លោក ណឹម សុភ័ក្ត្របញ្ញា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើបញ្ហាសង្គម បច្ចេកវិទ្យា អប់រំ និងយុវជន។
លោក ហ៊ុន សែន ដែលកាន់អំណាចអស់រយៈពេលជាងបួនទសវត្សរ៍អះអាងថា ការផ្ទេរអំណាចដល់អ្នកបន្តវេន គឺអាចនឹងត្រូវពិចារណាក្រោយការបោះឆ្នោត និងបានសង្កត់ធ្ងន់ពីសារៈសំខាន់ក្នុងការរក្សាសន្តិភាពនៅក្នុងប្រទេសករណីមានការផ្លាស់ប្តូរអំណាច។
សារមន្ទីរទួលស្លែង បានដាក់ឱ្យមានពិព័រណ៍«ការចងចាំជនរងគ្រោះតាមរយៈសម្លៀកបំពាក់៖ ការអភិរក្សវាយនភណ្ឌនៅសារមន្ទីរទួលស្លែង» ដែលឆ្លុះបញ្ចាំងពីសមិទ្ធផលនៃកិច្ចប្រឹងប្រែងក្នុងការអភិរក្សសម្លៀកបំពាក់និងគ្រឿងវាយនភណ្ឌ និងបង្ហាញពីតឹកតាងរៀបរាប់ពីរឿងរ៉ាវផ្សេងៗរបស់ជនរងគ្រោះក្នុងរបបខ្មែរក្រហម។
លោក ប្រាក់ សុខុន បានបញ្ជាក់ថា ក្នុងចំណោមអ្នកទោសនយោបាយទាំងនោះ រួមទាំងលោកសាស្រ្តាចារ្យ Sean Turner ដែលជាជនជាតិអូស្រ្តាលី ហើយដែលលោកនាយករដ្ឋមន្រ្តីហ៊ុន សែនធ្លាប់បានស្នើដោយផ្ទាល់ជាមួយនឹងនាយឧត្តមសេនីយ៍ Min Aung Hlaing។
នាវាស្វ័យការពារជប៉ុនឈ្មោះ URAGA និង HIRADO បានចូលមកដល់ដែនសមុទ្រកម្ពុជាក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី១៤ ខែមីនា។
រដ្ឋាភិបាលសម្រេចលុបចោលការតម្រូវឱ្យធ្វើតេស្តតាមម៉ាស៊ីនធំ PCR សម្រាប់អ្នកដំណើរមកពីបរទេសរយៈពេល ៧២ម៉ោង មុនពេលមកដល់កម្ពុជា និងការតម្រូវឱ្យធ្វើតេស្តរហ័សនៅពេលមកដល់កម្ពុជា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី១៧ ខែមីនានេះ។
ខណៈវិវាទការងារនៅមិនទាន់ត្រូវបានដោះស្រាយនៅក្រុមហ៊ុនណាហ្គាវើលដ៍ រដ្ឋាភិបាលប្រកាសមិនអនុញ្ញាតឱ្យកូដករជាកម្មករនិយោជិត ឬអតីតបុគ្គលិកក្រុមហ៊ុនដែលធ្វើប្រតិបត្តិការកាស៊ីណូក្នុងទីក្រុងភ្នំពេញ
អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក ជិន ម៉ាលីន បានប្រាប់វីអូអេនៅថ្ងៃចន្ទថា នៅកិច្ចសន្ទនាលទ្ធផលសិទ្ធិមនុស្សជុំទី៣ ភាគីរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលអាចមានការយល់ស្រប ឬខ្វែងគំនិត តាមព័ត៌មានដែលទទួលបានរៀងៗខ្លួន។
សមាសភាពនៃថ្នាក់ដឹកនាំកំពូលទាំង៩នាក់របស់ស្ថាប័នរៀបចំការបោះឆ្នោត ត្រូវបានផ្លាស់ប្តូរ ដោយមិនមានវត្តមានរបស់មន្រ្តីមកពីគណបក្សប្រឆាំងដ៏ធំ គឺអតីតគណបក្សសង្រ្គោះជាតិឡើយ ក្រោយគណបក្សមួយនេះត្រូវបានរំលាយកាលពីឆ្នាំ២០១៧។
យោងតាមរបាយការណ៍ ពាក់ព័ន្ធនឹងការជូនដំណឹងនេះ កាលពីឆ្នាំ២០២១ ក្រុមអ្នកស្រាវជ្រាវខាងលើបានតាមដាន និងផ្តល់ជាព័ត៌មានផ្សេងៗ នៅពេលទំនប់វារីអគ្គិសនីនៅចិន បានធ្វើឲ្យកម្រិតទឹកទន្លេប្រែប្រួលភ្លាមៗ តាមបណ្តោយព្រំដែនថៃ និងឡាវ ក្នុងកម្រិត ០.៥ ម៉ែត្រ ឬច្រើននេះ។
