលិតដោយផលិតករខ្មែរវ័យក្មេងមួយរូប និងដែលបង្ហាញពីការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋខ្មែរពីអគារប៊ូឌិញ បានឈ្នះពានរង្វាន់នៅមហោស្រពភាពយន្តអន្តរជាតិមួយ កាលពីពេលថ្មីៗនេះ។
ល្ខោននិយាយ "Cambodian Rock Band" ឬជាភាសាខ្មែរ «ក្រុមភ្លេងសម័យខ្មែរ» ដែលកន្ត្រាក់អារម្មណ៍របស់ទស្សនិកជនអាមេរិក បង្ហាញពីប្រវត្តិសាស្ត្រដ៏ជូរចត់របស់កម្ពុជា ការតស៊ូជម្នះឧបសគ្គរបស់គ្រួសារខ្មែរ និងការបាត់បង់សិល្បៈតន្ត្រីរបស់កម្ពុជា និងរបបប្រល័យពូជសាសន៍ខ្មែរក្រហម
ខណៈពេលដែលទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងចិនកាន់តែស្អិតរមួតទាំងផ្នែកការទូត សេដ្ឋកិច្ច និងយោធា ទំនាក់ទំនងរវាងរដ្ឋាភិបាលកម្ពុជានិងអាមេរិកកំពុងតែមានភាពរកាំរកូសកាន់តែខ្លាំងឡើង។ អ្នកជំនាញបានបង្ហាញទស្សនៈចម្រុះលើទំនាក់ទំនងត្រីកោណនេះហើយផ្តល់អនុសាសន៍មួយចំនួន។
ខណៈពេលដែលទំនាក់ទំនងរវាងអាមេរិកនិងកម្ពុជាកាន់តែមានភាពរកាំរកូស សហរដ្ឋអាមេរិកបានសម្រេចតែងតាំងអ្នកកាទូតជាន់ខ្ពស់ម្នាក់ ដែលមានបទពិសោធន៍ការងារស៊ីជម្រៅអំពីតំបន់អាស៊ី ឲ្យក្លាយជាឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសកម្ពុជា។
ពីរថ្ងៃបន្ទាប់ពីរដ្ឋសភាអាមេរិកបានបោះឆ្នោតអនុម័តសេចក្តីព្រាងច្បាប់ស្តីពីលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ពលរដ្ឋខ្មែរជាច្រើននាក់មកពីជុំវិញសហរដ្ឋអាមេរិក និងកាណាដា បានមកជួបជុំគ្នានៅក្បែររដ្ឋសភាអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោន
បើយោងតាមការស៊ើបអង្កេតរបស់រដ្ឋាភិបាលសហព័ន្ធ អង្គការរៃអង្គាសប្រាក់ Friends of Cambodia មិនត្រូវបានចោទពីបទព្រហ្មទណ្ឌដែលពាក់ព័ន្ធនឹងរឿងអាស្រូវសូកប៉ាន់នេះទេ។ អង្គការ Friends of Cambodia ក៏បានបញ្ជាក់ប្រាប់សារព័ត៌មាន NBC ថា មិនដែលស្គាល់លោក Rick Singer និងមូលនិធិ KWF ទេ។
សៀវភៅ «ថ្ងៃចុងក្រោយនៃទន្លេមេគង្គដ៏ខ្លាំងក្លា» របស់វិទ្យាស្ថាន Stimson នឹងដាក់សម្ពោធជាផ្លូវការនៅទីស្នាក់ការរបស់វិទ្យាស្ថាននេះ នៅរដ្ឋធានីវ៉ាស៊ីនតោន នៅថ្ងៃទី១៩ ខែកុម្ភៈខាងមុខនេះ។
ក្រោយពីតុលាការខ្មែរក្រហមបានចេញសាលក្រមចុងក្រោយលើសំណុំរឿង០០២ ភាគ០២ ដោយកាត់ទោសខៀវ សំផន និងនួន ជា ឲ្យជាប់ទោសក្នុងពន្ធនាគារអស់មួយជីវិត មន្ត្រីរដ្ឋាភិបាលថា កិច្ចការរបស់តុលាការគួរតែបញ្ចប់។ ប៉ុន្តែសម្រាប់ជនរងគ្រោះ ដំណើរការស្វែងរកយុត្តិធម៌គួរតែបន្តទៅមុខទៀត។
«យើងត្រូវតែរំលឹកខ្លួនឯងថា យើងមិនឯកោទេ។ ពិភពលោកកំពុងតែតាមដានមើលកិច្ចការរបស់យើង។ សហគមន៍អន្តរជាតិកំពុងតែយកចិត្តទុកដាក់។ មិនថាបញ្ហាណាទេដែលអ្នកកំពុងតែតស៊ូមតិដើម្បីសហគមន៍អ្នក សហគមន៍អន្តរជាតិតាមដានកិច្ចការរបស់យើងជានិច្ច»។
