មេដឹកនាំរដ្ឋាភិបាលទីក្រុងភ្នំពេញ លោកហ៊ុន សែន កាលពីព្រឹកថ្ងៃចន្ទបានថ្លែងគាំទ្រជំហររបស់រដ្ឋាភិបាលទីក្រុងប៉េកាំង ដែលចង់ឃើញការដោះស្រាយជម្លោះរស្ស៊ី អ៊ុយក្រែនតាមផ្លូវការទូត។
ប្រទេសមួយចំនួនដែលគាំទ្រខ្លាំងក្លាដល់អ៊ុយក្រែន ដែលភាគច្រើនមកពីតំបន់អឺរ៉ុបខាងកើតនិងអឺរ៉ុបកណ្ដាល ចង់ឲ្យបង្កើនល្បឿននៃដំណើរការសុំចូលជាសមាជិករបស់ប្រទេសអ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប។
សហភាពអឺរ៉ុបបានបញ្ជាក់ថា ក្រុមហ៊ុននេះគឺជាអ្នកគ្រប់គ្រងស្ថានីយ៍ទូរទស្សន៍នានាដែលជំរុញផ្សព្វផ្សាយគោលនយោបាយរបស់រដ្ឋាភិបាលរុស្ស៊ីនៅក្នុងការធ្វើឱ្យប្រទេសអ៊ុយក្រែនគ្មានស្ថិរភាព។
រោងចក្រថាមពលនុយក្លេអ៊ែរChernobylរបស់ប្រទេសអ៊ុយក្រែនដែលស្ថិតនៅចម្ងាយប្រមាណ១៦គីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនប្រទេសបេឡារុស ជាទីតាំងមួយក្នុងចំណោមទីតាំងដំបូងៗដែលបានធ្លាក់ចូលក្នុងការគ្រប់គ្រងរបស់កងទ័ពរុស្សីដែលបានឈ្លានពានចូលអ៊ុយ ក្រែនចាប់តាំងពីថ្ងៃទី២៤ ខែកុម្ភៈកន្លងទៅ។ លោកជឹង ប៉ូជីន នៃ VOA ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
បណ្តាប្រទេសនៅទូទាំងទ្វីបអាស៊ី កំពុងថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។ ប្រទេសធំៗខ្លះនៅតំបន់អាស៊ី កំពុងចូលរួមដាក់ទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងរដ្ឋាភិបាលក្រុងមូស្គូផងដែរ។ អ្នកយកព័ត៌មានរបស់ VOA លោក Bill Gallo រាយការណ៍ថា ក្រៅពីសម្ពន្ធមិត្តរបស់សហរដ្ឋអាមេរិក ប្រទេសផ្សេងៗទៀតក៏ព្រួយបារម្ភអំពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននេះដែរ។ លោកជឹង ប៉ូជីន ប្រែសម្រួលសេចក្តីរាយការណ៍នេះ៕
ប្រទេសជាច្រើនមកពីតំបន់ផ្សេងនៃពិភពលោក ដូចជា សហភាពអឺរ៉ុប អាហ្វ្រិក អាស៊ី និងអាមេរិកខាងត្បូង បានឡើងថ្លែងជាបន្តបន្ទាប់ ថ្កោលទោសការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
នាវានេះគឺជាកម្មសិទ្ធិរបស់ក្រុមហ៊ុនមួយ ដែលមានលោក Sechin ជាម្ចាស់ភាគហ៊ុនច្រើនជាងគេ។ លោក Sechin បើកដំណើរការក្រុមហ៊ុនប្រេងកាតរុស្ស៊ី Rosneft ហើយលោកក៏ជាអតីតមន្ត្រីរដ្ឋាភិបាលរុស្ស៊ីផងដែរ។
រុស្ស៊ីបានរងទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរពីអន្តរជាតិដោយសារការឈ្លានពានរបស់ខ្លួនលើប្រទេសអ៊ុយក្រែន។ ស្របពេលជាមួយគ្នានេះ ក្រុមហ៊ុនធំៗជាច្រើនដែលមានប្រតិបត្តិការក្នុងប្រទេសរុស្ស៊ីបានប្រកាសបិទហាងនិងប្រតិបត្តិការរបស់ខ្លួនក្នុងប្រទេសរុស្ស៊ីផងដែរ។
ព័ត៌មានផ្សេងទៀត