ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កាណាដា​​ផ្តល់​ការស្នាក់​នៅ​បណ្តោះ​អាសន្ន​ចំនួន​៣ឆ្នាំ​ដល់​ពលរដ្ឋ​អ៊ុយក្រែន


រូបឯកសារ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ធ្វើទស្សនកិច្ចនៅព្រះវិហារអ៊ុយក្រែន ដើម្បីនិយាយជាមួយសមាជិកសហគមន៍អ៊ុយក្រែន នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅទីក្រុង Toronto ប្រទេសកាណាដា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau ធ្វើទស្សនកិច្ចនៅព្រះវិហារអ៊ុយក្រែន ដើម្បីនិយាយជាមួយសមាជិកសហគមន៍អ៊ុយក្រែន នៅពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅទីក្រុង Toronto ប្រទេសកាណាដា ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាល​កាណាដា​កាលពី​ថ្ងៃព្រហស្បតិ៍​ម្សិលមិញ បាន​បង្កើត​កម្មវិធី​ជន​អន្តោប្រវេសន៍​ថ្មី​មួយ​ ដែល​នឹង​ផ្តល់​ការអនុញ្ញាតដល់​ពលរដ្ឋអ៊ុយក្រែន​ដែល​បាន​រត់គេច​ពី​ការវាយ​ប្រហាររបស់​កងទ័ព​រុស៊្សី​អាច​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ក្នុង​ប្រទេស​កាណាដា​រហូត​ដល់៣ឆ្នាំ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

កាណាដា​ដែលមានសហគមន៍​ជនជាតិ​អ៊ុយក្រែន​រស់​នៅ​ដ៏​ច្រើន​នោះជា​ពិសេស​នៅ​ផ្នែក​កណ្តាល​និង​ភាគ​ខាង​លិច​ប្រទេស បាន​បញ្ជាក់​នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា ពលរដ្ឋ​អ៊ុយក្រែន​និង​សមាជិក​ក្រុម​គ្រួសារ​ផ្ទាល់របស់​គេ អាច​រស់​នៅ​ជា​បណ្តោះ​អាសន្នក្នុង​ប្រទេស​កាណាដា​បាន​ក្នុងរយៈ​ពេលរហូត​ដល់​៣ឆ្នាំ»។

អ្នក​ចង់​មក​រស់​នៅ​បណ្តោះ​អាសន្ន​នេះ​តម្រូវ​ឲ្យ​ដាក់​ពាក្យ​សុំ​តាម​ប្រព័ន្ធអនឡាញ​ដោយ​ភ្ជាប់​ជាមួយ​ស្នាម​មេដៃ​និង​រូបថត​មួយ​សន្លឹក​ផង​ដែរ។

ទន្ទឹម​នឹង​នេះ​ដែរ ជន​ភៀស​ខ្លួន​អ៊ុយក្រែនទាំង​នេះ​ក៏​អាច​ដាក់​ពាក្យសុំ​ការងារ​ធ្វើ​និង​សិក្សា​នៅ​ក្នុង​ប្រទេស​កាណាដា​ផង​ដែរ។

តាម​តួលេខរបស់អង្គការ​សហប្រជាជាតិ​ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា រហូត​មកដល់​ពេល​នេះ មាន​មនុស្ស​ប្រមាណជាង៣លាន​នាក់​បាន​រត់គេចចេញ​ពី​ប្រទេស​អ៊ុយក្រែន ចាប់​តាំង​ពី​ការ​ចូលឈ្លានពាន​ដ៏ប្រល័យរបស់រុស្ស៊ី​កាល​ពី​ថ្ងៃ​ទី​២៤​ ខែកុម្ភៈ។ ជាង​ពាក់​កណ្តាល​ចំនួនមនុស្សទាំង​នោះ បាន​រត់គេច​ទៅកាន់​ប្រទេស​ប៉ូឡូញ៕

XS
SM
MD
LG