ក្រុមអ្នកវិភាគនិយាយថា ការសម្រេចរបស់មេដឹកនាំចិន លោក Xi Jingpin មិនចូលរួមសន្និសីទកំពូល G20នៅថ្ងៃសៅរ៍នេះ នៅក្នុងប្រទេសឥណ្ឌា ឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរអាទិភាពនៃគោលនយោបាយការបរទេសរបស់ចិន ដោយចិនរង់ចាំសន្និសីទកំពូលផ្លូវក្រវ៉ាត់ពាណិជ្ជកម្មជំនួសវិញ។
ចំនួនអ្នកទេសចរដែលទៅទស្សនាប្រទេសចិន មានតែមួយភាគនៃចំនួនភ្ញៀវមុនការរាតត្បាតជំងឺកូវីដ១៩ ទោះបីជាប្រទេសនេះបានបើកទទួលភ្ញៀវបរទេសពេញលេញវិញនៅក្នុងខែមីនាក៏ដោយ។
បើយោងទៅលើក្រុមហ៊ុន Microsoft បានឱ្យដឹងថា ការប្រឹងប្រែងអស់ពេល៦ខែរបស់ចិននេះ ទំនងដូចជាមានការប្រើប្រាស់ ការផលិតខ្លឹមសារដោយប្រើបច្ចេកវិទ្យា AI ដែលអាចផលិតទាំងរូបភាពដ៏អស្ចារ្យ និងអាចធ្វើឱ្យកាន់តែប្រសើរបន្តិចម្តងៗ។
នៅក្នុងកិច្ចប្រជុំកំពូលរវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន មេដឹកនាំចិនបានព្រមានអំពីសង្គ្រាមត្រជាក់ថ្មីមួយនៅក្នុងសកលលោក ដោយជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ចាំបាច់ត្រូវដោះស្រាយបញ្ហាប្រឈមនិងការមិនយល់ស្របគ្នាទៅវិញទៅមកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយ
សម្តេចប៉ាបបានផ្ញើសេចក្តីជូនពរស្វាគមន៍ដល់ប្រធានាធិបតីចិន លោក Xi Jinping នៅពេលដែលយន្តហោះរបស់ទ្រង់បានហោះកាត់ដែនអាកាសប្រទេសចិនក្នុងដំណើរយាងទៅនិងវិលត្រឡប់ពីប្រទេសម៉ុងហ្គោលីនោះ។
ក្រុមហ៊ុន Zhongrong មានទ្រព្យរបស់វិនិយោគិនជិត ៩០ ពាន់លានដុល្លារ ហើយកាលពីដើមខែនេះ ក្រុមហ៊ុននេះបានបរាជ័យនៅក្នុងការបង់ប្រាក់លើទ្រព្យវិនិយោគវិជ្ជមានជាច្រើន ដោយបង្កឱ្យមានក្ដីបារម្ភអំពីលទ្ធភាពសងបំណងរបស់ខ្លួន។
កោះ Triton ដែលជាផ្នែកមួយនៃប្រជុំកោះ Paracel បានក្លាយជាចំណុចដ៏ក្ដៅគគុកថ្មីចុងក្រោយបង្អស់មួយនៅក្នុងតំបន់ដែលមានជម្លោះ។
កិច្ចព្រមព្រៀងនេះអំពាវនាវឱ្យសម្ព័ន្ធមិត្តទាំងបីប្តេជ្ញាពិគ្រោះយោបល់គ្នាដើម្បីសហការឆ្លើយតបនឹងការគំរាមកំហែងនានាក្នុងតំបន់។
ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសជប៉ុនបានរាយការណ៍ថាប្រទេសនេះគ្រោងនឹងចាប់ផ្តើមបញ្ចេញទឹកសំណល់ដែលប្រើសម្រាប់ធ្វើឱ្យត្រជាក់ម៉ាស៊ីនរ៉េអាក់ទ័រដែលខូចនៅរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ា នៅចុងខែសីហានេះ បន្ទាប់ពីបានពិភាក្សាជាមួយសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង។
មេដឹកនាំសហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានបញ្ចប់កិច្ចប្រជុំកំពូលកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា នៅរមណីយដ្ឋាន Camp David ដោយពង្រឹងភាពជាដៃគូត្រីភាគី ដែលបានបង្កើតឡើងថ្មីជាមួយនឹងការសន្យាដើម្បីធ្វើជាការឆ្លើយតប ៣ ភាគីរួមគ្នាក្នុ ងអំឡុងពេលមានវិបត្តិក្នុងតំបន់។
លោក Biden បានបញ្ជាក់ដោយមិនបានលើកឡើងអំពីប្រទេសចិនថា មេដឹកនាំទាំង ៣ បានបញ្ជាក់ជាថ្មីអំពីការតាំងចិត្តនៅក្នុងការរក្សាសន្តិភាពនិងស្ថិរភាពនៅច្រកសមុទ្រតៃវ៉ាន់និងដោះស្រាយបញ្ហាបង្ខិតបង្ខំខាងសេដ្ឋកិច្ច ដែលបញ្ហានេះគឺជាការអនុវត្តមួយដែលរដ្ឋាភិបាលសហរដ្ឋអាមេរិកចោទប្រទេសចិនថាបានប្រើដើម្បីគោលបំណងនយោបាយរបស់ខ្លួន។
សេដ្ឋកិច្ចរបស់ចិន ដែលមួយផ្នែកធំពឹងផ្អែកលើការនាំចេញទំនិញទៅលក់នៅបរទេសកំពុងមានបញ្ហា ដោយសារការនាំចេញទំនិញរបស់ខ្លួនទៅកាន់បណ្តាប្រទេសនៅសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ឬអាស៊ានមានការធ្លាក់ចុះ។
ព័ត៌មានផ្សេងទៀត
No media source currently available