ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy នៅល្ងាចថ្ងៃចន្ទម្សិលមិញ បានបន្តស្នើសុំឲ្យមានជំនួបចរចាដោយផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដោយប្រកាសថា ការផ្តល់ឋានៈភាពដល់បូរណភាពទឹកដីដែលមានជម្លោះ អាចលើកយកមកពិភាក្សាគ្នា និងអាចអាស្រ័យទៅលើការធ្វើប្រជាមតិ។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន កំពុងរីករាលដាលកាន់តែខ្លាំងដល់តំបន់ថ្មីនានានៃប្រទេសនេះ ដោយគ្មានការយកចិត្តទុកដាក់ទៅលើសុវត្ថិភាពរបស់ជនស៊ីវិល។ ការណ៍នេះត្រូវបានគេមើលឃើញថា ជាការរំលោភបំពានទៅលើច្បាប់មនុស្សធម៌អន្តរជាតិ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានស្នើថា ទីក្រុងហ្ស៊េរុយសាឡិម អាចធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាសន្តិភាពរវាងលោក និងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ដែលនេះជាបំណងរបស់លោកក្នុងពេលថ្មីៗនេះ ដើម្បីជំរុញឲ្យមានជំនួបជាមួយសមភាគីរុស្ស៊ី។
វីដេអូពីដ្រូនបង្ហាញពីការខូចខាត ដោយសារបំណែកគ្រាប់មីស៊ីលរបស់រុស្ស៊ីធ្លាក់លើអគារស្នាក់នៅមួយនៅប៉ែកខាងជើងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ នេះបើយោងតាមការបញ្ជាក់របស់ក្រុមមន្ត្រីសង្គ្រោះបន្ទាន់។ (Reuters)
រូបភាពតាមឌ្រូនបង្ហាញការខូចខាត់នៅភាគខាងជើងទីក្រុង Kyiv កាលពីថ្ងៃសុក្រ បន្ទាប់ពីផ្នែកខ្លះនៃគ្រាប់មីស៊ីលរបស់រុស្ស៊ី បានធ្លាក់លើអគារស្នាក់នៅរបស់ប្រជាពលរដ្ឋអ៊ុយក្រែន។ នេះបើយោងតាមក្រុមអ្នកសង្គ្រោះបន្ទាន់។
សហរដ្ឋអាមេរិក បានដាក់បម្រាមលើការនាំចូលថាមពលពីរុស្សី ហើយចង់ឲ្យប្រទេសអារ៉ាប៊ីសាអូឌីត បង្កើនការផលិតប្រេងរបស់ខ្លួន ដើម្បីទប់ទល់នឹងការហក់ឡើងខ្ពស់នៃតម្លៃប្រេង។
ប្រទេសនីហ្សេរីយ៉ា បានជម្លៀសពលរដ្ឋរបស់ខ្លួនយ៉ាងតិច ១.៨០០ នាក់ ចេញពីប្រទេសអ៊ុយក្រែន ចាប់តាំងពីការឈ្លានពានរបស់រុស្ស៊ីបានចាប់ផ្ដើម ប៉ុន្តែនៅមាននិស្សិតនីហ្សេរីយ៉ាចំនួន ៨០ នាក់ កំពុងជាប់គាំងនៅទីក្រុង Kherson ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។
ចាប់តាំពីកងទ័ពរុស៊្សីចូលឈ្លានពានប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី២៤ កុម្ភៈមក អង្គការសហប្រជាជាតិ បានផ្ទៀងផ្ទាត់ការសម្លាប់ជនស៊ីវិលប្រមាណ៧២៦នាក់ ដែលក្នុងនោះ៥២នាក់ជាកូនក្មេង។
បើទោះបីជាយ៉ាងនេះក្តី អភិបាលទីក្រុង Lviv លោកAndriy Sadovy បាននិយាយថា ព្រលានយន្តហោះ មិនទទួលរងការវាយប្រហារទេ។
រដ្ឋាភិបាលកាណាដាកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបង្កើតកម្មវិធីជនអន្តោប្រវេសន៍ថ្មីមួយ ដែលនឹងផ្តល់ការអនុញ្ញាតដល់ពលរដ្ឋអ៊ុយក្រែនដែលបានរត់គេចពីការវាយប្រហាររបស់កងទ័ពរុស៊្សីអាចស្នាក់នៅបណ្តោះអាសន្នក្នុងប្រទេសកាណាដារហូតដល់៣ឆ្នាំ។
ពលរដ្ឋអ៊ុយក្រែនរាប់ពាន់នាក់និងអ្នកប្រយុទ្ធខ្លះមកពីជុំវិញពិភពលោក បានស្ម័គ្រចិត្តជួយការពារអ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។ ក៏ប៉ុន្តែ មានមធ្យោបាយផ្សេងទៀតដើម្បីជួយ។ នៅក្នុងទីក្រុង Donetsk ប្រជាពលរដ្ឋ កំពុងស្ម័គ្រចិត្តសិក្សាអំពីរបៀបថែទាំអ្នកត្រូវរបួស។
ព័ត៌មានផ្សេងទៀត