នៅថ្ងៃអង្គារនេះ ប្រទេសចិនបានគំរាមចាត់ «វិធានការសមស្រប» មួយ បន្ទាប់ពីសហរដ្ឋអាមេរិកបានបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិនចំនួន ៤ ទៀត នៅក្នុងសហរដ្ឋអាមេរិក។
លោក Michael Pack ដែលជានាយកប្រតិបត្តិថ្មីរបស់ទីភ្នាក់ងារ USAGM នេះ បានចេញវិធានការដូចនេះ នៅក្នុងការជូនដំណឹងដែលបានចេញផ្សាយកាលពីយប់ថ្ងៃពុធ។
លោកស្រី Amanda Bennett ជានាយករបស់ VOA អស់រយៈពេល៤ឆ្នាំបានចុះចេញពីតំណែងកាលពីថ្ងៃចន្ទម្សិលមិញ បន្ទាប់ពីការពារឯករាជ្យភាពកាសែតរបស់អង្គការសារព័ត៌មានដែលផ្តល់ថវិកាដោយអ្នកបង់ពន្ធដារសហរដ្ឋអាមេរិកទប់ទល់នឹងការវាយប្រហារពីសេតវិមានថា VOA ផ្សព្វផ្សាយការឃោសនារបស់ចិន។
អ៊ីមែលមួយរបស់មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺសហរដ្ឋអាមេរិក CDC ដែលបានផ្សព្វផ្សាយក្រោមច្បាប់សេរីភាពសារព័ត៌មាន បានបញ្ជាក់ប្រាប់បុគ្គលិកផ្នែកទំនាក់ទំនងរបស់ខ្លួនកុំឲ្យឆ្លើយតបជាមួយនឹងសំណើសុំយោបល់ណាមួយរបស់សំឡេងសហរដ្ឋអាមេរិក VOA។
អភិបាលរដ្ឋ Minnesota លោក Tim Walz បានចេញសេចក្ដីសុំទោសជាសាធារណៈមួយ ទាក់ទិននឹងការចាប់ខ្លួនក្រុមអ្នកកាសែត CNN នេះ ដោយបាននិយាយថា៖ «រឿងនេះមិនគួរកើតឡើងទាល់តែសោះ»។
កាលពីថ្ងៃសៅរ៍ម្សិលមិញ គណៈកម្មាធិការដើម្បីការពារអ្នកកាសែត (Committe to Protect Journalists) ដែលហៅកាត់ថា CPJ នៅក្នុងសហរដ្ឋអាមេរិក បានថ្កោលទោសការវាយប្រហារនានាដែលប៉ូលិស និងអ្នកតវ៉ាបានធ្វើចំពោះអ្នកកាសែតដែលយកព័ត៌មានអំពីការតវ៉ានៅទូទាំងសហរដ្ឋអាមេរិក។
តុលាការកំពូលបានរក្សាទុកលិខិតឆ្លងដែនរបស់អតីតអ្នកសារព័ត៌មានអាស៊ីសេរីលោក អ៊ួន ឈិន និងលោក យាង សុធារិន្ទដោយបកស្រាយថា«ឯកសារទាំងនោះចាំបាច់សម្រាប់នីតិវិធីបន្ថែមនៅតុលាការ»។
ពួកអ្នកកាសែតនៅក្នុងទ្វីបអាមេរិកឡាទីនកំពុងត្រូវគំរាមកំហែងដោយវោហាសាស្ត្រ អរិភាពពីរដ្ឋាភិបាល ការធ្វើទុក្ខបុកម្នេញ និងការសម្លាប់ថែមទៀតផង។
អង្គការអ្នកសារព័ត៌មានគ្មានព្រំដែននៅថ្ងៃសុក្រនេះបានអំពាវនាវឲ្យអាជ្ញាធរកម្ពុជាដោះលែងអ្នកសារព័ត៌មានក្នុងស្រុកគឺលោកសុខ ឧត្តម ដែលត្រូវបានចាប់ និងឃុំខ្លួនកាលពីសប្តាហ៍មុន។
ស្ថាប័នរដ្ឋាភិបាលថ្នាក់ខេត្តក្នុងប្រទេសចិនកំពុងដើរតួនាទីនាំមុខគេក្នុងយុទ្ធនាការរឹតត្បិតព័ត៌មាននៅលើបណ្តាញអ៊ីនធឺណិតក្នុងទ្រង់ទ្រាយដ៏ធំដែលមិនធ្លាប់មានពីមុនមក។
ការបិទបណ្តាញផ្សព្វផ្សាយហ្វីលីពីនដែលមានអាយុកាល ៧៤ ឆ្នាំ ភ្លាមៗ គឺជាសកម្មភាពផ្លូវច្បាប់លើកទី ២ នៅក្នុងប្រទេសហ្វីលីពីននៅឆ្នាំនេះប្រឆាំងនឹងបណ្តាញផ្សព្វផ្សាយដែលដេញដោលប្រធានាធិបតី។ ករណីនេះធ្វើឱ្យមានក្តីបារម្ភកាន់តែខ្លាំងអំពីសេរីភាពសារព័ត៌មាននៅក្នុងប្រទេសហ្វីលីពីន។
រដ្ឋាភិបាលចិនបានសម្លុតដើម្បីជ្រៀតជ្រែកការងាររបស់អ្នកកាសែតសហរដ្ឋអាមេរិកក្នុងទីក្រុងហុងកុង ហើយបាននិយាយទៀតថា ការសម្រេចណាមួយដែលប៉ះពាល់ស្វ័យភាពរបស់ក្រុងហុងកុងអាចប៉ះពាល់ការវាយតម្លៃឋានៈភាពរបស់ក្រុងហុងកុង។ នេះតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
ព័ត៌មានផ្សេងទៀត
No media source currently available