សម្រាប់អ្នកស្រី បុប្ផា ការដែលដឹងថា ភាពក្លាហានរបស់អ្នកស្រីក្នុងការឈរឈ្មោះជាបេក្ខជនសមាជិករដ្ឋសភានេះ អាចជំរុញលើកទឹកចិត្តដល់ស្ត្រីដទៃទៀត មានន័យថា៖ «នេះហើយ គឺជាជ័យជម្នះសម្រាប់ខ្ញុំ»។
ការបង្កើត និងគ្រប់គ្រងជំនួញ អាជីវកម្ម ឬក្រុមហ៊ុននានានៅកម្ពុជា នៅតែត្រូវបានចាត់ទុកជាកិច្ចការដែលសមនឹងបុរសជាងស្ត្រី។ បើទោះបីជាស្ត្រីជាអ្នកគ្រប់គ្រងអាជីវកម្មស្ទើរតែ៦៥ភាគរយក្តី ក៏ជំនួញនោះភាគច្រើនមានលក្ខណៈខ្នាតតូច ដែលត្រូវការមនុស្សម្នាក់ ឬពីរនាក់ប៉ុណ្ណោះ។
លោក ទន់ សុវណ្ណ ត្រូវបានព្រះសង្ឃ និងពុទ្ធសាសនិក ចាត់ទុកជា «ព្រឹទ្ធបណ្ឌិត» និង «អ្នកមានគុណ» ដោយសារលោកបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការកសាងវត្ត លើកកម្ពស់ព្រះពុទ្ធសាសនា និងដឹកនាំសហគមន៍ខ្មែរ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ។
ក្នុងវ័យ៧៨ឆ្នាំ លោក ទន់ សុវណ្ណ ត្រូវបានព្រះសង្ឃ និងពុទ្ធសាសនិក ចាត់ទុកជា «ព្រឹទ្ធបណ្ឌិត» និង «អ្នកមានគុណ» ដោយសារលោកបានចូលរួមយ៉ាងសកម្មបំផុត ក្នុងការកសាងវត្ត លើកកម្ពស់ព្រះពុទ្ធសាសនា និងដឹកនាំសហគមន៍ខ្មែរ នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន។ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ លោកត្រូវបានតែងតាំងជាប្រធានកិត្តិយសនៃពុទ្ធិកសមាគមខ្មែរប្រចាំវត្តពុទ្ធិការាម បន្ទាប់ពីលោកបានចូលនិវត្តន៍។
សហគ្រិនស្ត្រីកម្ពុជា១២នាក់ នឹងធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដើម្បីដកស្រង់បទពិសោធន៍ពីអ្នកជំនាញ និងភាគីពាក់ព័ន្ធនានាអំពីភាពជាអ្នកដឹកនាំក្នុងការធ្វើជំនួញ និងពាណិជ្ជកម្ម។ ដំណើរទស្សនកិច្ចនេះរយៈពេល៩ថ្ងៃនេះ គឺជាកិច្ចផ្តួចផ្តើមពិសេសមួយរបស់រដ្ឋាភិបាលអាមេរិក ក្នុងការពង្រីកចំណេះដឹង និងពង្រឹងសមត្ថភាពរបស់សហគ្រិនស្ត្រីកម្ពុជា ដែលកំពុងដើរតួនាទីសំខាន់ ក្នុងការលើកស្ទួយសេដ្ឋកិច្ចក្នុងប្រទេស។
ការចូលរួមរបស់ស្រ្តីក្នុងសង្គម គ្រប់វិស័យក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមគឺជាកត្តាមួយចាំបាច់។ ជារៀងរាល់ថ្ងៃមានស្រ្តីជាច្រើនបានចួលរួមធ្វើការផ្សេងៗជាមួយបុរសយ៉ាងស្ងៀមស្ងាត់។ ដើម្បីអបអរសាទរទិវានារីអន្តរជាតិ ០៨ មីនា VOA បានជួបសម្ភាសនិងចងក្រងជារូបភាពស្រ្តីមួយចំនួនដែលកំពុងចូលរួមក្នុងការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចកម្ពុជា។ ខាងក្រោមនេះជាកម្រងរួបភាពស្រ្តីក្នុងវិស័យមួយចំនួន។
នៅទីក្រុងឡូវែលនេះ មានចំនួនពលរដ្ឋអាមេរិកាំងដើមកំណើតខ្មែរជាង៣ម៉ឺននាក់រស់នៅ។ ការបោះឆ្នោតថ្នាក់ក្រុងឆ្នាំនេះ គេឃើញពលរដ្ឋជាង៩ម៉ឺននាក់បានចេញទៅបោះឆ្នោត។
ព័ត៌មានផ្សេងទៀត