កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
អ្នកជំនាញផ្នែកចរាចរណ៍ផ្លូវគោកសាទរចំពោះចំណាត់ការនេះ ប៉ុន្តែពួកគេក៏បារម្ភពីការយល់ដឹងរបស់សាធារណជនអំពីកម្មវិធីថ្មីនេះ ដោយសារការជូនដំណឹងនេះ ហាក់មានភាពប្រញាប់ប្រញាល់។
មន្ត្រីសង្គមស៊ីវិលអះអាងថា យុវជនប្រមាណ ៨០% នៃយុវជនសរុបនៅកម្ពុជា បានដឹងអំពីបញ្ហាក្នុងសង្គម ប៉ុន្តែមានយុវជនតិចជាង ៣០% ប៉ុណ្ណោះ ហ៊ានចូលរួមធ្វើសកម្មភាពជំរុញឱ្យមានដំណោះស្រាយ។
របាយការណ៍នេះ ធ្វើឡើងឡើងដោយមានការធ្វើបទសម្ភាសន៍ជាមួយអ្នកពាក់ព័ន្ធចំនួន ៥៤នាក់ ក្នុងខេត្តចំនួនបី គឺខេត្តមណ្ឌលគិរី ខេត្តរតនគិរី និងខេត្តស្ទឹងត្រែង ដែលពួកគេគឺជាជនរងគ្រោះ សាច់ញាតិជនរងគ្រោះ និងអាជ្ញាធរ។
មានមតិមួយចំនួនលើកឡើងថា ទឹកភ្លៀងលិចជន់ក្រុងនេះ មួយផ្នែកបណ្តាលមកពី ការលុបបឹងធម្មជាតិនានាក្នុងក្រុង ប៉ុន្តែមន្ត្រីរដ្ឋាភិបាលពាក់ព័ន្ធមិនយល់ថា ការលុបបឹងជាផ្នែកមួយបង្កឲ្យមានជំនន់ទឹកភ្លៀងក្នុងរាជធានីនោះទេ។
នៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ គេឃើញប្រជាពលរដ្ឋជាច្រើនបានចេញទៅបោះឆ្នោតទាំងព្រឹកព្រលឹម សម្រាប់ការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២២ ដែលមានគណបក្សនយោបាយសរុបចំនួន ១៧ ចូលរួមប្រកួតប្រជែង។
ទាំងនេះជាបញ្ហាខ្លះៗក្នុងចំណោមបញ្ហាជាច្រើនទៀតដែលប្រជាពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញបានលើកឡើង និងចង់ឲ្យមានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពជាងមុន ខណៈដែលកម្ពុជានឹងរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី ៥ នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ។
អ្នកឃ្លាំមើលការបោះឆ្នោតនិងប្រជាពលរដ្ឋមួយចំនួនលើកឡើងថា ការបោះឆ្នោតអាណត្តិនេះមានភាពស្ងប់ស្ងាត់និងមិនគួរឱ្យចាប់អារម្មណ៍ដូចអាណត្តិមុនៗ ដោយសារមិនមានវត្តមានគណបក្សនយោបាយដែលជាគូប្រជែងធំរបស់គណបក្សកាន់អំណាច។
យោងតាមដីកាបង្គាប់ឱ្យឃុំខ្លួនចេញដោយលោក លិ សុខា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណៈត្រូវបានបង្គាប់ឱ្យនាំខ្លួនលោក សៀម ភ្លុក ទៅមណ្ឌលអប់រំកែប្រែទី១។
កម្មករជាង៣០នាក់ ដែលអះអាងថាតំណាងកម្មករជាង១ពាន់នាក់ មកពីរោងចក្រចំនួន២៣ ធ្វើសន្និសីទសុំអន្តរាគមន៍ជាថ្មីពីក្រសួងការងារ និងលោកនាយករដ្ឋមន្រ្តី ឱ្យចាត់ការបន្ទាន់ចំពោះករណីរំលោភបំពានសិទ្ធិកម្មករដែលកើតមានជាបន្តបន្ទាប់ ដោយមិនមានដំណោះស្រាយ តាំងពីឆ្នាំ២០១៤មក។
