កំណត់និពន្ធ៖ កាលពីថ្ងៃពុធ ទី២៧ ខែឧសភា កន្លងទៅនេះ សារមន្ទីរប្រល័យពូជសាសន៍របស់សហរដ្ឋអាមេរិក ឬ US Holocaust Museum នៅរដ្ឋធានីវ៉ាស៊ីនតោន បានប្រារព្ធពិធីលាងសាយភោជន៍ពិព័រណ៍រូបភាពនៃរបបខ្មែរក្រហម ដោយមានការចូលរួមពីភ្ញៀវអន្តរជាតិ និងជាតិកម្ពុជាជាច្រើននាក់។ ក្នុងនោះ គឺលោក ឆាយ វិសុទ្ធ ដែលប្រធានការិយាល័យនៃសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង។ នៅក្នុងបទសម្ភាសន៍ជាមួយនឹងវីអូអេ លោក ឆាយ វិសុទ្ធ យល់ថា ការតាំងពិព័រណ៍នេះនឹងចូលរួមអប់រំប្រជាជនជុំវិញពិភពលោកឲ្យស្វែងយល់ពីអំពើប្រល័យពូជសាសន៍ដែលកើតមានឡើងក្នុងប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម ហើយថា សារមន្ទីរទួលស្លែងកំពុងបន្តផ្សព្វផ្សាយ ចងក្រង និងរក្សាឯកសារនៃប្រវត្តិសាស្ត្រនេះ ដើម្បីឲ្យក្មេងៗជំនាន់ក្រោយបានស្វែងយល់ដឹងបន្ថែមទៀត។
សូមលោកអ្នកស្តាប់បទសម្ភាសន៍នេះដូចតទៅ