កិច្ចប្រជុំកំពូលអាស៊ានផ្តោតលើបញ្ហាមីយ៉ាន់ម៉ានិងបញ្ហាសន្តិសុខផ្សេងៗ
ក្រុមមេដឹកនាំអាស៊ានបានចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី៤០និង៤១របស់ខ្លួននៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ដោយគ្មានវត្តមានតំណាងមកពីប្រទេសភូមា ឬមីយ៉ាន់ម៉ាចូលរួម។ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយផ្តើមចេញពីសុន្ទរកថារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៃប្រទេសកម្ពុជាដែលជាប្រធានអាស៊ាន ជាមួយនឹងការតាំងចិត្តខ្ពស់ទៅលើការបន្តពង្រឹងឯកភាព សាមគ្គីភាព និង មជ្ឈភាពអាស៊ាន ដែលកំពុងប្រឈមនឹងបញ្ហាស្មុគស្មាញច្រើនទាំងក្នុងតំបន់និងសាកល។ អ្នកនាង កាន់ វិច្ឆិកា និង លោក សុខ ខេមរា នៃវីអូអេ ពិភាក្សានិងរាយកាណ៍ពីកន្លែងកិច្ចប្រជុំកំពូលអាស៊ាននេះ តាមការផ្សាយ Facebook Live៕