អ្នកនាង ទែន សុខស្រីនិត គឺជាអ្នករាយការណ៍ព័ត៌មានបែបពណ៌នា និងជាអ្នកផលិតវីដេអូនិងក្រាហ្វិកឲ្យវីអូអេខ្មែរ ប្រចាំទីក្រុង Chicago រដ្ឋ Illinois។
គម្រោងយុទ្ធសាស្ត្រសុខាភិបាលរបស់រដ្ឋាភិបាលកម្ពុជាត្រូវបានបង្កើតឡើងនៅឆ្នាំ២០០២ ដើម្បីសម្រេចឲ្យបានតាមគោលដៅអភិវឌ្ឍសហសវត្សរ៍ឆ្នាំ២០១៥ និងដើម្បីធ្វើឲ្យសេវាព្យាបាលសុខភាពសាធារណៈមានភាពប្រសើរឡើង ជាពិសេសនៅតាមតំបន់ដាច់ស្រយាលដែលខ្វះបុគ្គលពេទ្យ និងសម្ភារៈពេទ្យ។
អ្នកជំនាញខាងថែទាំជនរងគ្រោះថា ដំណើរការផ្សះផ្សាសុខភាពផ្លូវចិត្តរបស់ជនរងគ្រោះជាការតស៊ូដ៏យូរអង្វែង ដែលទាមទារការគាំទ្រជាបន្តបន្ទាប់ពីក្រុមគ្រួសារ និងសហគមន៍របស់ជនរងគ្រោះ។
កម្ពុជាកំពុងធ្វើកំណែទម្រង់មួយចំនួន ដើម្បីពង្រឹងសមត្ថភាពស្ថាប័នរបស់ខ្លួន ក៏ប៉ុន្តែ អ្នកវិភាគយល់ថា ការខ្វះភាពជាអ្នកដឹកនាំកំពុងរារាំងការផ្លាស់ប្តូរដ៏ស៊ីជម្រៅមួយ។
នៅកម្ពុជា មូលហេតុចម្បងដែលបណ្តាលឲ្យមានការស្លាប់ របួស និងពិការច្រើនមកលើប្រជាជនកម្ពុជា គឺគ្រោះថ្នាក់ចរាចរ។
បទពិសោធន៍របស់ប្រទេសជាច្រើន បង្ហាញថា គុណភាពស្ថាប័នមានសារៈសំខាន់ដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍។
ថ្មីៗនេះ ក្រុមសិស្សនារីវ័យក្មេងមួយក្រុមបានឈានដល់ដំណាក់ការពាក់កណ្តាលផ្តាច់ព្រ័ត្រនៃកម្មវិធីប្រកួតភាពជាសហគ្រិនសាកលលោកឈ្មោះ Technovations ឆ្នាំ២០១៥។
នៅកម្ពុជាសព្វថ្ងៃ មានការពិភាក្សាច្រើនអំពីភាពចាំបាច់ក្នុងការពង្រឹងសមត្ថភាពស្ថាប័នរដ្ឋ និងកិច្ចសហការរវាងស្ថាប័ននីមួយៗ ដែលជាគន្លឹះក្នុងការតាក់តែង និងអនុវត្តគោលនយោបាយឲ្យប្រសិទ្ធិភាព។
ខណៈយុវជនកម្ពុជាកំពុងតែពង្រឹងសមត្ថភាពដើម្បីចូលរួមអភិវឌ្ឍជាតិ ការផ្តល់ឱកាសចូលរួម និងទទួលស្គាល់មតិយោបល់របស់យុវជនពីថ្នាក់ដឹកនាំរបស់កម្ពុជានៅមានកម្រិតនៅឡើយ។
ដំណើរការដាំដុះផ្នត់គំនិតនៃវប្បធម៌សន្ទនានេះទទួលបានចំណាប់អារម្មណ៍ និងប្រតិកម្មចំរុះពីប្រជាពលរដ្ឋកម្ពុជា។
កាលពីថ្ងៃច័ន្ទ ទី៨ ខែមិថុនាកន្លងទៅនេះ ការស្រាវជ្រាវជាទូទៅមួយអំពីការជួញដូរផ្លូវភេទលើកុមារនៅកម្ពុជា បានរកឃើញថា ចំនួនជនរងគ្រោះនៃការជួញដូរផ្លូវភេទជាកុមារនៅកម្ពុជាកំពុងថយចុះ។
លោក ឆាយ វិសុទ្ធ យល់ថា ការតាំងពិព័រណ៍នេះនឹងចូលរួមអប់រំប្រជាជនជុំវិញពិភពលោកឲ្យស្វែងយល់ពីអំពើប្រល័យពូជសាសន៍ដែលកើតមានឡើងក្នុងប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។
ទំនាក់ទំនងល្អរវាងរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលអាចជួយពន្លឿនការអភិវឌ្ឍន៍ ការតាក់តែង និងអនុវត្តគោលនយោបាយជាតិឲ្យមានប្រសិទ្ធភាព។
កត្តាដែលកំណត់ភាពខុសប្លែកគ្នានៃភាពរុងរឿង និងប្រទេសក្រីក្រ គឺភាពខុសគ្នានៃសមត្ថភាព ស្ថាប័នសេដ្ឋកិច្ច។ ដើម្បីដោះស្រាយបញ្ហាដែលរារំាងការអភិវឌ្ឍន៍ យើងត្រូវពង្រឹងសមត្ថភាពស្ថាប័ន។
កញ្ញា ម៉ម កល្យាណនី ផលិតករខ្សែភាពយន្តឯកសារ បានស្វែងរកឃើញអត្តសញ្ញាណរបស់ខ្លួនតាមរយៈការប្រាស្រ័យទាក់ទងជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅតំបន់អារ៉ែង។
អ្នកស្រី Anida Yoeu Ali គឺជាសិល្បៈការិនីដ៏មានទេពកោសល្យម្នាក់ ដែលមានទស្សនៈយល់ឃើញពីពិភពលោកដ៏ពិសេសមួយទាក់ទងនឹងអំណាចនៃភាពជំនះនឹងការលំបាក សមត្ថភាពសម្របសម្រួលខ្លួនតាម និងការបត់បែនតាមកាលៈទេសៈ។
ក្រសួងកិច្ចការនារីបានបង្កើតគម្រោង«នារីរតនៈទី៤» ដែលជាគម្រោងយុទ្ធសាស្ត្រ៥ឆ្នាំសម្រាប់ការអនុវត្តគោលនយោបាយនៅតាមក្រសួង និងស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់សមភាពយេនឌ័រនៅកម្ពុជា។
គណៈប្រតិភូពាណិជ្ជកម្មកម្ពុជា កំពុងធ្វើដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុមហ៊ុនសាជីវកម្មធំៗរបស់អាមេរិក។
ការពិភាក្សាអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ចពុំមានភាពពេញលេញឡើយ ប្រសិនបើគ្មានការលើកឡើងអំពីតួនាទីរបស់ស្ត្រី និងសមភាពរវាងបុរស និងស្ត្រី។
ការស្រាវជ្រាវតូចមួយរកឃើញថា និស្សិតមិនសូវស្វែងរកពេលវេលាដើម្បីប្រឹក្សាជាមួយនឹងសាស្ត្រាចារ្យក្រៅថ្នាក់រៀនប៉ុន្មានទេ ដោយសារការខ្វះនូវកម្មវិធីជួបពិភាក្សារវាងសាស្ត្រាចារ្យ និងនិស្សិត។
ព័ត៌មានផ្សេងទៀត