មន្រ្តីនានាបន្តថា អាជ្ញាធរក៏បានហៅមនុស្ ស៩នាក់ មកអប់រំទាក់ទងនឹងការបង្ហោះព័ត៌មានជាលក្ខណៈប្រមាថ និងញុះញង់ទាក់ទងនឹងការរឹតបន្តឹងនេះ។ អាជ្ញាធរកំពុងតាមចាប់ខ្លួនមេខ្លោង និងអ្នកបញ្ជាឲ្យបង្កើតព័ត៌មានទាំងនោះបន្តទៀត។
ស្រុកគាស់ក្រឡ ជាអតីតតំបន់ផ្តាច់ខ្លួនខ្មែរក្រហម ដែលនៅជាប់នឹងស្រុកសំឡូត។ ក្រោយការផ្តាច់ខ្លួន ដីតំបន់នេះត្រូវបានចែកដល់យោធា ដើម្បីពួកគេអាចរស់នៅបាន។
នៅពេលនេះកម្ពុជា មិនទាន់មានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ទេ ហើយក្នុងចំណោមអ្នកឆ្លង គឺបានជាសះស្បើយចំនួន១៣១ នាក់ហើយ។ នេះបើតាមតួលេខរបស់ក្រសួងសុខាភិបាលកម្ពុជា។
ក្រុមផ្សាយជាភាសាភូមានៃវីអូអេ (VOA Burmese) បានរាយការណ៍ថា ឧប្បទ្ទវហេតុនេះបានកើតឡើងនៅតំបន់ Hpakant (ផាកាន់ថ៍) នៃរដ្ឋ Kachin ដែលជាតំបន់មួយដែលបានរងផលប៉ះពាល់យ៉ាងខ្លាំងពីសកម្មភាពជីកយករ៉ែហួសហេតុ ជាពិសេសេការជីករ៉ែរបស់ក្រុមហ៊ុនចិន។
ស្នងការនគរបាលរាជធានីភ្នំពេញ លោក ស ថេត ទទួលស្គាល់ថា ប៉ូលិសវាយជនសង្ស័យនោះមែន តែលោកមិនទទួលស្គាល់ថា មានការយកជង្គង់សង្កត់កបើទោះវីដេអូបង្ហាញហើយ មនុស្សដែលនៅជិតកន្លែងកើតហេតុបាននិយាយ ហើយសំឡេងជាប់ក្នុងវីដេអូក៏ដោយ។
ភ្លាមៗក្រោយការចាប់ខ្លួនលោកឧកញ៉ា សង ថន នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន បានចេញអនុក្រឹត្យបញ្ចប់មុខតំណែងលោក ម៉ៅ សុចាន់ ពីមុខងារជាអភិបាលស្រុកគាស់ក្រឡ ដោយបានផ្ទេរឲ្យលោកទៅបម្រើការងារនៅសាលាខេត្តបាត់ដំបងវិញ។
របាយការណ៍បញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ អាជ្ញាធរ បាននាំគ្រឿងចក្រឈូសឆាយផ្ទះរបស់ប្រជាពលរដ្ឋនៅសហគមន៍បឹងឈូកអេ ក្នុងខណ្ឌឫស្សីកែវ។
ទំព័រហ្វេសប៊ុកក្លែងក្លាយចំនួនពីរ ដែលត្រូវបានបង្កើតឡើង ហើយបង្ហោះវីដេអូដែលនាំឲ្យមានការចោទប្រកាន់ថា ព្រះអង្គ លួន សុវ៉ាត មានទំនាក់ទំនងស្នេហា និងនាំឲ្យមានការប្រកាសផ្សឹកព្រះអង្គនោះ ត្រូវបានលុបចោល។
បើតាមរបាយការណ៍ចុងក្រោយសម្រាប់ឆ្នាំ២០២០ នេះ ដែលចេញផ្សាយនៅសប្តាហ៍នេះ ក្រសួងការបរទេសអាមេរិក បានចាប់ផ្តើមពីការបញ្ជាក់ចំៗថា រដ្ឋាភិបាលកម្ពុជា មិនបានចាត់វិធានការដល់កម្រិតស្តង់ដាអប្បរមាពេញលេញ ក្នុងការកម្ចាត់ការជួញដូរមនុស្សនៅឡើយទេ។
សេចក្តីប្រកាសព័ត៌មានរបស់អង្គការនេះបានបញ្ជាក់ថា ការចែកស្បៀងទាំងនេះនឹងធ្វើឡើងចាប់ពីថ្ងៃទី៣០ ខែមិថុនា រហូតដល់ថ្ងៃទី៣ ខែកក្កដាខាងមុខនេះ នៅខេត្តសៀមរាប ពោធិ៍សាត់ កំពង់ធំ កំពង់ឆ្នាំង និងឧត្តរមានជ័យ។
បើតាមការលើកឡើងរបស់ក្រុមគ្រូបង្រៀន និងនៅក្នុងកាលវិភាគដែលចេញដោយក្រសួងអប់រំ មុខវិជ្ជាចំនួនប្រាំមួយត្រូវបានដាក់ឲ្យសិស្សរៀនតាមអនឡាញ មានដូចជា គណិតវិទ្យា ភាសាខ្មែរ រូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រវត្តិវិទ្យា។
ថ្នាក់ដឹកនាំសាសនាឥស្លាមនៅកម្ពុជាឲ្យដឹងថា ការចូលរួមបុណ្យហាជ្ជីប្រចាំឆ្នាំនៅអារ៉ាប៊ីសាអូឌីត ត្រូវលើកពេល ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត