បន្ទាប់ពីបានភៀសខ្លួនដើម្បីគេចផុតពីអំពើហិង្សានៅតំបន់ Luhansk ប្រទេសអ៊ុយក្រែន កាលពីឆ្នាំ ២០១៤ មក អ្នកស្រី Irina Korostelyova និងក្រុមគ្រួសារបានព្យាយាមកសាងឡើងវិញនូវជីវិតរស់នៅរីករាយបែបសាមញ្ញនៅក្បែរទីក្រុង Kharkiv។
លោក Zelenskyy បាននិយាយថា «ប្រសិទ្ធភាពជាក់លាក់របស់វា គឺពិតជាចាំបាច់។ ក្រុមប្រយុទ្ធការពាររបស់យើងបានវាយប្រហារគួរកត់សម្គាល់លើឃ្លាំង និងកន្លែងផ្សេងទៀតដែលសំខាន់សម្រាប់ការដឹកជញ្ជូនរបស់កងទ័ពរុស្ស៊ី ហើយវាកាត់បន្ថយយ៉ាងខ្លាំងនូវសក្តានុពលវាយលុករបស់កងទ័ពរុស្ស៊ី»។
ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជារបៀបវារៈលើគេនៅពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ជួបជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀតនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬ G-20 នៅចុងសប្តាហ៍នេះនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី។
អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីឥឡូវនេះកំពុងព្យាយាមរុលទៅកាន់ទីក្រុង Siversk ក្រុង Fedorivka និងក្រុង Bakhmut ក្នុងខេត្ត Donetsk ដែលប្រហែលពាក់កណ្តាលត្រូវបានគ្រប់គ្រងដោយរុស្ស៊ី។
នាង Iryna Martynenko ស្ថិតក្នុងចំណោមអ្នកដែលត្រឡប់ទៅកាន់ទីក្រុង Sumy ដែលជាទីក្រុងកំណើតរបស់របស់នាងនៅភាគឦសានប្រទេសអ៊ុយក្រែនវិញ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្តេជ្ញានឹងដណ្តើមទឹកដីត្រឡប់មកវិញ ដោយមានការជួយពីអាវុធទំនើប បន្ទាប់ពីកងទ័ពរបស់លោកបានដកចេញពីទីក្រុង Lysychnask ដែលជាទឹកដីនៅសល់ចុងក្រោយបង្អស់គ្រប់គ្រងដោយអ៊ុយក្រែននៅក្នុងខេត្ត Luhansk ភាគខាងកើត។
លោក Mattis បានធ្វើអត្ថាធិប្បាយជាសាធារណៈតិចតួចចាប់តាំងពីលោកបានលាចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិនៅក្នុងឆ្នាំ២០១៨ដោយសារការខ្វែងគំនិតជាមួយអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump អំពីគោលនយោបាយការបរទេស។
មនុស្សរាប់សិបនាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។ យ៉ាងហោចណាស់គោលដៅមួយគឺជាអគារលំនៅដ្ឋាន។
វិមានក្រឹមឡាំងបាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin អាចនឹងចូលរួមសន្និសីទនោះតាមអនឡាញ។
ការប្រកាសនៅថ្ងៃព្រហស្បតិ៍នេះបានកើតឡើងបន្ទាប់ពីមានការវាយប្រហារដោយកងកម្លាំងអ៊ុយក្រែនប្រឆាំងនឹងទីតាំងរបស់រុស្ស៊ីនៅលើកោះនេះ។
ព័ត៌មានផ្សេងទៀត