អតីតអ្នកយកព័ត៌មានឱ្យទូរទស្សន៍ NICE TV ប្រចាំខេត្តព្រះវិហារលោក ទ្រី សុផល ចាត់ទុកបណ្តឹងពីបទចោរកម្មប្រឆាំងនឹងលោកថា មានឫសគល់ចេញពីគំនុំចាស់ផ្ទាល់ខ្លួនជាមួយនឹងមន្ត្រីតុលាការម្នាក់នៅក្នុងខេត្តនេះ ពាក់ព័ន្ធនឹងការធ្វើសេចក្តីរាយការណ៍ព័ត៌មានអំពីការឈូសឆាយដីព្រៃរដ្ឋ ក្នុងស្រុកគូលែនកាលពីឆ្នាំមុន។
លោក ឡេ វ៉ាន់ ហ្ស៊ុង (Le Van Dung) បានបង្ហោះវីដេអូ និងអត្ថបទក្នុងបណ្តាញសង្គមអំពីអំពើពុករលួយ និងការរឹបអូសដីធ្លី និងធ្វើអត្ថាធិប្បាយលើបញ្ហានយោបាយ និងសង្គម។
កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានចេញលិខិតជម្រាបប្រធានមន្ទីរព័ត៌មានទាំង ២៥ រាជធានី ខេត្ត មិនត្រូវបន្តផ្តល់អាជ្ញាបណ្ណឱ្យគេហទំព័រព័ត៌មាន ឬសារព័ត៌មានអនឡាញចំនួន៣ ក្រោមហេតុផលថា អង្គភាពព័ត៌មានទាំងនោះ បានបំពានក្រមសីលធម៌វិជ្ជាជីវៈ។
នៅថ្ងៃចុងក្រោយនៃការចេញផ្សាយរបស់ខ្លួន ក្រុមអ្នកយកព័ត៌មានរបស់ក្រុមហ៊ុន CitizenNews បានបញ្ជាក់ច្បាស់ថា ការសម្រេចបិទទ្វាររបស់ក្រុមហ៊ុននេះ គឺដោយសារតែការភ័យខ្លាច បន្ទាប់ពីក្រុមប៉ូលិសក្រុងហុងកុង បានវាយឆ្មក់ចូលឆែកឆេរ និងចាប់ខ្លួនបុគ្គលិកមួយចំនួនរបស់ក្រុមហ៊ុនព័ត៌មាន Stand News នៅសប្តាហ៍មុននោះ។
អ្នកកាសែតថតរូបក្នុងស្រុកម្នាក់ដែលមិនធ្វើការឲ្យអង្គភាពណាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានស្លាប់នៅក្នុងការឃុំឃាំងរបស់ពួកយោធា បន្ទាប់ពីបានត្រូវចាប់ខ្លួនកាលពីសប្តាហ៍មុន ខណៈដែលលោកកំពុងរាយការណ៍ពីការតវ៉ាប្រឆាំងមួយ។
តុលាការមួយក្នុងទីក្រុងហាណូយ កាលពីថ្ងៃអង្គារ បានកាត់ទោសដាក់ពន្ធនាគារអ្នកកាសែតប្រឆាំងម្នាក់ ដែលមានឈ្មោះបោះសំឡេងក្នុងចំណោមអ្នកកាសែតប្រឆាំងជាច្រើននាក់ឲ្យជាប់ពន្ធនាគារចំនួន៩ឆ្នាំ ពីបទធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋ ដែលជាការដាក់ពន្ធនាគារចុងក្រោយថ្មីបំផុតមួយ ទៅលើអ្នកសារព័ត៌មាននៅវៀតណាម។
លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានសង្កត់ធ្ងន់ថា កិច្ចសហការល្អក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយ បានធ្វើឲ្យរដ្ឋាភិបាលប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ភាពជាដៃគូជាមួយស្ថាប័នព័ត៌មានដើម្បីរក្សា«សន្តិភាព និងការអភិវឌ្ឍ»ផងដែរ។
ការថ្លែងបញ្ជាឲ្យប្រធានមន្ទីរព័ត៌មានខេត្ត ត្រួតពិនិត្យអ្នកសារព័ត៌មានទាំងអស់ដែលចូលមកយកព័ត៌មានក្នុងខេត្តកំពត ដោយចាំបាច់ត្រូវជូនដំណឹងដល់អាជ្ញាធរខេត្តជាមុនកាលពីពេលថ្មីៗនេះរបស់អភិបាលខេត្តកំពត បានរងការរិះគន់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន អ្នកជំនាញក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន។
អ្នកកាសែតទាំងពីរនាក់នោះ បានធ្វើសេចក្តីរាយការណ៍ព័ត៌មាន ជុំវិញភាពតានតឹងខាងសាសនានៅក្នុងរដ្ឋមួយនេះ ដែលនៅពេលនោះ មានការវាយប្រហារទៅលើជនជាតិភាគតិចមូស្លីមកាលពីខែមុន។
តុលាការរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃសុក្រនេះ បានកាត់ទោសអ្នកកាសែតអាមេរិកាំងម្នាក់ឱ្យជាប់ពន្ធនាគារ១១ ឆ្នាំ ក្រោមការចោទប្រកាន់ថា បានជួបជុំគ្នាដោយខុសច្បាប់ ការញុះញង់ប្រឆាំងនឹងយោធា និងការបំពានច្បាប់ទិដ្ឋាការ។
ព័ត៌មានផ្សេងទៀត
No media source currently available