វីអូអេមានមានបុគ្គលិកជាប់កិច្ចសន្យាចំនួន៦២នាក់ និងបុគ្គលិកពេញសិទ្ធិចំនួន១៤នាក់ ដែលកំពុងធ្វើការនៅអាមេរិក ដោយប្រើប្រាស់វីសាប្រភេទ J-1 នេះ។
ពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៤ឆ្នាំនៃឃាតកម្មសម្លាប់លោក កែម ឡី ធ្វើនៅគេហដ្ឋានសកម្មជនគណបក្សសង្គ្រោះជាតិ ក្រុងឡូវែល រដ្ឋមាស្សាជូសេត មានអ្នកចូលរួម និងចូលបច្ច័យផ្ទាល់ជាង១០០នាក់ តែមានអ្នកចូលបច្ច័យដោយផ្ញើតាមគ្នា តាមទូរស័ព្ទ និងតាមបណ្តាញសង្គមផងដែរ។
មន្ត្រីរាជការ និងកម្មករនិយោជិតនឹងបានឈប់សម្រាកពីថ្ងៃទី១៧ដល់២១ខែសីហាឆ្នាំ២០២០សម្រាប់ជំនួសឲ្យថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ដែលត្រូវបានលើកពេលតាំងពីខែមេសាកន្លងមក។
មន្រ្តីជាន់ខ្ពស់ក្រសួងមហាផ្ទៃអះអាងថា កិច្ចខិតខំប្រឹងប្រែងក្នុងការសើរើឡើងវិញទាំងស្រុងនូវប្រព័ន្ធគ្រប់គ្រងជនអន្តោប្រវេសន៍និងជនបរទេសនៅកម្ពុជា ក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣នោះ ជាការព្យាយាមបិទបញ្ចប់នយោបាយ«ជាតិនិយម»ប្រឆាំងនឹងរដ្ឋាភិបាល។
ទំហំកម្ចីឥណទានខ្នាតតូចជាមធ្យមនៅកម្ពុជា គឺចំនួន៣.៨០៤ ដុល្លារ ដែលជាចំនួនច្រើនជាងគេនៅក្នុងពិភពលោក។
អាជ្ញាធរខេត្តសៀមរាបបានហាមឃាត់ការជួញដូរនិងការសម្លាប់សុនខឬឆ្កែបរិភោគដោយនិយាយថា សត្វដ៏ស្មោះត្រង់នេះមានសមត្ថភាពការពារទ្រព្យសម្បត្តិនិងបម្រើផ្នែកសន្តិសុខ ដូចជាហិតរកធាតុផ្ទុះនិងគ្រឿងញៀនជាដើម។
នៅខែមិថុនា ឆ្នាំ២០២០នេះ រដ្ឋាភិបាលកម្ពុជា បានកំណត់អត្តសញ្ញាណអ្នកក្រីក្រចំនួនជាង៥៦ម៉ឺនគ្រួសារ នៅទូទាំងប្រទេស ដើម្បីផ្តល់ការគាំទ្រផ្នែកសុខាភិបាល និងផ្តល់ប្រាក់ប្រចាំខែក្នុងកម្មវិធីជំនួយសង្គម ក្នុងអំឡុងពេលដែលពលរដ្ឋក្រីក្ររងផលប៉ះពាល់ដោយសារជំងឺកូវីដ១៩។
របាយការណ៍ដែលមានចំណងជើងថា «ទ្រោមខ្លួន តែមិនចុះចាញ់» ឬ DOWN, BUT NOT OUT នេះ បានពណ៌នាថា ការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ១៩ គឺជាឆុតឆាកចុងក្រោយនៃការប៉ុនប៉ងជាបន្តបន្ទាប់របស់អាជ្ញាធរកម្ពុជា ដើម្បីបំបិទលំហសេរីភាពរបស់អង្គការសង្គមស៊ីវិល។
អ្នកភូមិជនជាតិដើមភាគតិចកួយ ៨ នាក់ត្រូវបានតុលាការខេត្តព្រះវិហារទម្លាក់ចោលការចោទប្រកាន់ពីបទ«ចាប់ឃុំឃាំង និងបង្ខាំងដោយខុសច្បាប់» ដោយគ្រាន់តែអ្នកភូមិរារាំងមិនឲ្យគ្រឿងចក្រក្រុមហ៊ុនចិនឈូសឆាយដីព្រៃសហគមន៍។
ក្រោយពីមានការឃាត់ខ្លួនអភិបាលរងខេត្តបាត់ដំបង និងឧកញ៉ាមានដីច្រើននៅស្រុកគាស់ក្រឡ ទាក់ទងនឹងការកាន់កាប់ដីមានបញ្ហា លោក ស ខេង នៅថ្ងៃពុធនេះ បានណែនាំឲ្យអភិបាលខេត្តទាំងអស់ចាត់វិធានការច្បាប់ប្រឆាំងមន្ត្រី ដែលបញ្ជាក់ ឬ ចុះហត្ថលេខាលើលិខិតស្នាមខុសច្បាប់ពាក់ព័ន្ធបញ្ហាដីធ្លី។
នៅក្នុងពិធីរំឭកខួបបួនឆ្នាំនេះ យុវជនដែលមានពាក់អាវយឺតភ្ជាប់ជាមួយរូបថតលោក កែម ឡី ត្រូវបាននគរបាលប៉ុស្តិ៍សង្កាត់បឹងត្របែក ចាប់ខ្លួនទាក់ទិនការចូលរួមពិធីរំឭកខួបនោះ។ នេះបើតាមការបញ្ជាក់របស់ក្រុមមន្ត្រីសិទ្ធិមនុស្ស។
ក្រុមហ៊ុន Telegram បានបញ្ជាក់កាលពីថ្ងៃច័ន្ទថា ខ្លួន «មិនដែលចែកចាយទិន្នន័យណាមួយជាមួយនឹងអាជ្ញាធរទីក្រុងហុងកុងកាលពីមុននោះទេ ហើយមិនមានបំណងឆ្លើយតបចំពោះសំណើសុំទិន្នន័យណាមួយទាក់ទិននឹងអ្នកប្រើប្រាស់នៅទីក្រុងហុងកុងនោះឡើយ»។
ព័ត៌មានផ្សេងទៀត