មនុស្សចាស់នៅប្រទេសកម្ពុជាកំពុងប្រឈមបញ្ហាជាច្រើនទាំងសុខភាព និងហិរញ្ញវត្ថុ ខណៈការគាំទ្រផ្នែកសង្គមនៅមានកម្រិតទាប។
លោក ជូង ជូងី មេធាវីការពារក្តីឱ្យស្ថាបនិកគណបក្សបេះដូងជាតិអះអាងថា ការចេញដីកាឱ្យនាំខ្លួនលោក សៀម ភ្លុក កូនក្តីរបស់លោក គឺជារឿងដែលមិនត្រឹមត្រូវ ដោយសារមន្រ្តីបញ្ជូនដីកាឱ្យចូលខ្លួនខុសអាសយដ្ឋាន ហើយកូនក្តីរបស់លោកមិនបានទទួលដីកា។
អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ បានធ្វើដំណើរទៅកាន់ខេត្តបាត់ដំបងដើម្បីសម្ភាសន៍អតីតអ្នករស់នៅមណ្ឌលកុមារកំព្រាទាំងនោះ ដែលពួកគេបានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងកំពុងតែធ្វើការរួមគ្នាដើម្បីការតស៊ូមតិនាំមកនូវការផ្លាស់ប្តូរ។
ជាង ៧ ឆ្នាំក្រោយការផ្ទុះហេតុការណ៍នោះ ប្រជាពលរដ្ឋដែលកំពុងផ្ទុកមេរោគអេដស៍លើកឡើងថា ពួកគេបានធូរស្បើយពីការរើសអើង ប៉ុន្តែត្រូវប្រឈមបញ្ហាជីវភាពដោយសារតែជំងឺ។
ក្រោយតុលាការប្រកាសសាលក្រមបានបន្តិចនោះ ក្រុមភរិយារបស់សកម្មជនបក្សប្រឆាំងដែលតវ៉ានៅខាងក្រៅតុលាការ ត្រូវបានក្រុមសន្តិសុខចាស់អូស រុញច្រាន បណ្តាលឱ្យរងរបួសស្រាល។
ពលរដ្ឋមួយចំនួនដែលរស់នៅរាជធានីភ្នំពេញ បានឲ្យដឹងថា ពួកគេកំពុងរងផលប៉ះពាល់ដោយផ្ទាល់ពីបញ្ហាប្រឈមសេដ្ឋកិច្ចទាំងនេះ ដោយខ្លះស្ទើរតែមិនអាចបន្តរបរចិញ្ចឹមជីវិតប្រចាំថ្ងៃរបស់ខ្លួនបាន។ ពួកគេស្នើឲ្យរដ្ឋាភិបាលជួយសម្រួលឲ្យតម្លៃប្រេងសាំងចុះថោក ដើម្បីពួកគេអាចមានលទ្ធភាពបន្តការប្រកបរបររបស់ពួកគេតទៅមុខបាន។
លោកស្រី ជាម ផល្លី ជាស្ថាបត្យករស្រ្តីដំបូងគេនៅកម្ពុជា បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យបានដួលរលំ។ បច្ចុប្បន្ន លោកស្រីគឺជាស្ថាបត្យករជាន់ខ្ពស់ម្នាក់ ក្នុងចំណោមស្រ្តីត្រឹមតែ ៣ ទៅ ៤ នាក់ប៉ុណ្ណោះ ដែលបានរួមចំណែកយ៉ាងច្រើនដល់ការអភិរក្ស និងការរក្សាប្រាសាទបុរាណនៅកម្ពុជា។
សង្គ្រាមឈ្លានពាននេះដែលទទួលបានការចាប់អារម្មណ៍ពីប្រទេសនៅទូទាំងពិភពលោក ក៏បានធ្វើឲ្យប្រជាជនកម្ពុជាមួយចំនួនបារម្ភថា កម្ពុជាអាចនឹងរងឥទ្ធិពលពលនៃផលប៉ះពាល់សេដ្ឋកិច្ចពិភពលោក និងឥទ្ធិពលពីអាវុធនុយក្លេអ៊ែរទៀតផង នៅពេលរុស្ស៊ីបញ្ជាឲ្យកងទ័ពនុយក្លេអ៊ែររបស់ខ្លួនឲ្យត្រៀមប្រយុទ្ធ។
កាលពីរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ អាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញបានបង្ខំឱ្យកូដករក្រុមហ៊ុនណាហ្គាវើលដ៍ចំនួន៦៤នាក់ ចូលក្នុងរថយន្តក្រុងនិងបាននាំពួកគេទៅកាន់មណ្ឌលធ្វើចត្តាឡីស័កជំងឺកូវីដ១៩ មួយស្ថិតក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ព័ត៌មានផ្សេងទៀត