ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អភិបាល​ក្រុង​សំខាន់ៗ​នៅ​សហរដ្ឋ​អាមេរិក​ប្រឆាំង​នឹង​ការ​ពង្រាយ​កង​កម្លាំង​សហព័ន្ធ


កងកម្លាំង​ប៉ូលិស​សហព័ន្ធ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ហ្វូង​បាតុករប្រឆាំង​នឹង​ការ​រើសអើង​ជាតិសាសន៍ នៅ​ទីក្រុង Portland រដ្ឋ Oregon ថ្ងៃ​ទី ១៦ ខែកក្កដា ឆ្នាំ​២០២០។
កងកម្លាំង​ប៉ូលិស​សហព័ន្ធ​បាញ់​ឧស្ម័ន​បង្ហូរ​ទឹកភ្នែក​ទៅ​លើ​ហ្វូង​បាតុករប្រឆាំង​នឹង​ការ​រើសអើង​ជាតិសាសន៍ នៅ​ទីក្រុង Portland រដ្ឋ Oregon ថ្ងៃ​ទី ១៦ ខែកក្កដា ឆ្នាំ​២០២០។

អភិបាល​ក្រុង​សំខាន់ៗ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចំនួន ១៥ នាក់ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សហព័ន្ធ​ដក​កង​កម្លាំង​សហព័ន្ធ​ចេញ​ជា​បន្ទាន់ និង​បាន «ឯកភាព​គ្នា​មិន​ឲ្យ​មាន​ការ​ពង្រាយ​កង​កម្លាំង​សហព័ន្ធ​ជា​ឯកតោភាគី​ត​ទៅ​ទៀត​នៅ​ក្នុង​ទីក្រុង​នានា​របស់​សហរដ្ឋ​អាមេរិក»។

នៅ​ក្នុង​លិខិត​មួយ​ច្បាប់​ផ្ញើ​ទៅ​កាន់​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក William Barr និង​រដ្ឋមន្ត្រី​ស្ដីទី​ក្រសួង​សន្តិសុខ​មាតុភូមិ​លោក Chad Wolf ក្រុម​អភិបាល​ក្រុង​ទាំង​នេះ​បាន​បញ្ជាក់​ថា ការ​សម្រេច​ដោយ​ឯកតោភាគី​របស់​រដ្ឋាភិបាល​សហព័ន្ធ​នៅ​ក្នុង​ការ​បញ្ជូន​កង​កម្លាំង​សហព័ន្ធ​ទៅ​កាន់​ទីក្រុង​នានា «គឺ​ជា​រឿង​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ជា​ការ​រំលោភ​លើ​ការ​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ​ជា​មូលដ្ឋាន»។

អ្នក​ចុះ​ហត្ថលេខា​នៅ​ក្នុង​លខិត​នោះ​មាន​ដូចជា អភិបាល​រដ្ឋធានី​វ៉ាស៊ីនតោន​អ្នកស្រី Muriel Bowser អភិបាល​ក្រុង Los Angeles លោក Eric Garcetti អភិបាល​ក្រុង Atlanta អ្នកស្រី Keisha Lance Bottoms អភិបាល​ក្រុង Chicago អ្នកស្រី Lori Lightfoot និង​អភិបាល​ក្រុង Portland លោក Ted Wheeler ជា​ដើម។

ទីក្រុង Portland រដ្ឋ Oregon គឺ​ជា​ចំណុច​ស្នូល​នៃ​រឿង​នេះ តាំង​ពី​ពេល​ដែល​កង​កម្លាំង​សហព័ន្ធ​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទី​នោះ​កាល​ពី​ដើម​ខែ​កក្កដា​មក។ តាំង​ពី​ពេល​នោះ​មក អ្វី​ដែល​ធ្លាប់ជា​ការ​តវ៉ា​ទ្រង់ទ្រាយ​តូច​ជា​បន្ត​ប្រឆាំង​នឹង​ភាព​ឃោរឃៅ​របស់​ប៉ូលិស និង​ភាព​អយុត្តិធម៌​ផ្នែក​ជាតិ​សាសន៍ បាន​រីក​កាន់តែ​តានតឹង​ឡើង ដោយ​មាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​អ្នក​តវ៉ា និង​កង​កម្លាំង​សហព័ន្ធ និង​ការ​ចោទ​ប្រកាន់​ថា កង​កម្លាំង​សហព័ន្ធ​បាន​ចាប់​មនុស្ស​យក​ទៅ​ដោយ​គ្មាន​មូលហេតុ ដោយ​ប្រើ​រថយន្ត​ដែល​គ្មាន​សញ្ញា​សំគាល់​ច្បាស់លាស់៕

XS
SM
MD
LG