និស្សិតអាហ្វ្រិកដែលភៀសខ្លួនពីអ៊ុយក្រែនរៀបរាប់ពីការលំបាកក្នុងការឆ្លងព្រំដែនទៅកន្លែងសុវត្ថិភាព
ពលរដ្ឋអាហ្វ្រិកមួយចំនួនដែលរត់ភៀសខ្លួនពីសង្គ្រាមនៅអ៊ុយក្រែនបាននិយាយថា ពួកគេមានឧបសគ្គនៅក្នុងការចាកចេញពីប្រទេសអ៊ុយក្រែន ហើយថែមទាំងប្រឈមនឹងការរុញច្រានពីអាជ្ញាធរម្តងម្កាលផងដែរ។ លោក Augustine Akoi Kollie និស្សិតផ្នែកឱសថសាស្ត្រមកពីប្រទេសលីបេរីយ៉ាបានចែករំលែកបទពិសោធន៍របស់លោកនៅព្រំដែនអ៊ុយក្រែនជាប់នឹងប្រទេសរូម៉ានី។ អ្នកស្រី Betty Ayoub រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួល៕