អ្នកសារព័ត៌មានអ៊ីរ៉ង់ម្នាក់ដែលការងារលោកបានជួយជំរុញឲ្យមានការធ្វើបាតុកម្មទូទាំងប្រទេសចំពោះស្ថានភាពសេដ្ឋកិច្ចកាលពីឆ្នាំ២០១៧ ត្រូវបានកាត់ទោសប្រហារជីវិតដោយសារទង្វើរបស់លោកនេះ។
អ្នកនាំពាក្យតុលាការនិយាយថា ទោសប្រហារជីវិតលោក Ruhollah Zam ត្រូវប្រកាសកាលពីថ្ងៃអង្គារ។
គេហទំព័រឈ្មោះ AmadNews របស់លោក Zam បានបង្កើតគណនីតាមបណ្តាញ Telegram ដ៏មានប្រជាប្រិយភាព ដែលបានជួយផ្តល់ដំណឹងដល់ពលរដ្ឋអំពីពេលវេលានៃបាតុកម្មនិងផ្សាយព័ត៌មានដ៏គួរឲ្យអាម៉ាស់របស់មន្ត្រីអ៊ីរ៉ង់។
លោក Zam បានរស់នៅនិរទេសក្នុងទីក្រុងប៉ារីសប្រទេសបារាំងមុននឹងលោកត្រូវគេទាក់ទាញឲ្យត្រឡប់ទៅអ៊ីរ៉ង់វិញ ហើយអាជ្ញាធរបារាំងបានថ្កោលទោសចំពោះការកាត់ទោសប្រហារជីវិតនេះ។
លោក Zam នៅអាចប្តឹងឧទ្ធរណ៍បាន៕