ទោះមានទណ្ឌកម្មក៏ដោយ ក៏អឺរ៉ុបនៅបន្តគាំទ្ររុស្ស៊ីដើម្បីឧស្ម័ននិងប្រេងឥន្ធនៈ
- Henry Ridgwell
បណ្ដាបស្ចិមប្រទេសកំពុងបន្តបង់ប្រាក់រាប់រយលានដុល្លារអាមេរិកទៅឱ្យប្រទេសរុស្ស៊ីជារៀងរាល់ថ្ងៃសម្រាប់ការនាំចូលឧស្ម័ននិងប្រេងឥន្ធនៈ ទោះបីជាមានការដាក់ទណ្ឌកម្មធ្ងន់ធ្ងរលើវិស័យអាកាសចរណ៍និងធនាគាររបស់ប្រទេសនេះនៅក្រោយការឈ្លានពានរបស់ប្រទេសនេះលើប្រទេសអ៊ុយក្រែនក៏ដោយ។ ដោយសារតម្រូវការថាមពលរបស់អឺរ៉ុបប្រមាណ ៤០% នាំចូលពីរុស្ស៊ី បណ្ដាមេដឹកនាំនានាកំពុងប្រឹងប្រែងស្វែងរកជម្រើសផ្សេងពីនេះ។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះពីទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់។ លោក ភី សុភាដា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