កម្ពុជាស្ថិតនៅក្នុងចំណោមបណ្តាប្រទេសចំនួន ១៤១ ដែលបោះឆ្នោតគាំទ្រសេចក្តីសម្រេចជាដំណោះស្រាយរបស់មហាសន្និបាតអង្គការសហប្រជាជាតិ។ បណ្តាប្រទេសដែលបានបោះឆ្នោតប្រឆាំងរួមមាន បេឡារុស កូរ៉េខាងជើង អេរីទ្រេ (Eritrea) រុស្ស៊ី និងស៊ីរី។
នគរបាលកម្ពុជាចាប់ខ្លួនជនជាតិចិន និងបក្ខពួកចំនួន៣នាក់ផ្សេងទៀត ដោយចោទប្រកាន់ថា ពួកគេបានប្រឌិតរឿងចាប់បង្ខាំងធ្វើទាសករដើម្បីបូមឈាមលក់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលស្ថិតក្នុងអំណាចជិតបួនទសវត្សរ៍ ក៏បានសង្កត់ធ្ងន់ផងដែរថា រុស្ស៊ីអាចនឹងផុងខ្លួននៅក្នុងទឹកដីអ៊ុយក្រែន ប្រសិនបើរុស្ស៊ីត្រូវទុកកងទ័ពរយៈពេលយូរក្នុងប្រទេសស្ថិតក្នុងតំបន់អឺរ៉ុបភាគខាងកើតមួយនេះ។
ក្រុមអង្គការសង្គមស៊ីវិល រិះគន់វិធានការអាជ្ញាធររាជធានីភ្នំពេញ ដោយពួកគេបានលើកឡើងពីការប្រើប្រាស់អំពើហិង្សា និងបៀតបៀនផ្លូវភេទពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច មកលើកូដករណាហ្គាវើលដ៍ និងស្នើសុំឲ្យបញ្ចប់នូវទង្វើបែបនេះ។
ក្រុមអ្នកជំនាញការបោះឆ្នោតនៅថ្ងៃពុធនេះ បានឲ្យដឹងពីការចង់បានការដករនាំងមួយចំនួនដែលរឹតត្បិតសិទ្ធិធ្វើសកម្មភាពនយោបាយរបស់ពលរដ្ឋ ដោយការស្នើឲ្យមានកំណែទម្រង់ ឬវិសោធនកម្មលើច្បាប់ស្តីពីការហាមមិនឲ្យអ្នកនយោបាយទាក់ទងទណ្ឌិត។
នាយករដ្ឋមន្រ្តីម៉ាឡេស៊ីគ្រោងនឹងបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃពុធខាងមុខនេះ ខណៈអ្នកជំនាញកិច្ចការអន្តរជាតិ ចាត់ទុកថា ដំណើរទស្សនកិច្ចនេះជាឱកាសសម្រាប់មេដឹកនាំកម្ពុជានិងម៉ាឡេស៊ីស្វែងរកចំណុចរួមពាក់ព័ន្ធនឹងបញ្ហានៅប្រទេសមីយ៉ាន់ម៉ា។
ទិន្នន័យផ្លូវការរបស់ក្រសួងសុខាភិបាលបង្ហាញថា ចំនួនអ្នកឆ្លងកូវីដ១៩ ក្នុងប្រទេសកម្ពុជាមានជាង៤០០នាក់ ដែលជាប្រភេទអូមីក្រុងទាំងអស់ សម្រាប់ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។
ក្រសួងការបរទេសកម្ពុជាបានចេញសេចក្តីបំភ្លឺមួយកាលពីថ្ងៃអង្គារ ដោយការពារការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្រោយមានការផ្សព្វផ្សាយ និងការបង្ហាញការព្រួយបារម្ភពីផលប៉ះពាល់លើសិទ្ធិមូលដ្ឋានរបស់អ្នកប្រើប្រាស់។
សេចក្តីថ្លែងការណ៍បានលើកឡើងទៀតថា មីយ៉ាន់ម៉ាទទួលស្គាល់ថាកម្ពុជាក្នុងនាមជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២២នេះបានខិតខំធានាធ្វើយ៉ាងណាឲ្យសមាជិកអាស៊ានទាំងអស់បានចូលរួមក្នុងកិច្ចប្រជុំលើកដំបូងឆ្នាំ២០២២នេះនៅប្រទេសកម្ពុជា។
លោក ហ៊ុន សែន អំពាវនាវឲ្យប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទីបី។
ព័ត៌មានផ្សេងទៀត