ការសម្រេចចិត្តរបស់លោកប្រធានាធិបតី Joe Biden ក្នុងការបញ្ចប់យុទ្ធនាការបោះឆ្នោតប្រកួតតំណែងប្រធានាធិបតីមួយអាណត្តិទៀតនិ ងការគាំទ្រអនុប្រធានាធិបតីរបស់លោកគឺលោកស្រី Kamala Harris ជាអ្នកបន្តវេនពីលោកបានធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងក្លានៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ។
ក្រសួងការបរទេសអាមេរិកបានបដិសេធមិនបញ្ចេញមតិលើការសន្ទនាការទូតលក្ខណៈឯកជនរវាងរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និងសមភាគីរបស់លោកទាក់ទិននឹងការសម្រេចចិត្តរបស់លោក Biden នេះ។
លោក Biden បានកាន់តំណែងនិងបំពេញតួនាទីធំៗនៅក្នុងនយោបាយអាមេរិកនាអំឡុងរយៈពេល ៣៦ ឆ្នាំចុងក្រោយនេះ ក្នុងនាមជាសមាជិកព្រឹទ្ធសភានៃគណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ Delaware ពីឆ្នាំ ១៩៧៣ ដល់ឆ្នាំ ២០០៩ និងក្នុងនាមជាអនុប្រធានាធិបតីក្រោមរដ្ឋបាលរបស់អតីតប្រធានាធិបតីលោក Barack Obama។
លោកប្រធានាធិបតី Joe Biden បានប្រកាសកាលពីថ្ងៃអាទិត្យថា លោកនឹងបញ្ចប់ការប្រឹងប្រែងស្វែងរកការឈ្នះការបោះឆ្នោតឡើងវិញ ហើយបានគាំទ្រអនុប្រធានាធិបតី អ្នកស្រី Kamala Harris ឱ្យក្លាយជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យនៅលើសន្លឹកឆ្នោតខែវិច្ឆិកា។
ការសម្រេចចិត្តនេះកើតឡើងបន្ទាប់ពីមានការកើនឡើងនូវសម្ពាធពីសម្ព័ន្ធមិត្តនៃគណបក្សប្រជាធិបតេយ្យរបស់លោក Biden ឱ្យលោកដើរចេញបន្ទាប់ពីការជជែកដេញដោលកាលពីថ្ងៃទី ២៧ខែមិថុនា។
ការប្រកាសនេះ ធ្វើឲ្យការបោះឆ្នោតប្រធានាធិបតីក្រឡាប់ចាក់ បន្ទាប់ពីការជជែកដេញដោលគ្នាដែលបានជំរុញឱ្យសមាជិកសភាជាច្រើនរូបជំរុញឱ្យលោក Biden ដកខ្លួនចេញពីការប្រកួតប្រជែង។
លោក Trump បានអង្គុយនៅក្នុងជួរទស្សនិកជនមើលសន្និបាតជាតិនេះអស់ពេញមួយសប្តាហ៍មកហើយ ប៉ុន្តែថ្ងៃព្រហស្បតិ៍ជាសុន្ទរកថាសាធារណៈដំបូងរបស់លោកចាប់តាំងពីលោកបានក្លាយជាគោលដៅនៃការប៉ុនប៉ងធ្វើឃាតកាលពីថ្ងៃសៅរ៍សប្ដាហ៍មុនមក។
លោកប្រធានាធិបតី Joe Biden នៃសហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងភាពឯកោទាំងខាងរូបកាយ និងនយោបាយកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលលោកសម្រាកព្យាបាលជំងឺកូវីដ១៩ នៅដំណាក់កាលសំខាន់នៃយុទ្ធនាការរបស់លោក ហើយអ្នកប្រជាធិបតេយ្យកាន់តែច្រើនជំរុញឱ្យលោកចុះចេញពីតំណែងជាបេក្ខជនរបស់គណបក្ស។
គណបក្សប្រជាធិបតេយ្យគ្រោងនឹងរៀបចំការបោះឆ្នោតតាមអនឡាញដើម្បីធ្វើឱ្យលោកប្រធានាធិបតី Joe Biden ក្លាយជាបេក្ខជនជាផ្លូវការរបស់ពួកគេនៅក្នុងសប្តាហ៍ដំបូងនៃខែសីហា ដោយជំរុញឱ្យមានផែនការធ្វើដូច្នេះ មុនពេលសន្និបាតជាតិរបស់គណបក្សនៅពីរសប្តាហ៍ក្រោយ។
គណបក្សសាធារណរដ្ឋរបស់សហរដ្ឋអាមេរិកបានដាក់អតីតគូប្រជែងផ្ទៃក្នុងបក្សរបស់លោក Donald Trump មួយចំនួនឱ្យបង្ហាញជាខ្លួនលើឆាកនៅយប់ទីពីរនៃសន្និបាតជាតិតែងតាំងបេក្ខភាពប្រធានាធិបតីរបស់ខ្លួន។
ការប៉ុនប៉ងធ្វើឃាតលោក Donald Trump កាលពីចុងសប្តាហ៍កន្លង បានធ្វើឱ្យការស្ងប់ស្ងាត់វិញនូវការជជែករឿងលោក Biden គួរបន្តប្រឡូកក្នុងឆាកនយោបាយនាពេលអនាគតទៀតឬយ៉ាងណានោះ។ ប៉ុន្តែខណៈលោក Trump បន្តដំណើរទៅមុខកាលពីថ្ងៃចន្ទ
លោក J.D. Vance ចូលរួមយុទ្ធនាការប្រជែងយកតំណែងប្រធានាធិបតី របស់បក្សសាធារណរដ្ឋ ជាបេក្ខជនអនុប្រធានាធិបតីវ័យក្មេងបំផុត ចាប់តាំងពីលោក Richard Nixon ក្នុងឆ្នាំ ១៩៥២។
ព័ត៌មានផ្សេងទៀត