ការប្រឹងប្រែងរបស់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ត្រូវបានអ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយបារម្ភថា អាចត្រូវបានប្រើប្រាស់ ដើម្បីបំបិទសំឡេងក្រុមអ្នករិះគន់។
សាលាដំបូងខេត្តរតនគិរីបានកំណត់យកថ្ងៃទី២៥ ខែធ្នូនេះ ដើម្បីបើកសវនាការជំនុំជម្រះក្ដីលើអតីតអ្នកសារព័ត៌មានទាំងពីររូបពីបទ «ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍» ក្រោយការចោទប្រកាន់អស់រយៈពេលជាងពីរឆ្នាំ។
លោក អូន ភាព និងលោក Zsombor Peter ត្រូវបានអាជ្ញាធរខេត្តរតនគីរី ចោទប្រកាន់ពីបទ«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៍» ក្រោយពីអ្នកកាសែតទាំងពីរ បានចុះទៅយកព័ត៌មាននៅខេត្តរតនគីរី កាលពីខែឧសភា ឆ្នាំ២០១៧ ដើម្បីធ្វើសេចក្ដីរាយការណ៍ព័ត៌មាន មុនការបោះឆ្នោតឃុំសង្កាត់។
អង្គជំនុំជម្រះសាលាឧទ្ធរណ៍នឹងប្រកាសសាលដីកាសម្រេចនៅថ្ងៃទី៣០ខែធ្នូនេះ។ នេះបើយោងតាមមេធាវីរបស់ពួកគេ។
អតីតអ្នកយកព័ត៌មាន The Cambodia Daily គឺលោក អូន ភាព និងលោក Zsombor Peter សញ្ជាតិកាណាដា ត្រូវបានអាជ្ញាធរខេត្តរតនគីរី ចោទប្រកាន់ពីបទ «ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ» ក្រោយពីអ្នកកាសែតទាំងពីរ បានចុះទៅយកព័ត៌មាននៅក្នុងឃុំមួយក្នុងខេត្តរតនគីរី កាលពីខែឧសភា ឆ្នាំ២០១៧
ក្រោយពីត្រូវបាត់បង់មធ្យោបាយផ្សាយតាមវិទ្យុនៅក្នុងការបង្ក្រាបចំពោះសារព័ត៌មានឯករាជ្យនៅកម្ពុជា កាលពីពាក់កណ្តាលឆ្នាំ២០១៧ វិទ្យុសំឡេងប្រជាធិបតេយ្យ វីអូឌី កំពុងខិតខំទាក់ទាញប្រិយមិត្តតាមអនឡាញវិញ ដើម្បីជំនួសឲ្យអ្នកស្តាប់វិទ្យុដែលខ្លួនបានបាត់បង់។
អង្គការការពារសេរីភាពសារព័ត៌មានក្នុងពិភពលោកមួយ បានប្រកាសជ័យលាភីនៃពានរង្វាន់សេរីភាពសារព័ត៌មានអន្តរជាតិប្រចាំឆ្នាំ២០១៩នេះ ដល់លោក Maxence Melo ដែលជាអ្នកសារព័ត៌មានជាតិតង់សានីនិងជាស្ថាបនិកគេហទំព័រព័ត៌មានឈ្មោះ Jamii Forums។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (RSF) ឲ្យដឹងថា សេរីភាពសារព័ត៌មានរបស់កម្ពុជាថ្នាក់ចំណាត់ថ្នាក់ពី១៤២ ទៅ១៤៣ ក្នុងចំណោម ១៨០ប្រទេស។
សម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជាដែលហៅកាត់ថា ខេមបូចា ដែលទើបតែត្រូវបានបង្កើតឡើងដើម្បីការពារអ្នកសារព័ត៌មានកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលនិងអាជ្ញាធរកម្ពុជាធានាដល់សិទ្ធិសេរីភាពរបស់អ្នកសារព័ត៌មានកម្ពុជាក្នុងការបំពេញកិច្ចការងាររបស់ខ្លួន។
ក្រុមអង្គការនិងស្ថាប័នការពារអ្នកកាសែតនិងសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក បានថ្កោលទោសការសម្រេចរបស់តុលាការភ្នំពេញ ក្នុងការបន្តស៊ើបអង្កេតលើសំណុំរឿងក្ដីរបស់អតីតអ្នកយកព័ត៌មានអាស៊ីសេរីពីររូប ដោយបានអំពាវនាវឱ្យអាជ្ញាធរទម្លាក់បទចោទប្រកាន់លើអ្នកទាំងពីរនាក់នេះ។
អ្នកស្រី ឡាំ ចន្ថា ដែលជាភរិយារបស់សុធារិន្ទ បាននិយាយថា អ្នកស្រីមានការបារម្ភពីស្ថានភាពគ្រួសារ នៅពេលដែលសាលក្រមត្រូវលើកពេលជាលើកទីពីរ។ អ្នកស្រីបាននិយាយថា៖ «អាហ្នឹង កាន់តែអូស[បន្លាយ] កាន់តែពិបាកជីវភាពក្នុងគ្រួសារយើងណា»។
ព័ត៌មានផ្សេងទៀត
No media source currently available