ខណៈដែលលោក Donald Trump ពីខាងគណបក្សសាធារណរដ្ឋ ត្រៀមវិលមកគ្រប់គ្រងសេតវិមានវិញនៅខែមករាខាងមុខនេះ អភិបាលរដ្ឋមួយចំនួនពីគណបក្សប្រជាធិបតេយ្យកំពុងតែត្រៀមការពារគោលនយោបាយកំណែទម្រង់នៅក្នុងរដ្ឋរបស់ខ្លួន។
ពួកអ្នកជំនាញបានចែករំលែកទស្សនៈរបស់ពួកគេអំពើថាតើរដ្ឋាភិបាលសហព័ន្ធត្រៀមលក្ខណៈយ៉ាងដូចម្តេចសម្រាប់ការផ្ទេរអំណាចនេះនៅក្នុងលទ្ធិប្រធាធិបតេយ្យរបស់អាមេរិក។
ជម្រើសខ្លះនៃគណៈរដ្ឋមន្ត្រីរបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump កំពុងត្រូវបានមើលឃើញថា មាន«ភាពចម្រូងចម្រាស» ទាំងនៅក្នុងរង្វង់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ។
ការសាទរនេះធ្វើឡើងខណៈពេលដែលអភិបាលរដ្ឋនេះដែលមកពីគណបក្សប្រជាធិបតេយ្យបានអំពាវនាវឱ្យមានអង្គប្រជុំនីតិប្បញ្ញត្តិពិសេសមួយដើម្បីការពារគោលនយោបាយវឌ្ឍនភាពរបស់រដ្ឋនេះពីការដឹកនាំជាប្រធានាធិបតីរបស់លោក Trump។
លោក Trump នឹងត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីទី ៤៧ របស់សហរដ្ឋអាមេរិកនៅថ្ងៃទី ២០ ខែមករា គឺ ២ សប្តាហ៍ក្រោយមកបន្ទាប់ពីសភាថ្មីចូលកាន់អាសនៈរបស់ខ្លួន។
លោក Donald Trump បានត្រឡប់មកអាសនៈមានអំណាចរបស់អាមេរិកកាលពីថ្ងៃពុធដោយបានធ្វើទស្សនកិច្ចទាំងសភានិងសេតវិមានហើយដាក់ចេញនូវចក្ខុវិស័យរបស់គាត់នៅពេលគាត់ត្រៀមខ្លួនសម្រាប់អាណត្តិទីពីររបស់គាត់។ លោក Joe Biden បានរៀបចំទទួលលោក Trump នៅក្នុងការិយាល័យប្រធានាធិបតី Oval Office ហើយបានសន្យាថា នឹងធ្វើការផ្ទេរអំណាចដោយរលូន។
ការផ្ទេរអំណាចនេះមិនត្រឹមតែជាការតែងតាំងមនុស្សដើម្បីបំពេញមុខងារផ្សេងៗនោះទេ ប្រធានាធិបតីជាប់ឆ្នោតភាគច្រើនក៏ស្ដាប់ការផ្ដល់ដំណឹងអំពីបញ្ហាស៊ើបការណ៍សម្ងាត់ជារៀងរាល់ថ្ងៃឬស្ទើរតែរាល់ថ្ងៃក្នុងអំឡុងពេលនេះផងដែរ។
លោកត្រាំសម្រេចបានជ័យជម្នះដ៏គួរឱ្យកត់សម្គាល់មួយនៅតាមផ្នែកប្រជាសាស្រ្តផ្សេងៗរួមមាន បុរស ស្រ្តី និងអ្នកបោះឆ្នោតឡាទីន។
លោក Donald Trump បានក្លាយជាប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកបន្ទាប់ពីឈ្នះការបោះឆ្នោតកាលពីថ្ងៃទី៥ ខែវិច្ឆិកា។ ឥឡូវនេះក្រុមអន្តរកាលឬក្រុមផ្ទេរអំណាចរបស់លោកកំពុងចាប់ផ្តើមដំណើរការហើយដើម្បីឲ្យទាន់ពេលលោកស្បថចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។
អ្នកចូលរួមក្នុងការស្ទង់មតិនេះចំនួន ៦២% ដែលក្នុងនោះមានអ្នកគាំទ្របក្សប្រជាធិបតេយ្យចំនួន ៩៤% និងអ្នកគាំទ្របក្សសាធារណរដ្ឋចំនួន ៣៤% បាននិយាយថា គោលនយោបាយរបស់លោក Trump ទំនងជា «នឹងរុញច្រានបំណុលថ្នាក់ជាតិរបស់សហរដ្ឋអាមេរិកឱ្យឡើងកាន់តែខ្ពស់»។
លោក Biden បានសន្យាថា នឹងផ្ទេរអំណាចឱ្យលោក Trump វិញដែលធ្លាប់បានជំរុញអ្នកគាំទ្រខ្លួនឱ្យសម្រុកចូលវិមានសភាពេលដែលសភាទទួលស្គាល់ជ័យជម្នះការបោះឆ្នោតឆ្នាំ២០២០របស់លោក Biden។
ផែនការរបស់លោក Donald Trump ទាមទារឱ្យលោកសម្រេចកិច្ចការសំខាន់ៗនៃយុទ្ធនាការឃោសនាបោះឆ្នោតដូចជា សន្តិសុខព្រំដែន ការពង្រឹងសេដ្ឋកិច្ច និងដាក់អាមេរិកជាអាទិភាព។ ខណៈពេលដែលការសន្យារបស់លោកមានលក្ខណៈមោះមុត ព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រដើម្បីសម្រេចកិច្ចការទាំងនោះមានតិចតួចណាស់។
ព័ត៌មានផ្សេងទៀត