ក្រោយពីការចាប់ខ្លួននិងដកអាជ្ញាបណ្ណសារព័ត៌មានក្នុងស្រុក អង្គការ សមាគម សហជីព និងសហគមន៍ជាង ១៣០ បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាទម្លាក់ចោលបទចោទប្រកាន់ចំពោះអ្នកសារព័ត៌មានដែលត្រូវបានចាប់ខ្លួន និងឲ្យបញ្ឈប់ការយារយីលើអ្នកកាសែតផ្សេងៗទៀត។
ព្រះរាជអាជ្ញាតុលាការខេត្តកំពង់ឆ្នាំង លោក ឡុង ស៊ីថា ដែលកាន់សំណុំរឿងនេះ មានប្រសាសន៍ថា លោកបានចោទប្រកាន់លោក សុខ ឧត្តម ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមក្រមព្រហ្មទណ្ឌត្រង់មាត្រា៤៩៥ ដែលអាចជាប់ពន្ធនាគារពី៦ខែទៅ២ឆ្នាំ ប្រសិនបើរកឃើញកំហុស។
លោក មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់វីអូអេនៅថ្ងៃពុធនេះថា អាជ្ញាធរបានព្រមានសារព័ត៌មានមួយនេះជាច្រើនដងហើយ មុននឹងចាត់វិធានការចុងក្រោយនេះ។
មូលនិធិនេះក៏បានពិនិត្យទៅលើការអះអាងនៅលើប្រព័ន្ធផ្សព្វផ្សាយអំពីជំងឺរាតត្បាតនេះ ហើយបានអំពាវនាវឲ្យអ្នកសារព័ត៌មានបញ្ជាក់ការពិតមុននឹងចេញផ្សាយព័ត៌មាន ដើម្បីបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិត។
ពួកអ្នករិះគន់ប្រធានាធិបតីហ្វីលីពីន Rodrigo Duterte បាននិយាយថា បណ្តាញ ព័ត៌មាននេះបានត្រូវបិទជាការសងសឹកចំពោះការរឹះគន់ជារឿយៗរបស់ខ្លួនដល់ប្រធានាធិបតី Duterte ចាប់តាំងពីលោកបានឡើងកាន់អំណាចនៅឆ្នាំ២០១៦មក។
អ្នកកាសែតនៅក្នុងប្រទេសសូម៉ាលីមានអារម្មណ៍ថារងការគំរាមកំហែងកាន់តែខ្លាំងពីការធ្វើទុក្ខបុកម្នេញ និងការចាប់ខ្លួន ដោយក្រុមមេដឹកនាំ ដែលពួកគេហៅថា ជាមេដឹកនាំចូលចិត្តប្រើហិង្សា។
បទបញ្ជានេះបានកើតមាននៅពេលដែលហ្វីលីពីន ធ្វើការដើម្បីរាំងខ្ទប់ការរាតត្បាតនៃមេរោគកូរ៉ូណា ហើយប្រជាពលរដ្ឋពឹងផ្អែកកាន់តែខ្លាំងឡើងលើអង្គការព័ត៌មានដើម្បីផ្តល់ព័ត៌មានដល់ពួកគេអំពីការរាតត្បាតនៃជំងឺឆ្លងនេះ។
អ្នកយកព័ត៌មានជនជាតិកាមេរូន បានប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក ដោយការតវ៉ាប្រឆាំងនឹងការរំលោភបំពានពីសំណាក់រដ្ឋាភិបាល ក៏ដូចជាពីក្រុមឧទ្ទាមដែលកំពុងប្រយុទ្ធទាមទារឲ្យមានរដ្ឋឯករាជ្យមួយ។
ទីភ្នាក់ងារ USAGM និយាយថា មហោស្រពភាពយន្តនេះ មានគោលបំណង«អប់រំទស្សនិកជនអំពីសារសំខាន់នៃសេរីភាពសារព័ត៌មាននៅជុំវិញពិភពលោក»។
ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវកាលពីថ្ងៃអាទិត្យម្សិលមិញឲ្យរដ្ឋាភិបាលនានានៅជុំវិញពិភពលោកធានាថា អ្នកកាសែតអាចធ្វើការរបស់ពួកគេដោយមានសុវត្ថិភាពនៅក្នុងអំឡុងពេលវិបត្តិជំងឺកូវីដ១៩ នេះ។
នៅថ្ងៃអាទិត្យ ទី៣ ខែឧសភានេះគឺជាទិវាសេរីភាពសារព័ត៌មានអន្តរជាតិ។ អ្នកសារព័ត៌មាននៅកម្ពុជាមួយចំនួន និងអង្គការធ្វើការលើវិស័យសារព័ត៌មានលើកឡើងថាចាប់តាំងពីការបង្ក្រាបប្រព័ន្ធផ្សព្វផ្សាយនៅឆ្នាំ២០១៧មក សេរីភាពសារព័ត៌មាននៅកម្ពុជានៅតែបន្តរងការរឹតត្បិត។
ព័ត៌មានផ្សេងទៀត
No media source currently available