ប្រមុខ អ.ស.ប លោក Antonio Guterres មកទស្សនាសារមន្ទីរទួលស្លែង
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានរៀនពីប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតរបស់កម្ពុជាកាលពីថ្ងៃអាទិត្យ នៅពេលដែលលោកបានទៅធ្វើទស្សនកិច្ចនៅសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង។ សារមន្ទីរទួលស្លែងនេះ ជាអតីតមន្ទីរសន្ដិសុខ ២១ ហៅកាត់ថា «ស.២១» ក្នុងរបបកុម្មុយនិស្តខ្មែរក្រហមដ៏ប្រល័យ ហើយជាកន្លែងដែលមនុស្សរាប់ពាន់នាក់ដែលសង្ស័យថាក្បត់ជាតិត្រូវបានឃុំខ្លួន សួរចម្លើយ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅសម្លាប់។