សូម្បីតែមុនការបោះឆ្នោតក៏ដោយ ប្រធានក្រុមការងារដំណើរការផ្ទេរអំណាចលោក Howard Lutnick និងអ្នកស្រី Linda McMahon បានជួបជាមួយបណ្តាបេក្ខជនដែលមានសក្តានុពលមួយចំនួនសម្រាប់ការងារកំពូលៗ ទាំងនៅក្នុងសេតវិមាន ឬសម្រាប់ដឹកនាំថ្នាក់ក្រសួង និងទីភ្នាក់ងារផ្សេងៗទៀតរបស់រដ្ឋាភិបាល ។
លោក Biden បាននិយាយថា៖ «អ្វីមួយដែលខ្ញុំសង្ឃឹមថាពួកយើងអាចធ្វើបាន មិនថាអ្នកបោះឆ្នោតឱ្យអ្នកណានោះទេ គឺការមិនមើលគ្នាទៅវិញទៅមកជាសត្រូវទេ ប៉ុន្តែជាបងប្អូនជនជាតិអាមេរិក។ហើយចូរនាំគ្នាបន្ថយកម្តៅ»។
ជំនួយការជាន់ខ្ពស់ម្នាក់របស់អនុប្រធានាធិបតីសហរដ្ឋអាមេរិកអ្នកស្រី Kamala Harris បាននិយាយថា អ្នកស្រីបានហៅទូរស័ព្ទទៅលោក Donald Trump កាលពីថ្ងៃពុធ ដើម្បីអបអរសាទរលោក សម្រាប់ការឈ្នះការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤
ជាមួយនឹងការព្យាករណ៍ថាលោកទទួលបានជ័យជម្នះសម្រាប់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ អ្នកយកព័ត៌មានរបស់វីអូអេ អ្នកនាង Tina Trinh បានធ្វើសេចក្តីរាយការណ៍ពិនិត្យលើគោលនយោបាយពីមុននិងបច្ចុប្បន្នរបស់លោក Trump នាអំឡុងរដ្ឋបាលខាងមុខរបស់លោក។ អ្នកនាង នីណា យេង នៃវីអូអេ ប្រែសម្រួល៕
វីអូអេបានព្យាករថា អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានយកឈ្នះគូប្រជែងរបស់លោក គឺអនុប្រធានាធិបតីអាមេរិកអ្នកស្រី Kamala Harris នៅក្នុងរដ្ឋដែលប្រជែងខ្លាំងដ៏សំខាន់មួយចំនួន។
លោក Trump បានផ្ដួលគូប្រជែងរបស់លោកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kamala Harris ដោយធ្វើឲ្យរូបលោកក្លាយជាអតីតប្រធានាធិបតីខាងបក្សសាធារណរដ្ឋដែលវិលចូលកាន់តំណែងវិញក្រោយពីបាត់បង់តំណែងនេះអស់រយៈពេល ៤ ឆ្នាំមក។
លោក Trump បានអះអាងកាលពីព្រឹកថ្ងៃពុធថា លោកជាអ្នកឈ្នះ នៅពេលដែលលោកថ្លែងអំណរគុណដល់ក្រុមអ្នកគាំទ្ររបស់លោកក្នុងពិធីជួបជុំមួយនៅរដ្ឋ Florida។
សូមទស្សនាកម្មវិធីផ្សាយបន្តផ្ទាល់ពិសេសពេលរាត្រី អំពីការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ២០២៤ នៅថ្ងៃទី០៥ វិច្ឆិកា ឆ្នាំ២០២៤។ ព័ត៌មានលម្អិតបន្ថែម៖ https://khmer.voanews.com/uselection2024
ក្នុងតំបន់ភាគកណ្តាលខាងលិចសហរដ្ឋអាមេរិក ការប្រយុទ្ធក្នុងមូលដ្ឋានមួយអំពីរោង ចក្រផលិតអាគុយរថយន្តអគ្គិសនីចិនឆ្លុះបញ្ចាំងភាពចម្រូងចម្រាស់កាន់តែធំឡើងរបស់សហរដ្ឋអាមេរិកអំពីការវិនិយោគទុនចិនក្នុងសហរដ្ឋអាមេរិក។
នៅសហរដ្ឋអាមេរិក ជាប្រទេសដែលការបោះឆ្នោតប្រធានាធិបតីត្រូវបានសម្រេចដោយសំឡេងឆ្នោតរបស់អង្គបោះឆ្នោត រដ្ឋ Pennsylvania ត្រូវបានចាត់ទុកថា ជារដ្ឋសម្រេចដ៏ធំនិងសំខាន់បំផុត។
ពលរដ្ឋអាមេរិកទៅបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ តួលេខបោះឆ្នោតជាតិសរុបមិនកំណត់ថា បេក្ខជនណាមួយឈ្នះតំណែងនៅសេតវិមាននោះទេ។ សំឡេងឆ្នោតរបស់អង្គបោះឆ្នោតជាអ្នកសម្រេចចុងក្រោយ។
បេក្ខជនទាំងពីរថា ពួកគេមានសង្ឃឹមដោយសារចំនួនអ្នកបោះឆ្នោតដែលបានបោះមុនថ្ងៃបោះឆ្នោតមានច្រើនគឺជាង ៧៨ លាននាក់។ ចំនួននេះគឺស្មើនឹងប្រហែលពាក់កណ្តាលនៃចំនួនសន្លឹកឆ្នោតសរុបដែលបានបោះនៅឆ្នាំ ២០២០។
ព័ត៌មានផ្សេងទៀត