ក្នុងតំបន់ភាគកណ្តាលខាងលិចសហរដ្ឋអាមេរិក ការប្រយុទ្ធក្នុងមូលដ្ឋានមួយអំពីរោង ចក្រផលិតអាគុយរថយន្តអគ្គិសនីចិនឆ្លុះបញ្ចាំងភាពចម្រូងចម្រាស់កាន់តែធំឡើងរបស់សហរដ្ឋអាមេរិកអំពីការវិនិយោគទុនចិនក្នុងសហរដ្ឋអាមេរិក។
នៅសហរដ្ឋអាមេរិក ជាប្រទេសដែលការបោះឆ្នោតប្រធានាធិបតីត្រូវបានសម្រេចដោយសំឡេងឆ្នោតរបស់អង្គបោះឆ្នោត រដ្ឋ Pennsylvania ត្រូវបានចាត់ទុកថា ជារដ្ឋសម្រេចដ៏ធំនិងសំខាន់បំផុត។
ពលរដ្ឋអាមេរិកទៅបោះឆ្នោតនៅថ្ងៃទី៥ ខែវិច្ឆិកា ដើម្បីជ្រើសរើសប្រធានាធិបតីអាមេរិកបន្ទាប់។ ទោះជាយ៉ាងណាក៏ដោយ តួលេខបោះឆ្នោតជាតិសរុបមិនកំណត់ថា បេក្ខជនណាមួយឈ្នះតំណែងនៅសេតវិមាននោះទេ។ សំឡេងឆ្នោតរបស់អង្គបោះឆ្នោតជាអ្នកសម្រេចចុងក្រោយ។
បេក្ខជនទាំងពីរថា ពួកគេមានសង្ឃឹមដោយសារចំនួនអ្នកបោះឆ្នោតដែលបានបោះមុនថ្ងៃបោះឆ្នោតមានច្រើនគឺជាង ៧៨ លាននាក់។ ចំនួននេះគឺស្មើនឹងប្រហែលពាក់កណ្តាលនៃចំនួនសន្លឹកឆ្នោតសរុបដែលបានបោះនៅឆ្នាំ ២០២០។
លោក ម៉ែន គឹមសេង នៃវីអូអេបា នសម្ភាសអ្នកស្រី ស៊ូលី សារ៉ូ ជាចៅសង្កាត់ទី ៦ ក្នុងទីក្រុង Long Beach រដ្ឋ California ក្នុងពេលអ្នកស្រីធ្វើដំណើរទៅរដ្ឋ Pennsylvania ដែលជារដ្ឋប្រកួតប្រជែងដើម្បីជួយឃោសនាឲ្យបេក្ខជននៃគណបក្សប្រជាធិបតេយ្យ៕
លោក ម៉ែន គឹមសេង នៃវីអូអេ បានសម្ភាសលោក ជា មាស អ្នកតាមដាននយោបាយសហរដ្ឋអាមេរិកនិងជាសកម្មជនសហគមន៍ដែលគាំទ្រគណបក្សសាធារណរដ្ឋ៕
នៅទីនេះ បេក្ខជនសម្រាប់តំណែងសាធារណៈកំពុងដាក់ស្លាកឃោសនានិងរៀបចំកម្មវពិធីនានាដើម្បីចូលរួមជាមួយក្រុមអ្នកបោះឆ្នោតនៅតាមសហគមន៍ជនជាតិភាគតិច។
ដោយមានប្រភពមកពីតំបន់សេរីចម្រុះជាតិសាសន៍ច្រើនបំផុតមួយនៅក្នុងសហរដ្ឋអាមេរិក បេក្ខជនប្រធានាធិបតីអាមេរិកខាងបក្សប្រជាធិបតេយ្យអ្នកស្រី Kalama Harris បានត្រួសត្រាយផ្លូវនយោបាយរវាងអ្នកអនុវត្តច្បាប់ដ៏តឹងរ៉ឹងនិងអ្នកកំណែទម្រង់ដែលគិតអំពីអនាគត។
ក្នុងពេលតែជាង៩ឆ្នាំប៉ុណ្ណោះ អតីតនិងប្រហែលជាអនាគត ប្រធានាធិបតី លោក Donald Trump បានកែទម្រង់គណបក្សសាធារណរដ្ឋក្នុងប្រទេសមួយដែលមានការបែងចែកនយោបាយកាន់តែខ្លាំងឡើង។
បន្ទាប់ពីក្លាយជាប្រធានាធិបតីអាមេរិកដំបូងគេដែលឈានដល់អាយុ ១០០ឆ្នាំ លោក Jimmy Carter អាចបំពេញបំណងប្រាថ្នាដែលលោកបានបង្ហាញប្រាប់គ្រួសាររបស់លោក។ លោក Kane Farabaugh នៃ VOA រាយការណ៍ពីរដ្ឋ Georgia។ លោក ម៉ែន គឹមសេង ប្រែសម្រូល៕
នៅក្នុងការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែក្រោយ បេក្ខជនគណបក្សបៃតង (ឬGreen Party) លោកស្រី Jill Stein មានអ្នកគាំទ្រប្រហែល ១% ប៉ុណ្ណោះក្នុងការស្ទង់មតិ។
ពួកអ្នកបោះឆ្នោតសហរដ្ឋអាមេរិកជាង៦២លាននាក់បានបោះឆ្នោតរួចហើយនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៤ដែលបំបែកឯកទត្តកម្មនៅក្នុងរដ្ឋខ្លះនិងកំពុងនាំឱ្យបេក្ខជនទាំង២នាក់សង្ឃឹមថាការណ៍នេះនឹងផ្តល់ឱ្យពួកគេនូវជ័យជម្នះ ទោះបីនៅ ពេលដែលពួកអ្នកជំនាញព្រមានថាទិន្ន័យជាការពិបាកដើម្បីបកស្រាយក៏ដោយ។
ព័ត៌មានផ្សេងទៀត