អ្នកជំនាញខាងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបារម្ភថា រដ្ឋាភិបាលកម្ពុជាអាចប្រើប្រាស់លេសព័ត៌មានក្លែងក្លាយជាអាវុធដើម្បីបំបិទសំឡេងអ្នករិះគន់។
អ្នកផ្សព្វផ្សាយព័ត៌មានក្នុងប្រទេសតួកគីស្ថិតនៅក្រោមការត្រួតត្រាខ្លឹមសារយ៉ាងតឹងរឹង ដែលធ្វើឲ្យការរិះគន់រដ្ឋាភិបាល មានលក្ខណៈពិបាក ឬមិនអាចធ្វើបាន។
ភាពចលាចលនិងបាតុកម្មជាច្រើនថ្ងៃ បានកើតឡើងក្រោយពីមានឧបទ្ទវហេតុទាក់ទងនឹងការប្រកាន់ពូជសាសន៍ក្នុងទីក្រុងចំនួនពីរ ដែលឧបទ្ទវហេតុនោះពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការរំលោភបំពានទៅលើនិស្សិតជនជាតិដើមភាគតិចអម្បូរប៉ាពូញូវហ្គីណេ។
លោក John Lansing អាយុ៦២ឆ្នាំ ដែលជានាយកនៃការផ្សព្វផ្សាយព័ត៌មានតាមបណ្តាញទូរទស្សន៍អាមេរិកជើងចាស់មួយរូប នឹងចាកចេញពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់បណ្តាញផ្សាយព័ត៌មានសាកល ឬហៅកាត់ថា USAGM នៅចុងខែកញ្ញានេះ។
សេរីភាពសារព័ត៌មាននៅកម្ពុជានៅបន្តធ្លាក់ចុះដោយសារអាជ្ញាធរមានការរឹតត្បិត សេរីភាព ការរើសអើងពីអាជ្ញាធររដ្ឋាភិបាល ការគំរាមកំហែង ហើយនិងមិនផ្តល់អាជ្ញាប័ណ្ណជាដើម។ នេះជាការអះអាងរបស់លោក ប៉ា ងួនទៀង នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។
លោក យាង សុធារិន្ទ និងលោក អ៊ួន ឈិន រង់ចាំសាលក្រមរបស់តុលាការក្រុងភ្នំពេញដែលនឹងសម្រេចថា តើពួកគេមានទោសឬគ្មានទោសទាក់ទងនឹងបទចោទអំពីអំពើចារកម្មឲ្យសហរដ្ឋអាមេរិក។ ប៉ុន្តែពួកគេបដិសេធការចោទប្រកាន់នេះ។
នៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ តុលាការក្រុងភ្នំពេញនឹងត្រូវប្រកាសសាលក្រមសម្រេចដាក់ទោសឬលើកលែងទោសអតីតអ្នកកាសែតវិទ្យុអាស៊ីសេរីចំនួនពីររូប។
មន្រ្តីសិទ្ធិមនុស្សអះអាងថា សេរីភាពនៃការជួបប្រជុំ ប្រមូលផ្តុំ និងការបញ្ចញមតិនៅ កម្ពុជា ចេះតែបន្តធ្លាក់ចុះ ដែលគួរតែមានការស្តារឡើងវិញ។
នៅថ្ងៃសុក្រនេះ តុលាការរាជធានីភ្នំពេញបានបើកសវនាការជំនុំជម្រះជាលើកទីពីរលើសំណុំរឿងរបស់អតីតអ្នកសារព័ត៌មានអាស៊ីសេរីពីររូប ទាក់ទងនឹងបទចោទប្រកាន់ពីការធ្វើចារកម្មឲ្យរដ្ឋបរទេស។ អ្នកទាំងពីរនៅតែរក្សាក្តីសង្ឃឹមថា ពួកគេនឹងទទួលបានសេរីភាពក្នុងពេលឆាប់ៗ។
ក្នុងរយៈពេលពីរខែចុងក្រោយនេះ ក្រសួងព័ត៌មានកម្ពុជាបានស្នើបន្ថែមទីប្រឹក្សាចំនួនជិត២០០នាក់។ មន្ត្រីផ្លូវការរបស់ក្រសួងនេះអះអាងថា ពួកគេទាំងនោះមានគុណសម្បត្តិក្នុងការងារ។ ប៉ុន្តែអ្នកជំនាញព្រួយបារម្ភអំពីផលប៉ះពាល់ដល់វិជ្ជាជីវៈសារព័ត៌មាន។
សាលាដំបូងរាជធានីភ្នំពេញបានប្រើរយៈពេលប្រមាណបួនម៉ោងក្នុងការសួរដេញដោលក្នុងសវនាការកាត់ទោស អតីតអ្នកសារព័ត៌មានរបស់វិទ្យុអាស៊ីសេរីចំនួនពីររូប នៅថ្ងៃសុក្រនេះ។ តុលាការនឹងធ្វើសេចក្តីសន្និដ្ឋានលើសំណុំរឿងនេះនៅខែក្រោយ។
សាលាដំបូងរាជធានីភ្នំពេញគ្រោងនឹងបើកសវនាការ ដើម្បីកាត់សេចក្តីលើអតីតអ្នកយកព័ត៌មានពីររូបរបស់វិទ្យុអាស៊ីសេរីនៅចុងខែកក្កដានេះ។ អ្នកកាសែតទាំងពីររូបរំពឹងថា ពួកគេគួរតែត្រូវទទួលបានយុត្តិធម៌ចំពោះអ្វីដែលពួកគេអះអាងថា ពួកគេមិនបានប្រព្រឹត្តខុសនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available