ក្រុមអ្នកប្រឆាំងតវ៉ាជាច្រើននាក់ បានមកជួបជុំគ្នាកាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងទីក្រុង Kenosha រដ្ឋ Wisconsin ក្រោយពេលដែលប៉ូលិសបានបាញ់ទៅលើជនស្បែកខ្មៅម្នាក់។
ប្រធានគណៈកម្មាការស្រុក Multnomah លោកស្រី Deborah Kafoury បាននិយាយថា អគាររបស់សង្កាត់ Multnomah ត្រូវបានក្រុមអ្នកប្រឆាំងតវ៉ាដុតនិងវាយបំផ្លាញ នេះបើការផ្សាយរបស់សារព័ត៌មាន Oregonian/OregonLive។
ការកាត់បន្ថយបុគ្គលិកនេះទទួលបានការគាំទ្រពីក្រុមបាតុករដែលបានតវ៉ានៅក្រុង Seattle ក្រោយពីមានស្លាប់របស់បុរសស្បែកខ្មៅលោក George Floyd ក្នុងសមត្ថកិច្ចប៉ូលិសក្រុង Minneapolis រដ្ឋ Minnesota កាលពីខែចុងខែឧសភា។
ចាប់តាំងពីលោក George Floyd បានស្លាប់ក្រោមសមត្ថកិច្ចប៉ូលិសនៅទីក្រុង Minneapolis រដ្ឋ Minnesota មក មានការតវ៉ារាល់យប់នៅក្នុងទីក្រុងនេះអស់រយៈពេលជាង ៧០ ថ្ងៃមកហើយ។
នៅក្នុងទីក្រុង Austin បុរសម្នាក់បានស្លាប់ នៅពេលដែលមានជនម្នាក់បានបាញ់ទៅលើក្រុមបាតុករដែលតវ៉ាក្នុងបាតុកម្ម «ជីវិតពលរដ្ឋស្បែកខ្មៅមានតម្លៃ»។
ភិបាលក្រុងសំខាន់ៗនៅក្នុងសហរដ្ឋអាមេរិកចំនួន ១៥ នាក់ បានអំពាវនាវឲ្យរដ្ឋាភិបាលសហព័ន្ធដកកងកម្លាំងសហព័ន្ធចេញជាបន្ទាន់។
ក្រុមបាល់ឱបអាមេរិករបស់រដ្ឋធានីវ៉ាស៊ីនតោនសម្រេចប្តូរឈ្មោះដែលត្រូវគេចាត់ទុកថារើសអើងជនជាតិដើមអាមេរិក
តើការតវ៉ាដែលបានធ្វើឡើងជាបន្តបន្ទាប់ និងនៅច្រើនកន្លែងទូទាំងសហរដ្ឋអាមេរិកដើម្បីទាមទារយុត្តិធម៌ពូជសាសន៍នោះ នឹងអាចបន្តទៅមុខ និងមានឥទ្ធិពលលើប្រព័ន្ធនយោបាយ ដើម្បីផ្លាស់ប្តូរច្បាប់ និងមូលដ្ឋានគ្រឹះរបស់សង្គមអាមេរិកបានដែរ ឬទេ?
សំណើច្បាប់កំណែទម្រង់ប៉ូលិសមិនទទួលបានការគាំទ្រនៅក្នុងព្រឹទ្ធសភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋនោះទេ។
ការប្រឆាំងតវ៉ានៅទូទាំងប្រទេសចំពោះអំពើឃោឃៅរបស់ប៉ូលិស និងការប្រកាន់ពូជសាសន៍ នៅតែបន្តកើតមានឡើងនៅឡើយ ដោយភាគច្រើនធ្វើដោយសន្តិវិធី។
ជាច្រើនសបា្តហ៍ក្រោយការស្លាប់របស់លោក George Floyd ក្រោមសមត្ថកិច្ចប៉ូលិស ដែលបណ្តាលឲ្យមានបាតុកម្មចំពោះទង្វើរបស់ប៉ូលិសមកលើពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកនោះ ក្រុមបាតុករបានបំផ្លាញ ឬ ទាញទម្លាក់រូបសំណាកវីរជនជាច្រើន ដែលជានិមិត្តរូបនៃការប្រកាន់ជាតិសាសន៍ក្នុងស.រ.អា។
រដ្ឋសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ រំពឹងថា ក្នុងសប្តាហ៍នេះនឹងធ្វើការបោះឆ្នោតសំខាន់ៗទាក់ទងនឹងសេចក្តីព្រាងច្បាប់កំណែទម្រង់ស្ថាប័នប៉ូលិសជាតិ។
ព័ត៌មានផ្សេងទៀត
No media source currently available