ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងទៅកាន់សភាសហរដ្ឋ អាមេរិកកាលពីថ្ងៃពុធ ដោយអរគុណប្រធានាធិបតីអាមេរិកលោក Joe Biden និងសហរដ្ឋអាមេរិកសម្រាប់ការគាំទ្រ។ ស្របពេលនោះដែរ លោកបានអំពាវនាវឱ្យមានការដាក់ទណ្ឌកម្មបន្ថែមទៀតលើមន្ត្រីរដ្ឋាភិបាលរុស្ស៊ី និងស្នើសុំជំនួយយោធាបន្ថែមទៀត។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសភា អ្នកស្រី Katherine Gypson រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ជូនសេចក្ដីប្រែសម្រួល៕
ទោះបីជាយ៉ាងនេះក្តី ការឆ្លើយតបនេះ មិនអាចធ្វើបានសម្រាប់តំបន់គ្មានការហោះហើរដែលប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ស្វះស្វែងរកទេ។
ប្រធានាធិបតីអ៊ុយក្រែនលោកVolodymyr Zelenskyy កាលពីថ្ងៃពុធម្សិលមិញ បានថ្លែងសុន្ទករថានៅចំពោះមុខសភាសហរដ្ឋអាមេរិកតាមប្រព័ន្ធវីដេអូដោយបានអរគុណដល់សហរដ្ឋអាមេរិកនិងលោកប្រធានាធិបតី Joe Biden ក្នុងការជួយឧបត្ថម្ភគាំទ្រដល់អ៊ុយក្រែន
មានការផ្ទុះជាច្រើនកន្លែងនៅក្នុងរដ្ឋធានីកៀវនៅព្រឹកថ្ងៃពុធនេះ ដោយផ្នែកសេវាសង្គ្រោះបន្ទាន់របស់អ៊ុយក្រែននិយាយថា អាគារលំនៅដ្ឋានពីរកន្លែងទទួលរងការខូចខាតហើយមនុស្សពីរនាក់រងរបួស។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky នឹងថ្លែងសុន្ទរកថាទៅកាន់សភាសហរដ្ឋអាមេរិកនៅថ្ងៃពុធនេះ ស្របពេលដែលប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ត្រូវគេរំពឹងថា នឹងប្រកាសផ្តល់ជំនួយ៨០០លានដុល្លារ
កងទ័ពសហរដ្ឋអាមេរិកត្រូវបានដាក់ពង្រាយ នៅតាមព្រៃក្នុងតំបន់ភ្នំនៅភាគខាងកើតប្រទេសប៉ូឡូញ ដែលមានចម្ងាយតែប៉ុន្មានគីឡូម៉ែត្រប៉ុណ្ណោះពីព្រំដែនអ៊ុយក្រែន។ ការណ៍នេះបានដាក់ពួកគេឲ្យស្ថិតនៅក្នុងរយៈចម្ងាយដ៏ជិតមួយ ទៅនឹងកន្លែងដែលរងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅភាគខាងលិចអ៊ុយក្រែន នាពេលថ្មីៗនេះ ។ ការណ៍នេះក៏នឹងអាចដាក់ពួកគេជាគោលដៅនៃការវាយប្រហារមួយផងដែរ ប្រសិនបើអង្គការអូតង់ ចូលពាក់ព័ន្ធនឹងសង្គ្រាមក្នុងប្រទេសអ៊ុយក្រែននោះ។ លោក Henry Ridgwell រាយការណ៍អំពីរឿងនេះ ពីភូមិ Arlamów នៃប្រទេសប៉ូឡូញ ហើយ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួល៕
ភាពឯកោ កង្វះហិរញ្ញវត្ថុ និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណរបស់ខ្លួន បានធ្វើឲ្យរុស្ស៊ីងាកទៅរកប្រទេសចិន ដែលជាសម្ព័ន្ធមិត្តដ៏ធំរបស់ខ្លួន។
រុស្ស៊ីបានបាញ់ផ្លោងចូលរដ្ឋធានីកៀវកាលពីព្រឹកថ្ងៃអង្គារ ដែលក្នុងនោះការបាញ់ផ្លោងមួយបានត្រូវចំអាគារស្នាក់នៅរបស់ពលរដ្ឋ ដោយបានសម្លាប់មនុស្សយ៉ាងតិច ២ នាក់។
សេដ្ឋកិច្ចប្រទេសអ៊ុយក្រែនត្រូវគេរំពឹងថា នឹងធ្លាក់ចុះប្រមាណ១០%នៅក្នុងឆ្នាំ២០២២នេះ ដោយសារតែការឈ្លានពានរបស់រុស្ស៊ីលើប្រទេសនេះ ក៏ប៉ុន្តែ ការធ្លាក់ចុះនេះ អាចកាន់តែអាក្រក់ខ្លាំងថែមទៀត បើសង្គ្រាមនេះត្រូវអូសបន្លាយពេលវេលានោះ។
ព័ត៌មានផ្សេងទៀត