ដំណើរមកប្រទេសកម្ពុជារបស់លោក Joe Biden (ចូ បៃដិន) នាថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ ត្រូវបានចាត់ទុកថា ជាការផ្តល់តម្លៃដល់សមាគមអាស៊ាន។ ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) មិនមកចូលរួមកិច្ចប្រជុំនេះទេ ប៉ុន្តែជំនួសដោយនាយករដ្ឋមន្រ្តីចិន។
ប្រឈមមុខនឹងបញ្ហានានាដែលមិនទាន់ដោះស្រាយបាននៅក្នុងតំបន់ និងសកលលោក នោះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលជាប្រធានប្តូរវេននៃសមាគមអាស៊ាន បានទទូចឲ្យមានសាមគ្គីភាព និងរក្សាមជ្ឈភាព ឬភាពជាអ្នកនៅកណ្តាលរបស់អាស៊ាន ដើម្បីការពារភាពរឹងមាំរបស់សមាគមដែលមានអាយុ៥៥ឆ្នាំនេះ។
ក្រុមមេដឹកនាំអាស៊ានបានចាប់ផ្តើមកិច្ចប្រជុំកំពូលលើកទី៤០និង៤១របស់ខ្លួននៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ដោយគ្មានវត្តមានតំណាងមកពីប្រទេសភូមា ឬមីយ៉ាន់ម៉ាចូលរួម។
សេចក្តីសម្រេចចិត្តបន្ទាន់នេះធ្វើឡើងអំឡុងពេលមេដឹកនាំអាស៊ានបានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក៤០ និង៤១ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងភ្នំពេញ ក្រោមការឃ្លាំមើលពីដៃគូសន្ទនារបស់ប្រទេសជាសមាជិកអាស៊ាន។
ជំនួបដែលរំពឹងទុកយ៉ាងខ្លាំងរវាងប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីចិនលោក Xi Jinping នឹងត្រូវធ្វើឡើងនៅថ្ងៃចន្ទសប្តាហ៍ក្រោយ នៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី នៅខាងក្រៅកិច្ចប្រជុំកំពូលនៃប្រទេសមានសេដ្ឋកិច្ចធំៗក្នុងពិភពលោកឬG-20។
ការតាំងពិព័រណ៌បង្ហាញផលិតផលសិល្បៈ និងសម្ភារៈទំនើប ត្រូវបានធ្វើឡើង ស្របពេលប្រមុខរដ្ឋ ប្រមុខការទូតនៃបណ្តាប្រទេសជាសមាជិកអាស៊ាន និងប្រទេសធំៗនៅជុំវិញពិភពលោក ជួបពិភាក្សាគ្នា នៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងរាជធានីភ្នំពេញ។
ប្រមុខរដ្ឋាភិបាលរបស់ប្រទេសថៃ ម៉ាឡេស៊ី ឥណ្ឌូណេស៊ី បានជួបពិភាក្សាក្នុងជំនួបត្រីភាគី កាលពីរសៀលថ្ងៃព្រហស្បតិ៍ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងបី។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធចាប់ផ្តើមប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ។
ប្រមុខរដ្ឋអាស៊ាន និងតំណាងរដ្ឋមន្ត្រីផ្សេងទៀត បានចូលគាល់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅព្រះបរមរាជវាំង ក្នុងរាជធានីភ្នំពេញ។
ចិនក៏បានផ្តល់ជំនួយជាប្រាក់ចំនួន២០០លានយ័ន្ត ឬប្រមាណ២៧លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលប្រកាសថា សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋ។
នេះគឺជាសញ្ញានិមិត្តរូបដ៏ធំមួយ ខណៈរដ្ឋាភិបាលអ៊ុយក្រែនព្យាយាមបង្កើនការគាំទ្រពីសហគមន៍អន្តរជាតិ ខណៈប្រទេសមួយនេះកំពុងប្រឈមនឹងសង្គ្រាមឈ្លានពានពីរុស្ស៊ី។ ការចុះហត្ថលេខានេះធ្វើឡើង ស្របពេលដែលប្រមុខរដ្ឋនិងប្រមុខការទូតអាស៊ានបានជួបពិភាក្សាគ្នាអំពីកិច្ចការក្នុងតំបន់មួយចំនួន។
លោកឌីមីត្រូ គូលេបា លើកឡើងទៀតថា អ៊ុយក្រែនមានចេតនាក្នុងការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយមានជំនឿមុតមាំថាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើន។
ព័ត៌មានផ្សេងទៀត
No media source currently available