លោក Blinken បាននិយាយថា កិច្ចពិភាក្សាផ្តោតអារម្មណ៍លើ«ចំណាប់ខ្មាំង និងបំណងប្រាថ្នាដ៏ខ្លាំងក្លាដែលយើងទាំងពីរចង់ឃើញពួកគេត្រឡប់ទៅគ្រួសាររបស់ពួកគេវិញ ដែលជាការងារដែលត្រូវធ្វើដល់ទីបញ្ចប់នោះ»។
កាលពីថ្ងៃទី៧ តុលា ឆ្នាំ២០២៣ ក្រុមហាម៉ាស់បានឆ្លងចូលភាគខាងត្បូងអ៊ីស្រាអែលដោយសម្លាប់មនុស្ស១២០០នាក់និងចាប់ជម្រិតមនុស្ស២៤០អ្នកផ្សេងទៀត។ ដើម្បីឆ្លើយតប អ៊ីស្រាអែលបានប្រកាសធ្វើសង្រ្គាមជាមួយហាម៉ាស់និងបានវាយប្រហារតាមអាកាសនិងវាយលុកផ្លូវគោកទៅក្នុងតំបន់ហ្កាហ្សា។
សហរដ្ឋអាមេរិកនិងប្រទេសផ្តល់ជំនួយ ១៥ ផ្សេងទៀត បានផ្អាកផ្តល់ជំនួយដល់ទីភ្នាក់ងារ UNRWA បន្ទាប់ពីអ៊ីស្រាអែលចោទប្រកាន់ថា បុគ្គលិកទីភ្នាក់ងារនេះមានជាប់ពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មដោយក្រុមហាម៉ាស់កាលពីថ្ងៃ ៧ តុលា។
បទឈប់បាញ់គ្នាបណ្ដោះអាសន្នកាលពីចុងខែវិច្ឆិកាឆ្នាំមុនមានរយៈពេលតែមួយសប្ដាហ៍ប៉ុណ្ណោះ និងធ្វើឱ្យមានការដោះលែងចំណាប់ខ្មាំងជាង ១០០ នាក់ពីតំបន់ហ្កាហ្សានិងអ្នកទោសប៉ាឡេស្ទីន ២៤០ នាក់ពីអ៊ីស្រាអែល។
សេចក្តីព្រាងច្បាប់សន្តិសុខថ្មីរបស់ព្រឹទ្ធសភាសហរដ្ឋអាមេរិក ដែលទើបត្រូវបានផ្សព្វផ្សាយបានប្រឈមនឹងភាពមិនច្បាស់លាស់មួយនៅថ្ងៃចន្ទនេះ បើទោះបីជាមានការសម្របសម្រួលចរចាគ្នាអស់ជាច្រើនខែ ជុំវិញវិធានការរបស់គណបក្សទាំងពីរកន្លងទៅ
នៅពេលដែលពិភពលោករំឭកទិវានៃការចងចាំអំពើប្រល័យពូជសាសន៍ Holocaust នៅថ្ងៃទី២៧ ខែមករានោះ មនុស្សជាច្រើននៅប្រទេសអ៊ីស្រាអែលកំពុងប្រៀបធៀបអំពើប្រល័យពូជសាសន៍ Holocaust ទៅនឹងការសម្លាប់រង្គាលដោយក្រុមហាម៉ាស់នៅថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២៣។
ក្រោយពីអ៊ីស្រាអែល បានបង្ហាញភស្តុតាង ថាយ៉ាងហោចណាស់ បុគ្គលិក ១២ នាក់នៃទីភ្នាក់ងារនេះ បានចូលប្រឡូកក្នុងអំពើសម្លាប់រង្គាលជនជាតិ អ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា។ ប្រទេសផ្តល់ជំនួយធំៗជាច្រើន បានផ្អាកជំនួយ។
ការប្រយុទ្ធគ្នាបានបន្ត ស្របពេលដែលអ្នកចរចាសំណើបទឈប់បាញ់គ្នាថ្មីមួយរង់ចាំស្ដាប់ដំណើរវិវឌ្ឍន៍នៃការចរចាកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែលនិងក្រុមហាម៉ាស់ ដែលកិច្ចព្រមព្រៀងនេះនឹងនាំឱ្យមានការផ្អាកការប្រយុទ្ធគ្នារយៈពេលខ្លីនិងការដោះលែងអ្នកទោសដែលក្រុមហាម៉ាស់ដាក់ឃុំនៅក្នុងតំបន់ហ្កាហ្សា។
ទីភ្នាក់ងារការងារនិងជំនួយសង្គ្រាះអង្គការសហប្រជាជាតិបានបណ្តេញបុគ្គលិកមួយចំនួន ដែលពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មរបស់ក្រុមហាម៉ាស់លើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលាកន្លងទៅ។
ការវាយប្រហាររបស់អ៊ីស្រាអែលរួមមានទីក្រុងហ្កាហ្សា ជាទីកន្លែងដែលពួកយោធានិយាយថា ខ្លួនក៏បានសម្លាប់ពួកសកម្មប្រយុទ្ធចំនួន ១៥ នាក់ ក្នុងអំឡុងនៃប្រតិបត្តិការថ្មើជើង។
ការវាយប្រហារភេរវកម្មនៅថ្ងៃទី៧ ខែតុលា ដោយក្រុមហាម៉ាស់បានបណ្តេញជនជាតិអ៊ីស្រាអែលចេញពីសហគមន៍របស់ពួកគេនៅតាមព្រំដែនជាមួយតំបន់ហ្កាហ្សា។ កម្មករប៉ាឡេស្ទីនដែលមានការងារធ្វើនៅអ៊ីស្រាអែលមិនមានកន្លែងណាទៅរកការងារធ្វើបានទេ។
ព័ត៌មានផ្សេងទៀត