កិច្ចប្រជុំដែលធ្វើឡើងចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រួមមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau អំពាវនាវឱ្យមាន «ការបង្កើនទ្វេដង» នៃកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន កាលពីកិច្ចប្រជុំកំពូលអាស៊ាន ថ្ងៃទី១២ ខែវិឆ្ខិកា នៅរាជធានីភ្នំពេញ។
លោក Joe Biden ប្រធានាធិបតីសហរដ្ឋអាមេរិកបានជួបប្រជុំទ្វេភាគីកាលពីថ្ងៃសៅរ៍ជាមួយនឹងលោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាក្នុងឋានៈជាប្រធានប្តូរវេនសមាគមអាស៊ាននៅរាជធានីភ្នំពេញ។
ការសម្រេចមិនផ្តល់កាតសម្រាប់ចូលយកព័ត៌មានក្នុងសន្និសីទរបស់នាយករដ្ឋមន្រ្តីរងការរិះគន់ថា ធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាពអ្នកសារព័ត៌មាន ឬការផ្តល់សិទ្ធិសេរីភាពដល់អ្នកសារព័ត៌មានមិនស្មើគ្នា និងជាការរើសអើងលើស្ថាប័នសារព័ត៌មាន។
ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើដំណើរទៅកាន់រាជធានីភ្នំពេញ ប្រទេសកម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំនានាជាមួយបណ្ដាមេដឹកនាំដទៃទៀត ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ បានបញ្ចប់នៅថ្ងៃអាទិត្យនេះ ដោយកម្ពុជាបានផ្ទេរតួនាទីជាប្រធានអាស៊ានដល់ឥណ្ឌូណេស៊ី។ ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo ដែលជាប្រធានអាស៊ានប្តូរវេនថ្មី បានថ្លែងព្រមានពីលទ្ធភាពនៃសង្គ្រាមត្រជាក់ថ្មីនៅក្នុងតំបន់។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរៀនពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាកាលពីថ្ងៃអាទិត្យ នៅពេលដែលលោកបានទៅធ្វើទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។
កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និងទី ៤១ បានបញ្ចប់នៅថ្ងៃអាទិត្យនេះ ដោយកម្ពុជាបានផ្ទេរតួនាទីជាប្រធានអាស៊ានដល់ឥណ្ឌូណេស៊ី។
កិច្ចប្រជុំរបស់ក្រុមមេដឹកនាំមកពីសមាគមអាស៊ាន និងមេដឹកនាំពិភពលោក ចាប់ពីថ្ងៃទី ១០ ដល់ទី ១៣ ខែវិច្ឆិកា ឆ្នាំ ២០២២ បានបញ្ចប់ហេីយ ដោយគេសង្កេតឃេីញថា កិច្ចប្រជុំកំពូលទាំងនេះ បានផ្តល់លទ្ធផលវិជ្ជមានដល់តំបន់អាស៊ាន និងសកលផង ហេីយក៏បានបង្ហាញពីការប្រឈមដែលអាស៊ាន និងពិភពលោកត្រូវរួមគ្នាដោះស្រាយផង។
លោក ហ៊ុន សែន ប្រាប់អ្នកសារព័ត៌មានដែលចោទជាសំណួរឱ្យទៅសួរសហរដ្ឋអាមេរិកវិញ។ លោកបញ្ជាក់ថា ក្នុងជំនួបរវាងលោក និងលោកJoe Biden ប្រធានាធិបតីអាមេរិក ភាគីទាំងពីរបានពិភាក្សាជាទូទៅ ដែលរួមមានការបោះឆ្នោតថ្នាក់ជាតិរបស់កម្ពុជានៅឆ្នាំក្រោយជាដើម។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ថាសហគមន៍អន្តរជាតិទាំងមូលបានបរាជ័យក្នុងការដោះស្រាយវិបត្តិមីយ៉ាន់ម៉ា។
ក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី លោក ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងជប៉ុនបានឈានដល់ដំណាក់កាលល្អបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយថា លោកនិងប្រជាជនកម្ពុជារង់ចាំពេលវេលានេះជាយូរមកហើយ។
ព័ត៌មានផ្សេងទៀត
No media source currently available